សាលាដំបូងខេត្តកណ្តាល ចេញដីកាបង្គាប់ឱ្យ ចាប់ខ្លួនជនជាប់ ចោទឈ្មោះ ស្រេង សុខា (ហៅ ទ្រី) អតីតស្នងការរង នគរបាលខេត្តកណ្តាល

(ខេត្តកណ្តាល)៖ ចៅក្រមជំនុំជម្រះ សាលាដំបូងខេត្តកណ្តាល លោក រស់ ផុនចាន់និមល ចេញដីកាបង្គាប់ឱ្យចាប់ខ្លួន ជនជាប់ចោទឈ្មោះ ស្រេង សុខា (ហៅ ទ្រី) អតីតស្នងការរង នគរបាលខេត្តកណ្តាល  ក្រោយមកប្តូរទៅ ក្រសួងមហាផ្ទៃ ដែលមានរឿងអាស្រូវ រាប់កញ្ឆេរ កន្លងមកដូចជា៖ ការសំញ៉ែងទ្រព្យ សម្បត្តិពេលដណ្តឹង ប្រពន្ធនៅអ្នកលឿង រហូតដល់អង្គភាព ប្រឆាំងអំពើពុករលួយ (ACU) កោះហៅ,  ព្រហើនទាំងគឃ្លើន បំពានច្បាប់ ទៅហែកដីកា ដែលតុលាការបិទ ផ្អាកមិនអោយដំណើរការផ្ទះ សំណាក់ ខណៈផ្តល់អោយក្រុមស្ទាវ ប្រើប្រាស់សារធាតុញៀន , យកឈ្មោះ លោក ម៉ៅ ភិរុណ ប្រធាន ក្រុមប្រឹក្សាខេត្តកណ្តាល បញ្ជាអោយចៅសង្កាត់ សុីញ៉េដីមិនស្របច្បាប់ ។ល។

សូមបញ្ជាក់ថា, ជនជាប់ចោទឈ្មោះ ស្រេង សុខា ហៅ ទ្រី ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ នគរបាល កម្រិតវប្បធម៌ បរិញ្ញាបត្រជាន់ខ្ពស់ ទីកន្លែងកំណើតនៅ ភូមិត្រើយត្រឹង្ស  ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល និង ទីលំនៅបច្ចុប្បន្ន នៅភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ឪពុកឈ្មោះ ស្រេង ស្រី (ស) ម្តាយឈ្មោះ ឆាយ សាមលី (រ) ប្រពន្ធឈ្មោះ សាផន សុម៉ូរីសង្វារ (រ) មានកូន ០២នាក់ ទោសពីមុន គ្មាន។

ត្រូវបានផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ រយៈពេល ០១ឆ្នាំ០៦ខែ ពីបទប្រើអំពើហិង្សាទៅ លើអ្នកកាន់ កាប់អចលន វត្ថុដោយសុចរិត ប្រព្រឹត្តនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២០ ជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែង និង ផ្តន្ទាទោសស្រប តាមបញ្ញត្តិមាត្រា ២៥៣ នៃច្បាប់ភូមិបាល ។

នេះបើយោងតាមដីកា បង្គាប់ឱ្យចាប់ខ្លួន របស់ចៅក្រមជំនុំជម្រះ លោក រស់ ផុនចាន់និមល ដែលអង្គភាព CSN Daliy ទទួលបាននៅ រសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។

ទីបំផុត ! បុគ្គលដែលបំពានច្បាប់ ពិតជាគេចមិនផុត ពីការផ្តន្ទាទោសមែន គឺចៅក្រមជំនុំជម្រះ លោក រស់ ផុនចាន់និមល ចេញដីកាបង្គាប់ឱ្យចាប់ខ្លួន ជនជាប់ចោទឈ្មោះ ស្រេង សុខា ហៅ ទ្រី អតីតស្នងការរ នគរបាលខេត្ត កណ្តាលរូបនេះ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *