លោក ឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាល អមដំណើរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល អញ្ជើញ ចុះត្រួតពិនិត្យ ជុំវិញបរិវេនទីតាំង ប្រារព្ធពិធី ទិវារំលឹកដល់ ជនរងគ្រោះ ដោយសារ គ្រោះថ្នាក់ ចរាចរណ៍លេីកទី១៦  ???

(ខេត្តកំពង់ចាម)៖ នៅរសៀលថ្ងៃទី២២ ខែធ្នូឆ្នាំ២០២១នេះ លោក ឧត្ដមសេនីយ៍ទោ ឯម កុសល   ស្នងការនគរ បាលខេត្តកំពង់ចាម អមដំណើរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចុះត្រួតពិនិត្យ ជុំវិញបរិវេនទីតាំង ប្រារព្ធពិធី ទិវារំលឹកដល់ ជនរងគ្រោះ ដោយសារគ្រោះថ្នាក់ ចរាចរណ៍លេីកទី១៦ ស្ថិតក្នុងភូមិរវៀង ឃុំខ្នុរដំបង ស្រុកជេីងព្រៃ។

ក្នុងដំណេីរចុះត្រួត ពិនិត្យនេះដែរ មានការអញ្ជេីញ ចូលរួមពីសំណាក់៖ លោកឧត្តមសេនីយ៍ឯក សេង  ចាន់ថន អនុប្រធាន នាយកដ្ឋាន អង្គរក្ស  ឯកឧត្ដម  អភិបាលរងខេត្ត លោកនាយក រដ្ឋបាលសាលាខេត្ត  កងកម្លាំងប្រដាប់អាវុធ លោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ  លោក-លោកស្រី ស្នងការរង នាយ-នាយរងការិយាល័យ អធិការ -អធិការ រង នៃអធិការដ្ឋាន នគរបាល ស្រុក ជេីងព្រៃ  ។

បន្ទាប់ពីដំណេីរចុះ ត្រួតពិនិត្យតាមដងផ្លូវ និងបរិវេនបានបញ្ជប់ លោកស្នងការខេត្ត និង  លោកឧត្តមសេនីយ៍ឯក សេង ចាន់ថន បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យផែនការ ការពារ ដេីម្បីធានាឲ្យបាននូវ  សុវត្តិភាព  សណ្ដាប់ធ្នាប់សារធារណៈ ជូនថ្នាក់ដឹកនាំក្នុង កម្មវិធីនៅថ្ងៃស្អែក នេះ  ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *