ប្រជាពលរដ្ឋ មានចម្ងល់ថាៈ តើលោក ស៊ូ នូវ អធិការស្រុកអន្លង់វែង គាត់សម្រានលក់ដែរឬទេ បើរាល់ ថ្ងៃទីតាំងសង្វៀន ជល់មាន់នៅម្ដុំជិ តខាងក្រោយផ្ទះរបស់លោក លេងជល់ភ្នាល់ ដាក់លុយស្រែក ហ៊ោកញ្ជ្រៀវស្ទើរ បែកកណ្ដាស ត្រចៀកយ៉ាងហ្នឹង??

(ខេត្តឧត្ដរមានជ័យ)៖ ថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១។ បនល្បែងស៊ីសង សង្វៀនជល់មាន់ លេងភ្នាល់ដាក់លុយ រាប់លានរៀល ខ្លះរាប់ពាន់ដុល្លារ ក្នុងមួយគូៗ ស្ថិតនៅចំណុច ខាងក្រោយផ្ទះ ប្រជាពលរដ្ឋ ភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចូលតាមផ្លូវលំទល់ មុខផ្ទះសំណាក់ ត្រពាំងប្រិយ៍ ចម្ងាយប្រហែល ជាងបីរយម៉ែត្រ អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធ ក្នុងស្រុកនិងខេត្ត មិនដែលចុះបង្រ្កាបសោះ បើទោះបីជាដឹងថា កន្លែងទីតាំងបនល្បែង នេះធ្វើការបើកលេង យ៉ាងគគ្រឹកគគ្រេង ជារៀងរាល់ថ្ងៃ រាប់ខែកន្លង មកហើយក៏ដោយ ធ្វើឲ្យពលរដ្ឋក្នុង ស្រុកអន្លង់វែង និងខេត្តឧត្តរមានជ័យ ដាក់ការសង្ស័យថា ទីតាំងបនល្បែងមួយ នេះជាឆ្នាំងបាយរបស់ មន្ត្រីមានសមត្ថកិច្ច ពាក់ព័ន្ធមិនអាច ខ្វះបាន ហើយមើលទៅ? ទើបមិនបង្ក្រាប។

ជាក់ស្តែងកាលពី ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នេះ សារព័ត៌មានយើង បានចុះទៅដល់ចំណុច ទីតាំង សង្វៀនជល់មាន់ នោះផ្ទាល់ បានថតផ្ដិតយក សកម្មភាពជាក់ស្តែង ដោយឃើញមាន ក្រុមអ្នកញៀន ល្បែងជាច្រើនរាប់សិបនាក់ មកពីគ្រប់ទិសទី ចូលទៅលេងយ៉ាង គគ្រឹកគគ្រេងស្រែក ហ៊ោកញ្ជ្រៀវផ្អើល ពេញស្រុក ផ្ទុយទៅវិញអាជ្ញាធរមាន សមត្ថកិច្ច មិនមានវិធានការទប់ស្កាត់ និងបង្ក្រាបឡើយ។

ទង្វើរបស់មន្ត្រីមាន សមត្ថកិច្ចក្នុង ស្រុកអន្លង់វែង បែបនេះ គឺកំពុងផ្គើននិងបទ បញ្ជាប្រមុខរាជរដ្ឋាភិ បាល ដែលបានប្រគល់ អំណាចដល់ រដ្ឋបាលខេត្ត ជាពិសេសគឺផ្គើននិង គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល យ៉ាងច្បាស់ក្រឡែតតែម្តង។

សកម្មភាពព្រងើយ កន្តើយរបស់ សមត្ថកិច្ចជំនាញ ក៏ដូចជារដ្ឋបាល ខេត្តឧត្ដរមានជ័យ បែបនេះ សរបញ្ជាក់ឲ្យឃើញថា សមត្ថកិច្ចនិងម្ចាស់ទីតាំង បនល្បែងស៊ីសង ទំនងបានត្រូវរូវគ្នាជា ប្រព័ន្ធអស់ហើយ  ដើម្បីតែលាភ សក្ការៈប្រចាំខែ ជាពិសេសមន្ត្រីពាក់ព័ន្ធ ចាប់ពីថ្នាក់ ភូមិ ឃុំ ស្រុក ដល់ខេត្ត ទើបមន្ត្រីជំនាញពាក់ព័ន្ធ នាំគ្នាធ្មេចភ្នែក ធ្វើជាគថ្លង់ មិនដឹងមិនឮរាល់ សកម្មភាពខុសច្បាប់ក្នុង ទីតាំបនល្បែង ដ៏ធំមួយនេះ។

ប្រជាពលរដ្ឋក៏ដូច ជាមហាជនជា ច្រើនក្នុងស្រុកអន្លង់វែង សូមអំពាវនាវទៅដល់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាល ខេត្តឧត្តរមានជ័យ ឯកឧត្តម ហួត សុធី ស្នងការនរគ បាលខេត្ត ជាពិសេស សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាចាត់មន្ត្រីជំនាញ   ចុះពិនិត្យនិងចុះធ្វើការបង្ក្រាប  ដើម្បីចូលរួមទប់ស្កាត់ និងគោរពតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងតាមការណែនាំពី ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ជាដើមនោះ។

ការបើកឲ្យមានល្បែង សុីសងខុសច្បាប់ បែបនេះគឺតែងតែ កើតមានឡើងនូវអំពើ ហិង្សាក្នុងគ្រួសារ បែកបាក់ប្រពន្ធកូន លក់ទ្រព្យសម្បត្តិដ៏មានតម្លៃ យកទៅបញ្ចាំឬលក់ លេងល្បែងអស់ និងអាចឈាន ដល់មានអំពើ ចោរកម្ម លួច ឆក់ ប្លន់ ជាដើម ជាពិសេសនោះ ការឆ្លងជម្ងឺ (កូវីដ ១៩) និងមេរោគបម្លែងថ្មី (អូមេក្រុង) ដែលកំពុងតែផ្ទុះឆ្លង រាលដាលយ៉ាង កក្រើកទូទាំងប្រទេស៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *