កសិករនៅខេត្តកែប ខិតខំដាំដំឡូងជ្វា ចាប់ពីរដូវវស្សាដល់រដូវប្រាំង ខណៈដំឡូងមួយប្រភេទ នេះមាន តម្លៃខ្ពស់គួរសម

(ខេត្តកែប)៖ ដំឡូងជ្វាជាដំណាំ មួយប្រភេទងាយស្រួលដាំ និងឆាប់បានប្រមូលផល ហើយដំឡូងនេះ ភាគច្រើនត្រូវបាន គេដាំនៅចំណុចដី ទួលឬដីស្រែពុំសូវមាន ទឹកជោកជាំ ដោយគ្រាន់តែកាត់ ទងដំឡូងយកទៅកប់ នឹងដីនិងប្រើជី ធម្មជាតិជំនួយខ្លះៗប៉ុណ្ណោះ។

យ៉ាងណាមិញ បើក្រលេកមើលផល ដំឡូងជ្វាដែលកសិករ រស់នៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ឯណេះវិញហាក់ ទទួលបានភោគ ផលគួរជាទីពេញចិត្ត ស្របពេលដែលហាង ឆេងដំឡូងកំពុងមាន តម្លៃខ្ពស់គ្រាន់បើនោះ។

បានជួបជាមួយអ្នក យកព័ត៌មាននៅព្រឹកថ្ងៃ ទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ អ្នកប្រមូលផល ដំឡូងជ្វាក្នុងភូមិខាងលើ បាននិយាយប្រាប់ ទាំងទឹកមុខស្រស់ស្រាយថា ពេលនេះកសិករជា ច្រើនក្រៅពីដាំដំណាំរួមផ្សំផ្សេងៗ ពួកគាត់មិនដែលបោះ បង់នូវការដាំដុះដំឡូងជ្វា (ប្រភេទដំឡូងកសិកម្ម) នេះឡើយ ព្រោះដំឡូងប្រភេទ នេះមានដើម(ទង)តូចៗ តែមើមធំៗ ថែមទាំងមានមើមច្រើន ហើយសាច់ដំឡូង មានរសជាតិផ្អែមឆ្ងាញ់ណាស់។

គាត់បានបន្តថា ឥឡូវនេះហាងឆេង ដំឡូងជ្វាមានតម្លៃថ្លៃ ជាងពេលមុន ដោយឈ្មួញមក ប្រមូលទិញដល់ទីកន្លែង ក្នុងមួយគីឡូ ក្រាមចាប់ពី១៥០០៛ ទៅ២០០០៛ តាមប្រភេទដំឡូងធំឬតូច ប៉ុន្តែពេលខ្លះ ដំឡូងជ្វាក៏អាច ឡើងថ្លៃរហូតដល់ ២៥០០៛ ម្តងម្កាលដែរ។

កសិករបានបន្តទៀតថា ការប្រមូលផលដំឡូង ជ្វានៅគ្រប់រដូវនេះ គឺយើងត្រូវបេះយកដំឡូង ទៅតាមប្រភេទរបស់ វាដាក់ច្រកក្នុងថង់ប្លាស្ទិក ដោយជ្រើសរើស ធំនិងតូច ដាក់ច្រកថង់ផ្សេង គ្នាហើយថ្លឹងទុកមួយអន្លើ ដើម្បីទុកលក់ឱ្យឈ្មួញ ឬលក់ជូនអ្នក ដំណើរដែលពួកគាត់ជិះ រថយន្តមកលំហែ កម្សាន្តនៅ តាមតំបន់ទេសចរណ៍នានា។

បច្ចុប្បន្ននេះដោយ សារតែដំណាំកសិផល ក្នុងស្រុកមានហាង ឆេងខ្ពស់គួរសម ធ្វើឱ្យប្រជាកសិករនៅ តាមបណ្តាខេត្តផ្សេងៗ ពិសេសនៅខេត្តកែប បាននិងកំពុងមមាញឹក បង្កបង្កើនផង ចិញ្ចឹមសត្វ និងដាំដំណាំរួមផ្សំគ្រប់ប្រភេទ ដើម្បីប្រមូលភោគ ផលផ្គត់ផ្គង់ទីផ្សារក្នុងតំបន់ ដែលបានធ្វើឱ្យ ជីវភាពរបស់ពួក គាត់កាន់តែធូរធា រីកចម្រើនពីមួយ ថ្ងៃទៅមួយថ្ងៃ ស្របពេលស្ថាន ភាពជំងឺកូវីដ-១៩ ក៏មានការថមថយផងនោះ ពួកគាត់កាន់តែរស់ នៅដោយសុខដុមរមនា៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *