ឯកឧត្តម អភិបាលខេត្ត ចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់ អចលនវត្ថុ ជូនប្រជាពលរដ្ឋ ក្នុងស្រុកគាស់ក្រឡ???

(ខេត្តបាត់ដំបង)៖ ប្រជាពលរដ្ឋចំនួន ២៨០ គ្រួសារ ដែលស្ថិតនៅក្នុងភូមិ សំរោង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ បានទទួលវិញ្ញាបនបត្រ សម្គាល់ម្ចាស់ អចលនវត្ថុ នាព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ នេះ នៅក្នុងបរិវេណ វត្តសុវណ្ណគីរី ភ្នំស្ន។

លោកអ៊ូដារី ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តបាត់ដំបង បានជម្រាបជូន ពីវិធី នៃការវាស់វែង និងនីតិវិធីនៃការ បង្ហាញ ព្រំដី និងឯកសារពាក់ព័ន្ធ ដើម្បីឱ្យបងប្អូន ប្រជាពលរដ្ឋ បានសហការជាមួយ អាជ្ញាធរមូលដ្ឋាន។

បន្ទាប់ពីយើង ធ្វើការនៅវាល វាស់វែងបានហើយ យើងនឹងជួបគ្នាម្ដងទៀត ហើយយើងបាន ធ្វើការបិទផ្សាយ ព័ត៌មាន ចំណីក្បាលដី រយៈពេល ១៥ថ្ងៃ នេះជាដំណាក់កាលទី ២ ឯដំណាក់កាលទី ៣ គឺដំណាក់កាល នៃការចែកជូន វិញ្ញាបនបត្រនេះឯង។

លោកប្រធានមន្ទីរ បានបន្តទៀតថា នេះគឺជាលទ្ធផល ដែលយើងទាំងអស់គ្នា បានចូលរួមសហការ  ជាមួយអាជ្ញាធរដែនដី នាពេលកន្លងមក។ ចាប់ពីយើងវាស់វែង រហូតដល់ថ្ងៃនេះ ជូនដល់បងប្អូនសរុប  ក្នុងភូមិសំរោង ដែលមាន ២៨០ គ្រួសារ បើគិតជាក្បាលដីវិញ មានចំនួន ៣៤៩ ក្បាលដី ហើយក្រឡាផ្ទៃដី របស់បងប្អូនទាំងអស់ សរុបទៅជាង ១000 ហិកតា។

ក្រៅពីដី របស់បងប្អូនប្រជាពលរដ្ឋ យើងក៏បានចុះបញ្ជីដីរដ្ឋដែរ ដូចនេះរដ្ឋក៏មាន ប្លង់កម្មសិទ្ធិ បងប្អូនក៏មានប្លង់កម្មសិទ្ធិ ដូច្នេះ ចាប់ពីពេលនេះទៅ គឺយើងច្បាស់លាស់ទាំងអស់ហើយ។

លោកប្រធានមន្ទីរ បានបញ្ជាក់ទៀតថា រដ្ឋមាន ១៤ប្លង់ កម្មសិទ្ធិ នៅលើទីតាំងដីនេះ សរុបទាំងអស់ដីរដ្ឋ មាន ៣៥៨៦ហិកតា សូមឲ្យប្រជាពលរដ្ឋយើងជ្រាប។

ក្នុងប្រសាសន៍ សំណេះសំណាល ឯកឧត្តមសុខលូ អភិបាល នៃគណៈ អភិបាល ខេត្តបាត់ដំបង បានបញ្ជាក់ថា បងប្អូនបានដឹង ខ្លួនឯងហើយ ពីប្រវត្តិនៃការកាន់កាប់ ដីរបស់យើងកន្លងមក តើយ៉ាងណា តែអ្វីៗកន្លងមក យើងបំភ្លេចចោល យើងបានប័ណ្ណកម្មសិទ្ធិ ស្របច្បាប់ ដោយសម្ដេច អគ្គមហាសេនា បតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកបានផ្ដល់ជូន ប័ណ្ណកម្មសិទ្ធិនិង តាមរយៈឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានលោកប្រធានមន្ទីរ ជាសេនាធិការ រួមទាំងលោក អភិបាលស្រុក លោកមេឃុំ បានខិតខំ រហូតធ្វើឲ្យបងប្អូន  ទទួលបានកម្មសិទ្ធិ ស្របច្បាប់នាពេលនេះ។

ឯកឧត្តម បានសំណូមពរ ដល់ប្រជាពលរដ្ឋ ឱ្យថែរក្សាការពារ តាមអ្វីដែលយើងមាន គឺថាប័ណ្ណនេះ វាបានបញ្ជាក់ច្បាស់ អំពីព្រំប្រទល់ និងទំហំ ដែលមិនអាចឱ្យអ្នកណាម្នាក់ មកបំពាន របស់យើងបានទេ តែប្រសិនបើជា មានបងប្អូនណា បាត់ប័ណ្ណនេះ ដោយហេតុផល ណា មួយនោះ គេត្រូវធ្វើ (ទុតិយសា) សុំប័ណ្ណថ្មីឡើងវិញ តែយើងត្រូវបង លុយជូនរដ្ឋ ដូច្នេះត្រូវរក្សាការពារ កុំឲ្យបាត់បង់ ពីរចំណុចទី ១ ឯចំណុចទី ២ សូមឱ្យបងប្អូន ថែរក្សាប័ណ្ណនេះទុក ហើយសូមកុំលក់ដី បើលក់ដី ស្មើនឹងលក់ អាយុជីវិត របុករបស់ កូនចៅយើង ព្រោះមនុស្សមាន ការកើតឡើង ជារៀងរាល់ថ្ងៃ រីឯដី អត់មានកើត ទៀតទេ គឺនៅដដែល តែបើបងប្អូន លក់ហើយ ទៅកាប់រុករានទន្ទ្រាន ដីរបស់រដ្ឋ យកមកធ្វើជាកម្មសិទ្ធិ ផ្ទាល់ខ្លួន នោះគឺមិនបានទេ ដាច់ខាតបងប្អូន ត្រូវប្រឈមចំពោះមុខច្បាប់។ ឯកឧត្តមក៏បានជំរុញឲ្យ អាជ្ញាធរស្រុក ក៏ដូចជាមន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋ រួមគ្នាថែរក្សាការពារ ភ្នំឲ្យបានគង់វង្ស ព្រោះនេះគឺជារបស់រដ្ឋ ៕ លោក សឿនវ៉ាន់ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *