ឃាតកដែលចាក់សម្លាប់ ស្ត្រីជនជាតិចិនក្នុង ខណ្ឌដង្កោពេលនេះឃាត់ ខ្លួនបានហើយនៅ ខេត្តស្វាយរៀង

(ភ្នំពេញ)៖ សំណុំរឿងចាក់សម្លាប់ ស្ត្រីជនជាតិចិន នៅខណ្ឌដង្កោ កម្លាំងនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ដឹកនាំសហការស្រាវ ជ្រាវបង្ក្រាបបានជនដៃ ដល់នៅស្រុករមាសហែក ខេត្តស្វាយរៀង នាវេលាថ្ងៃត្រង់ថ្ងៃ ទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ។

ហេតុការណ៍អំពើឃាតកម្ម លើស្ដ្រីជនជាតិចិននេះ បានកើតឡើងនៅ យប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ក្នុងរោង ចក្រគោលដេនហ្គ្រេស ស្ថិតក្នុងភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះធ្វើឡើង ក្រោមការបញ្ជាពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ។

កម្លាំងនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ដឹកនាំប្រតិបត្តិការផ្ទាល់ដោយ លោកវរសេនីយ៍ឯក ខេង ម៉េងឈាង នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំសហការជា មួយអធិការដ្ឋាន នគរបាលខណ្ឌដង្កោ និងខេត្តស្វាយរៀង។

ជនដៃដល់ដែលកម្លាំង ជំនាញចាប់ខ្លួន បាននេះ ឈ្មោះ សាវ វិន (XIAO WEN) ភេទប្រុស អាយុ៣៤ឆ្នាំ  ជនជាតិចិន មុខរបរប្រធានផ្នែកដេរ កាន់លិខិតឆ្លងដែនលេខ EO1271955 ស្នាក់នៅក្នុងរោង ចក្រគោលដេនហ្គ្រេស។

ចំណែកជនរង គ្រោះឈ្មោះ ឌៀង លី (DING LI) ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EF5967276 មុខរបរប្រធានរោងចក្រ ស្នាក់នៅក្នុងរោងចក្រ គោលដេនហ្គ្រេស ស្ថិតនៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បច្ចុប្បន្នកម្លាំងនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ កំពុងបញ្ជូនខ្លួនជនសង្ស័យ មកធ្វើការសួរនាំនៅ នាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការ បន្ដតាមនីតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *