ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា និងលោកជំទាវ កែ សួនសុភី បាននាំយកអំណោយ ទៅចែកជូនកុមារកុំព្រា នៅមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់???

(ខេត្តបន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ  ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានអមដំណើរ ឯកឧត្តម  ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ  យុវជននិងកីឡា និងជាប្រធានមណ្ឌល កុមារកំព្រា វិសាខានៃក្តីសង្ឃឹម វត្តខ្ចាស់និងលោកជំទាវ កែ សួនសុភី និងលោកជំទាវ រស់ សុផានី អភិបាលរង នៃគណៈអភិបាលខេត្ត រួមសប្បុរសជន  បាននាំយកអំណោយ ជាសម្ភារ:សិក្សា សម្រាប់ឆ្នាំ២០២២ និងគ្រឿងឧបភោគ បរិភោគ ទៅចែកជូនកុមារកំព្រា នៅ មណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់ ស្ថិតនៅភូមិប្ញស្សីក្រោក ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ។

អំណោយដែលត្រូវ ចែកជូនកុមារកំព្រារួមមាន៖ ១-សៀវភៅសរសេរ ចំនួន ១៥៦៤ ក្បាល ,២-ប៊ិចចំនួន ៥៨០ ដើម ៣-បន្ទាត់ចំនួន ១៤៥ ដើម, ៤-កាបូបស្ពាយក្រោយប្រភេទធំ  ចំនួន១៥១កាបូប ,៥-ស្បែកជើងសូក ប្រភេទក្មេងធំមានចំនួន ១៥១គូ ,៦-ស្បែកជើងប៉ាតាពណ៌ សប្រភេទក្មេង ធំចំនួន១៥១គូ ,៧-សម្លៀកបំពាក់រៀន ប្រភេទក្មេងតូច៤១នាក់ ក្នុងម្នាក់ពីរឈុត ,៨-សំលៀកបំពាក់រៀន ប្រភេទក្មេងធំ ១១០នាក់ក្នុងម្នាក់ពីរឈុត ,៩-អង្ករ ១តោន ស្នើនិង១០០០គីឡូក្រាម ,១០-ហែមបឺកឺ ១៧០ឈុត ,១១-ភ្លូវមាន់បំពង ១៧០ឈុត។

ក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា ក៏មានមតិ ផ្តាំផ្ញើរសូមឱ្យប្អូនៗ ក្មួយៗ ពេលសិក្សា សូមប្អូនៗត្រូវខិតខំសិក្សារៀនសូត្រ ស្តាប់ដំបូន្នាន លោកគ្រូ អ្នកគ្រូ ដើម្បីក្លាយជាទំពាំងស្នងឬស្សី កូនល្អ សិស្សល្អ និងជាក្មេង ល្អសម្រាប់សង្គម ជាពិសេសត្រូវនៅ ឱ្យឆ្ងាយពីគ្រឿងញៀន ។

ទន្ទឹមគ្នានោះ ក៏មានការចែកបណ្ណ័សរសើរ លិខិតថ្លែងអំណរគុណដល់ សប្បុរសជនជាច្រើនរូប ដែលបានឧបត្ថម្ភ សម្ភារៈសិក្សា និងសូមឱ្យលោកគ្រូអ្នកគ្រូ ម៉ែដោះ និងប្អូនៗ ក្មួយៗ កុំភ្លេចវិធានការសុខាភិបាល គឺ ៣កុំ ៣ការពារ៕ ដោយ:លោក សឿន វ៉ាន់ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *