អាជ្ញាធរខេត្តបន្ទាយមានជ័យ និងកងកម្លាំងទាំងបី បន្តនាំយក កូនឈើចម្រុះ ចំនួន៤៤៩០ដើម ទៅដាំលេីផ្ទៃដី យ៉ាងច្រើនហិកតា ជាលើកទី២ បន្ទាប់ពីបានដកហូត ពីការទន្ទ្រានដីរដ្ឋ  ក្នុងតំបន់បឹង ទន្លេសាប មកជាសម្បត្តិរដ្ឋវិញ???

(ខេត្តបន្ទាយមានជ័យ)៖ ដេីម្បីស្តារធនធាន ធម្មជាតិ ជីវៈចម្រុះ ក្នុងបឹងទន្លេសាប ឡេីងវិញ រដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តនាំយកកូនឈេី ជាច្រេីនពាន់ដេីម ទៅដាំលេីផ្ទៃដី យ៉ាងច្រើនហិកតា ជាលើកទី២ បន្ទាប់ពីបានដកហូត ពីការទន្ទ្រាន់ដីរដ្ឋ ក្នុងតំបន់បឹងទន្លេសាប។

ពិធីដាំកូនឈើ នេះប្រារព្ធធ្វើឡើង នៅព្រឹក ថ្ងៃអាទិត្យ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ នេះ ក្រោមការដឹកនាំ ពីលោក អ៊ុ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការ ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ ។

សូមបញ្ជាក់ថា សកម្មភាពនេះ ជាលើកទី២ ហើយដែល អាជ្ញាធរខេត្ត បន្ទាយមានជ័យ បានរៀបចំពិធី  ដាំដើមឈើ បានចំនួន ០៤ មុខ មានដូចជា ដើមរាំងទឹក ចំនួន១៥៨០ដើម ដើមឫស្សីចំនួន១៤៥០ដើម  ត្នោតចំនួន៧៦០គ្រាប់ និងដើមរំដេញចំនួន៧០០ដើម សរុប៤៤០០ដើម នៅចំណុចតំបន់៣ ជាតំបន់ព្រៃលិចទឹក ជាប់បឹងទន្លេសាប ស្ថិតក្នុងភូមិសាសស្ត្រ ខេត្តបន្ទាយមានជ័យ ជាផ្ទៃដី ដែលត្រូវបាន ជនឆ្លៀតឱកាស កន្ទេលធំបន្លំដេក ទន្ទ្រានកាន់កាប់ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ប៉ុន្តែត្រូវបាន រាជរដ្ឋាភិបាលកម្ពុជា សម្រេចដក់ហូតមក ជាកម្មសិទ្ធរបស់រដ្ឋវិញ ។

នៅក្នុងឱកាសនោះ ក៏មាន វត្តមាន លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង រាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការ រងផែនការងារ ព្រហ្មទណ្ឌន័យក្នុងការ នគរបាលខេត្ត បន្ទាយមានជ័យ លោក ស្វាយ ជា អភិបាលនៃគណៈ អភិបាលស្រុកម៉ាឡៃ លោក គាត ហ៊ុល អភិបាលនៃគណៈ អភិបាលក្រុង ប៉ោយប៉ែត បានដឹកនាំ ក្រុមការងារ ប្រធាន អនុប្រធាន កងកម្លាំង មន្ត្រីក្រោមឱវាទ ចូលរួម ជាមួយមន្ទីរស្ថាប័ន ជំនាញជាច្រើន ជុំវិញ ក្រុង ខេត្តបន្ទាយមានជ័យ  យ៉ាងច្រើននាក់ផងដែរ ៕ ដោយ  លោកមាសនិរន្ត

You might like

Leave a Reply

Your email address will not be published. Required fields are marked *