ជនសង្ស័យម្នាក់ត្រូវបាន កម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលទួលពង្រនៃ អធិការដ្ឋាននគរបាល ស្រុកម៉ាឡៃធ្វើការឃាត់ ខ្លួនករណីរំលោភ សេពសន្ថវៈបានសម្រេច កាលពីថ្ងៃទី ២១ ???

(ខេត្តបន្ទាយមានជ័យ)៖ នៅថ្ងៃព្រហស្បតិ៍ ត្រូវនឹងថ្ងៃទី២៣ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១២និង០០នាទីកម្លាំងប៉ុស្តិ៍ន គរបាលរដ្ឋបាល ទួលពង្រ នៃអធិការដ្ឋាននគរ បាលស្រុកម៉ាឡៃបាន ទទួលពាក្យបណ្តឹងពី ឈ្មោះ ឡ ល ហ ភេទស្រីអាយុ១៧ឆ្នាំ រស់នៅភូមិបឹងជង្រុក តេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ ថា កាលពីថ្ងៃ២១ ខែ ធ្នូ ឆ្នាំ ២០២១ វេលាម៉ោង១២និង០០នាទី ឈ្មោះ យុន ប៊ុនសាង ភេទប្រុស អាយុ៤៧ឆ្នាំ ដែលខ្លួនអះអាង ថាជាសមាជិកគណបក្ស ខ្មែរក្រោក រស់នៅ ភូមិបឹងជង្រុក តេជោឈ្នះឈ្នះ ឃុំទួលពង្រស្រុក ម៉ាឡៃខេត្តបន្ទាយមានជ័យ បានធ្វើសកម្មភាពចាប់ រំលោភខ្លួនចំនួន០២ដង។

ក្រោយពីទទួលបាន ពាក្យបណ្តឹងខាង លើកម្លាំងប៉ុស្តិ៍រដ្ឋបាល ឃុំទួលពង្រនៃអធិការ ដ្ឋាននគរបាល ស្រុកម៉ាឡៃ បានធ្វើការសាក សួរជនរងគ្រោះឈ្មោះឡ ល ហ បានបំភ្លឺថា ឈ្មោះ យុន ប៊ុនសាង បានបបួលខ្លួនទៅ ធ្វើប័ណ្ណ(បសស) នៅក្រុងប៉ោយប៉ែត ដោយប្រាប់ថា រួមដំណើរជាមួយ ស្រីម្នាក់ទៀត កំពុងរងចាំនៅ ផ្លូវកាច់កែង ពេលនោះជនរងគ្រោះ ក៍ព្រមឡើងម៉ូតូទៅជា មួយតែបែរជា មិនឃើញមានមនុស្ស ស្រីណាទៅជាមួយទេ ជនសង្ស័យទៅតែ ពីរនាក់ជនរងគ្រោះ រហូតដល់ក្រុង ប៉ោយប៉ែតជនសង្ស័យ បាននាំជនរងគ្រោះ ចូលផ្ទះសំណាក់តែ ជនរងគ្រោះប្រកែកមិនព្រមចូល ជនសង្ស័យបានបង្ខំ និងប្រាប់ជនរងគ្រោះថា អ្នកធ្វើប័ណ្ណ(បសស) នៅក្នុងបន្ទប់ផ្ទះសំណាក់ ពេលនោះជនរង គ្រោះក៍ព្រមចូលក្នុងបន្ទប់ ចំណែកជនសង្ស័យ ដើរតាមក្រោយ ពេលដល់បន្ទប់ ជនសង្ស័យបានចាក់ គន្លឹះទ្វារជាប់ ហើយ គំរាមជនរងគ្រោះ ឱ្យងូតទឹកនិងមិនឱ្យ ចេញពីបន្ទប់ បន្ទាប់មកជនសង្ស័យ បានងូតទឹកម្តង ពេលងូតទឹករួច ចេញមកវិញក៍គំរាម បង្ខំរំលោភជនរងគ្រោះ បានសម្រេចចំនួន០១ដង ហើយហាមជនរងគ្រោះ មិនឱ្យនិយាយប្រាប់អ្នកណា។

ក្រោយមកជនសង្ស័យ បានដឹកជនរងគ្រោះ ត្រឡប់មកផ្ទះវិញ ប៉ុន្តែពេលដឹកចុះពីផ្លូវជាតិបានចំងាយ ប្រហែល៥០០ម៉ែត្រ ជនសង្ស័យ ឈ្មោះ យុន ប៊ុនសាង បានអូសជនរងគ្រោះ ចូលក្នុងដុបព្រៃរំលោភម្តងទៀត។

យោងតាមចម្លើយ របស់ជនសង្ស័យឈ្មោះ (យុន ប៊ុន សាង ) ដែលខ្លួនអះអាងថាជា សមាជិកគណ បក្សខ្មែរក្រោក បានសារភាពថា ខ្លួនពិតជាបានរួម ភេទជាមួយជនរងគ្រោះ ឈ្មោះ ឡ ល ហ ភេទស្រី  អាយុ១៧ឆ្នាំ រស់នៅភូមិបឹងជង្រុក តេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃខេត្ត បន្ទាយមានជ័យពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ ខាងលើត្រូវបានកម្លាំង ជំនាញនៃអធិការដ្ឋាន នគរបាលស្រុកម៉ាឡៃ រៀបចំសំណុំរឿងបញ្ជូន ទៅស្នងការដ្ឋាន នគរបាលខេត្តបន្ទាយ មានជ័យដើម្បី ចាត់ការបន្តតាមនីតិវិធី៕ ដោយ លោក សឿនវ៉ាន់ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *