កម្លាំងប៉ុស្តិ៍នគរបាល ព្រំដែនសង្កែ សហការឃាត់ ពលករ២៨នាក់បម្រុង លួចឆ្លងដែនចូលទៅ ប្រទេសថៃដោយមិន ស្របច្បាប់បញ្ជូន បន្តឲ្យកម្លាំងប៉ុស្តិ៍ រដ្ឋបាលបឹងបេងដើម្បី សាកសួរបន្តនិងអនុវត្ត តាមនីតិវិធី???

(ខេត្តបន្ទាយមានជ័យ)៖ ដោយអនុវត្តន៍ តាមការណែនាំពី លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការ នគរបាលខេត្ត បន្ទាយមានជ័យ ថ្ងៃសុក្រ ត្រូវនឹងថ្ងៃទី ២៤ខែធ្នូឆ្នាំ២០២១ នៅវេលាម៉ោង ២៥និង ២០នាទី.អនុវត្តន៍តាម បទបញ្ជារបស់ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ចាការនៃ វរសេនាតូច នគរបាលការពារ ព្រំដែនគោកលេ៨១៥ កម្លាំងនគរបាល ការពារព្រំដែនប៉ុស្តិ៍ សង្កែ ចំនួន៦នាក់ ដឹកនាំដោលោក វរសេនីយ៍ត្រី ឡុកធី នាយប៉ុស្តិ៍ សហការជាមួយ កម្លាំងយោធា វរៈលេខ៥១១ នៃកងពលតូចថ្មើជើងលេខ៥១ចំនួន ៥នាក់ ដឹកនាំដោយលោក អនុសេនីយ៍ឯកឈឿកផុន ចុះទប់ស្កាត់ការលួច ឆ្លងដែនចូលប្រទេសថៃ ដោយមិនស្របច្បាប់និង ឃាត់បាន ពលរដ្ឋខ្មែរបាន ចំនួន២៨នាក់(ស្រី១៣នាក់ កុមារ៨នាក់) បម្រុងលួចឆ្លងដែន មិនស្របច្បាប់ចូល ទៅប្រទេសថៃ និងរថយន្ត ១.គ្រឿង ម៉ាកសាំយ៉ុងពណ៌  លឿងស្លាកលេខ សៀមរាប(2C.20.14) រួមទាំងម្ចាស់ រថយន្តចំនួន២នាក់  ១-ឈ្មោះខុម ខី.ភេទប្រុសអាយុ ៣៥ ឆ្នាំ.ភេទប្រុស ២-ឈ្មោះហេង.ហ៊ុម៣៧.ឆ្នាំភេទប្រុស អ្នកទាំងពីរ មានទីលំនៅ ភូមិទព័សៀម  ឃុំគោកធ្លកក្រោម ស្រុកជីក្រែងខេត្តសៀមរាប។

លោកវរសេនីយ៍ត្រី ឡុកធី នាយប៉ុស្តិ៍សង្កែបានប្រាប់ សហគ្រាសគេហ ទំព័រ ប្រម៉ាញ់ជាយដែនអោយដឹងថា ពលរដ្ឋខ្មែរដែលបម្រុង លួចឆ្លងដែនមិនស្របច្បាប់ ចូលទៅប្រទេសថៃ ត្រូវបានកម្លាំង ឃាត់ខ្លួនមានចំនួន២៨នាក់ ក្នុងនោះមានស្រីចំនួន១៣ និងកុមាតូចចំនួន៨ នាក់ មកពីខេត្តសៀមរាប ។

លោកវរសេនីយ៍ត្រី ឡុកធី នាយប៉ុស្តិ៍ បានបន្តរទៀតថា ការឃាត់ខ្លួនពលករ បម្រុងលួចឆ្លងដែន ខាងលើនេះដោយអនុវត្ត តាមបទបញ្ជាលោក វរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរ:ការពារ ព្រំដែនគោកលេខ ៨១៥ ដើម្បីទប់ស្កាត់ រាល់បទល្មើសផ្សេងៗ ដែលលួចឆ្លងដែន ពីប្រទេសថៃ ចូលមកកម្ពុជា ពីកម្ពុជា ចូលទៅប្រទេសថៃ។

ក្រោយពីធ្វើការ ណែនាំពលករ ទាំងអស់ស្ដីពីការឆ្លង រាលដាលរបស់ Virus Covid-១៩ និងធ្វើកិច្ចសន្យារួច បានប្រគល់ពួកគាត់ជូន លោកវីរៈសេនីយ៍ឯក បេនសំអាត អធិការនគរបាល ស្រុកម៉ាឡៃ បច្ចុប្បន្នពលករទាំង ២៨ នាក់រួមទាំង តៃកុងរថយន្ត កម្លាំងជំនាញរបស់ ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំបឹងបេង នៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ កំពុងធ្វើការសាកសួរ ដើម្បីអនុវត្តតាមនីតិវិធីបន្ត។ ដោយ លោក សឿនវ៉ាន់ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *