ប្រជាលរដ្ឋជិត១០០នាក់ បំរ៉ុងឆ្លងដែនចូលថៃ រួមទាំងមេខ្យល់២នាក់ ត្រូវបានកម្លាំងការពារ ព្រំដែនស្រុកសំពៅលូន ឃាត់បានក្នុងថ្ងៃ តែមួយ២ទីតាំង ផ្សេងគ្នា….!!

(ខេត្តបាត់ដំបង)៖ ដោយអនុត្តន៍តាម ការណែនាំងលោក ឧត្តមសេនីយ៍ទោ សាត គឹមសានស្នងការ នគរបាលខេត្ត បាត់ដំបងកម្លាំង នគរបាលការពារ ព្រំដែនភូមិសាស្ត្រ ស្រុកសំពៅលូន សហការជាមួយ កម្លាំងយោធាសឹករង ស្រុងសំពៅលូន និងកម្លាំងយោធា វរសេនាតូច៥៣៣ បានធ្វើការទប់ស្កាត់ ពលករខ្មែរ បម្រុងលួចឆ្លងដែន ចូលទៅធ្វើការនៅ ប្រទេសថៃខុសបាន ចំនួន២ករណីដែល មានទីតាំងផ្សេងគ្នា ក្នុងថ្ងៃតែមួយ។

ជាកស្តែងករណីទី១ កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូឆ្នាំ២០២១វេលា ម៉ោង០៥និង៣០នាទី កម្លាំងនគរបាល ការពារព្រំដែនប៉ុស្តិ៍ គីឡូ៩ចំនួន៣នាក់ដឹកនាំ ដោយលោកអនុសេនីយ៍ឯក ភុន ហ៊ាង នាយប៉ុស្តិ៍គីឡូ៩  សហការណ៍ជាមួយ កម្លាំងយោធាសឹករង ស្រុកសំពៅលូនចំនួន ៣នាក់ដឹកនាំដោយលោក អនុសេនីយ៍ត្រី ភី ទូច មេបញ្ជាការកងអនុសេនាតូច និងកម្លាំងយោធា វរសេនាតូច៥៣៣ ចំនួន៣ដឹងនាំដោយលោក អនុសេនីយ៍ឯក ពៅ ចំរើន មេបញ្ជាការរងកង អនុសេនាធំ៥៣៣ បានធ្វើសកម្មភាព ទប់ស្កាត់ ប្រជាពលរដ្ឋ បំរុងលួចឆ្លងដែន ចូលទៅប្រទេសថៃ ត្រង់ចំណុចនិយាមកា (WGS84)214012-1490844 ភូមិសាស្ត្រ ភូមិគីឡូ៩ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបងឃាត់ ប្រជាពលរដ្ឋបាន ចំនួន៤១នាក់ក្នុង នោះមានស្រីចំនួន ២០នាក់និងក្មេង១១ នាក់ស្រីចំនួន០៧នាក់។

ករណីទី២កាលពីយប់ ទាបភ្លឺថ្ងៃទី២៧ខែ ធ្នូឆ្នាំ២០២១វេលា ម៉ោង០៤និង៣០នាទី កម្លាំងនគរបាល ការពារព្រំដែន ប៉ុស្តិ៍គីឡូ៩ចំនួន៧នាក់ ដឹកនាំដោយលោក អនុសេនីយ៍ឯក ភុន ហ៊ាង នាយប៉ុស្តិ៍គីឡូ៩  សហការណ៍ជា មួយកម្លាំងយោធាសឹក រងស្រុកសំពៅលូនចំនួន ៣នាក់ដឹកនាំដោយលោក អនុសេនីយ៍ត្រី ណៃ ចិនទិត មេបញ្ជាការកងអនុសេនាធំ និងកម្លាំងយោធា វរសេនាតូច៥៣៣ ចំនួន៥ដឹងនាំដោយលោកអនុសេនីយ៍ឯក ទ្រី ងឿន មេបញ្ជាការរងកង អនុសេនាធំ៥៣៣ បានធ្វើសកម្មភាព ទប់ស្កាត់ ប្រជាពលរដ្ឋ បំរុងលួចឆ្លងដែន ចូលទៅប្រទេសថៃត្រង់ ចំណុចនិយាមកា (WGS84)214050-1492008 ភូមិសាស្ត្រភូមិ ស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ឃាត់បានរយន្ត មួយគ្រឿងនិង មនុស្សបាន ចំនួន៥០នាក់ ស្រី១៤នាក់ ក្មេងចំនួន១៤នាក់និង ក្មេងស្រីចំនួន៧នាក់ ក្នុងនោះមានជនសង្ស័យ ២នាក់សង្ស័យជាមេខ្យល់។

សមត្ថកិច្ចបានបញ្ជាក់ ថាជនសង្ស័យ២នាក់ សង្ស័យជាមេខ្យល់ ទី១ឈ្មោះកូ សុថាត ភេទស្រី អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិ ត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង សង្ស័យជាអ្នកនាំផ្លូវ ទី២ ឈ្មោះ អឹម សុខមុល ភេទប្រុស អាយុ ៣៣ ឆ្នាំ មានទីលំនៅភូមិភ្នៅ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ជាអ្នកបើកបររថយន្ត និងទី៣ឈ្មោះ លៀង ចិន្ដា ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង សង្ស័យជាអ្នកនាំផ្លូវ បានរត់គេចខ្លួនបាត់។

កម្លាំងជំនាញដកហូត បានវត្ថុតាងបានរួមមាន ម៉ូតូ០១គ្រឿង ម៉ាកHONDA ព៌ណខ្មៅ ផលិតឆ្នាំ2020 ពាក់ស្លាកលេខ ពោធិ៍សាត់ 1H-3978និង រថយន្ដ០១គ្រឿង ម៉ាកHYUNDAI ពណ៌ស ស្លាកលេខ ភ្នំពេញ 3C-0636 ចំណុះ 11,5 តោន។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមទាំងប្រជាពលរដ្ឋ និងវត្ថុតាង ត្រូវបានបញ្ជូនមក កាន់អធិការរដ្ឋាន នគរបាលស្រុក សំពៅលូន ដើម្បីចាត់ការ បន្តទៅតាមនីតិវិធីច្បាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *