លោកតាលោក យាយចាស់ជរា ប្រជាពលរដ្ឋនិង ប្រជាការពារចំនួន ៨៤៧គ្រួសារមកពី៤ឃុំ បានមកទទួលអាវរងា ជាអំណោយ សម្តេចតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន  ក្នុងស្រុកសាលា ក្រៅខេត្តប៉ៃលិន

ខេត្តប៉ៃលិន៖ ថ្ងៃទី២៦ ខែធ្នូ  ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណ: អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈ កម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្ត បានដឹកនាំសមាជិក កិត្តិយសសាខា ថ្នាក់ដឹកនាំគណៈ កម្មាធិការសាខា អនុសាខា យុវជនកាកបាទក្រហមខេត្ត និងយុវជន សហភាព សហព័ន្ធ យុវជន កម្ពុជា ខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញចុះជួប សំណេះសំណាលសួរ សុខទុក្ខ ក៏ដូចជា បាននាំយកអាវរងា  និងអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា មកឧបត្ថម្ភដល់ ចាស់ជរា ប្រជាពលរដ្ឋដែល  មានជីវភាព ខ្វះខាតដោយ សារវិបត្តិកូវីដ-១៩ និងប្រជាករពារភូមិ ចំនួន  ៨៤៧គ្រួសារ នៅក្នុងឃុំទាំងបួន  នៃស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

លោកជំទាវ បាន ស្រីមុំ បាននាំមកនូវ ប្រសាសន៍ផ្ដាំផ្ញើរ​ សួរសុខទុក្ខ និងក្ដីនឹករលឹក អាណិតអាសូរក្រៃ លែងពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលសម្ដេចប្រធាន ជាមាតាមនុស្សធម៌កម្ពុជា តែងតែគិតគូ ពីសុខទុក្ខរបស់ ប្រជាពលរដ្ឋ ងាយរងគ្រោះ និងរងគ្រោះ ដោយគ្រោះមហន្តរាយ និងឧបទ្ទេហេតុផ្សេងៗ នៅទូទាំងប្រទេស គ្រប់ពេលវេលា ដោយ មិនមានការរើស អើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការ នយោបាយអ្វីឡើយ ជាពិសេសមិន បណ្តោយឱ្យពលរដ្ឋ ណាម្នាក់ស្លាប់ដោយ អត់បាយ មិនបានដឹង និង មិនបានជួយដោះ ស្រាយនោះឡើយ ។

ជាក់ស្តែងនៅក្នុងរដូវរងានេះ សម្តេចទាំងទ្វេរ បានប្រគល់អាវរងា និងថវិកាមួយចំនួន ជូនដល់លោកតា លោកយាយ ជនពិការ និងប្រជាការពារភូមិ ដែលបានខិតខំលះបង់ កម្លាំងកាយចិត្តចូល រួមចំណែក ការពារសន្តិសុខ សណ្តាប់ក្នុងភូមិ ។

លោកជំទាវបន្តថា  កន្លងមកសាខាកាក បាទក្រហមកម្ពុជា ខេត្តប៉ៃលិន បានជម្រុញគ្រប់ សកម្មភាព ការងារមនុស្សធម៌ ឱ្យអនុវត្តន៍ទៅ ដោយរលូន និងមានប្រសិទ្ធភាពខ្ពស់ ដោយប្រកាន់ ភ្ជាប់នូវគោល ការណ៍គ្រឹះទាំង០៧ ប្រការរបស់ចលនា កាកបាទក្រហមកម្ពុជា ក្នុងការឆ្លើយតប បានទាន់ពេលវេលា ចំពោះជនរងគ្រោះ និងជនងាយរងគ្រោះ ព្រមទាំងបានផ្តល់ ជាសម្ភារៈគ្រឿង ឧបភោគ បរិភោគ និងថវិកាមួយ ចំនួនដល់ ប្រជាពលរដ្ឋដែល រងគ្រោះដោយសារ ឧបទ្ទេវហេតុ ផ្សេងៗដូចជា ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត ទឹកជំនន់ គ្រោះអគ្គីភ័យ គ្រោះថ្នាក់ចរាចរណ៍ ពលរដ្ឋមានជីវភាព ខ្វះខាត គ្រួសារជនពិការ កុមារកំព្រា អ្នករស់នៅជាមួយ មេរោគ អេដស៍ ចាស់ជរាគ្មានទីពឹង និងគ្រួសារសពខ្វះខាត ជាដើម ជាពិសេស បានចូលរួមយ៉ាងសកម្ម ក្នុងការទប់ស្កាត់ការ ចម្លងរីករាលដាល នៃជម្ងឺកូវីដ-១៩ ក៏ដូចជាមេរោគបំប្លែងថ្មី អូមីក្រុង ហើយជាក់ស្តែង នាពេលនេះ បើទោះបីជាអំណោយ ស្បៀងទាំងនេះ មិនបានបំពេញតាម តំរូវការរបស់បង ប្អូនពិតមែន តែក៏អាចដោះស្រាយ បានមួយកំរិត ផងដែរ ក្នុងកាលៈទេសៈវិបត្តិកូវីដ-១៩នេះ។

លោកជំទាវ ក៏បានមានប្រសាសន៍ ផ្តាំផ្ញើដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុក ដាក់ទៅលើបញ្ហា សុខភាព ដោយត្រូវរក្សា អនាម័យក្នុងការ រស់នៅជាប្រចាំ ដូចជា លាងដៃនឹងសាប៊ូ ហូបទឹកឆ្អិន និងសម្រាន ក្នុងមុងជានិច្ច ដើម្បីចៀសវាង ការកើតមានជំងឺត ម្កាត់ផ្សេងៗ ជាពិសេសជំងឺ កូវីដ-១៩ ដែលយើង ត្រូវរួមគ្នា ប្រយុទ្ធប្រឆាំង បង្ការទប់ស្កាត់ ការពារការ ឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ បំលែងថ្មី(អូមីក្រុង) នៅក្នុងសហគមន៍ ហើយត្រូវរួមគ្នាអនុវត្ត ឱ្យបានម៉ឺងម៉ាត់ នូវវិធានការ ការពាររបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ ៣ការពារ ៣កុំ ក្នុងនោះបើបង ប្អូនមានបញ្ហា សុខភាព ឬករណីសង្ស័យ សូមប្រញ៉ាប់ប្រញាល់ រាយការណ៍មក អាជ្ញាធរមូលដ្ឋាន ដើម្បីអោយក្រុម គ្រូពេទ្យជំនាញ ធ្វើការពិនិត្យសុខភាព ឬធ្វើសំណាក និងទទួលការព្យា បាលបានទាន់ ពេលវេលា។

សូមបញ្ជាក់ថា ចាស់ជរា ប្រជាពលរដ្ឋមាន ជីវភាពខ្វះខាត និង ប្រជាការពារ ទាំង៤ឃុំ គឺឃុំសាលាក្រៅ  ឃុំអូរអណ្តូង ឃុំស្ទឹងកាច់ និងឃុំស្ទឹងត្រង់  ដោយក្នុងមួយគ្រួសារៗ ទទួលបាន អាវរងា១ ភួយ១ ក្រមា១ ជែលលាងដៃ (កន្លះលីត្រ) ២ដប ម៉ាស់ ៥បន្ទះ និងថវិកាចំនួន៥០០០០រៀល។ ដោយលោក សរ សារឿន

You might like

Leave a Reply

Your email address will not be published. Required fields are marked *