លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាល ខេត្តប៉ៃលិន បានអញ្ជើញចូល រួមក្នុងពិធីបើក កញ្ចប់វិញ្ញាសារ ប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅមណ្ឌលប្រឡង វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន……… 

(ខេត្តប៉ៃលិន)៖ នៅព្រឹកថ្ងៃចន្ទ ទី២៧  ខែធ្នូ  ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈ អភិបាលខេត្ត ប៉ៃលិន បានអញ្ជើញចូលរួម ក្នុងពិធីបើកកញ្ចប់វិញ្ញា សាប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២០- ២០២១ នៅមណ្ឌលប្រឡង វិទ្យាល័យ ហ៊ុនសែន ក្រុងទេពនិម្មិតប៉ៃលិន។

ក្នុងពិធីនេះ ក៏មានការអញ្ជើញ ចូលរួមពី ថ្នាក់ដឹកនាំក្រសួង អបរំ យុវជន និងកីឡា លោក អភិបាលរងខេត្ត លោកស្នងការ នគរបាលខេត្ត លោកប្រធាន មន្ទីរអប់រំយុវជន និងកីឡាខេត្ត ព្រមទាំងលោកគ្រូ អ្នកគ្រូ ជាប្រធាន អនុប្រធាន មណ្ឌលប្រឡង លោកគ្រូ អ្នកគ្រូជាអនុរក្ស ។

នៅក្នុងឱកាសអញ្ជើញ ជាអធិបតីបើក និងកាត់វិញ្ញាសារ សម្រាប់ការប្រឡង បាក់ឌុបថ្ងៃនេះ លោកជំទាវ ក៏បានផ្តល់កម្លាំងចិត្ត និងបានលើកទឹកចិត្ត ដល់ក្មួយៗមកប្រឡងឲ្យ ខិតខំប្រឹងប្រែង បញ្ចេញសមត្ថភាព និងចំណេះ ដឹងចេះចាំក្នុងខ្លួន ដើម្បីដណ្តើមជ័យ លាភីឲ្យបានជាប់និទ្ទេសA និងប្រឡងជាប់ ឲ្យបានគ្រប់គ្នា ។

ជាមួយគ្នានេះក៏ត្រូវចងចាំថា អ្នកចេះបានជាប់ ហើយមិនត្រូវជឿ ពាក្យចរចាមអារាម អគតិមួយចំនួន ដែលថា យកលុយប្រព្រឹត្តិ អំពើពុករលួយហើយ បានជាប់នោះ អោយសោះ ហើយលោកសូម ថ្កោលទោសចំពោះ ជនអគតិនោះ ប្រសិនហ៊ានប្រព្រឹត្តិ អំពើបែបនោះ។ ជាមួយគ្នានេះលោកជំទាវ ក៏សូមអោយក្មួយៗ រក្សាសុវត្ថិភាពផ្ទាល់ ខ្លួនមកប្រឡងឲ្យបាន ទាន់ពេលវេលា ថែទាំសុខភាព និងការធ្វើដំណើរ ទៅមកក្នុងពេលប្រឡង ។

យោងតាមរបាយ ការណ៍លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានឲ្យដឹងថា  មណ្ឌលប្រឡង សរុបចំនួនមាន០២មណ្ឌល មានបេក្ខជនប្រឡង ៥០៥នាក់ ក្នុងនោះសិស្សស្រី ២៧៧នាក់ ដោយមាន ថ្នាក់វិទ្យាសាស្ត្រ០១មណ្ឌល សិស្សថ្នាក់សង្គម ០១មណ្ឌល ដែលមានទីតាំង ស្ថិតនៅ វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត ក្នុងក្រុងប៉ៃលិន។

សូមបញ្ជាក់ថា ចំពោះបេក្ខជនដែល មានទីលំនៅឆ្ងាយ ពីមណ្ឌលប្រឡង ក្នុងនាមលោក ជំទាវអភិបាលខេត្ត និងជាប្រធានស.ស.យ.កខេត្ត បានរៀបចំកន្លែង អោយស្នាក់នៅ អាហារ៣ពេល និងការផ្ញើកង់ ម៉ូតូ ដោយឥត គិតថ្លៃផងដែរ។ ដោយលោក មុត សុផល្លា

You might like

Leave a Reply

Your email address will not be published. Required fields are marked *