លោកវរសេនីយ៍ត្រី ហៃ វណ្ណារ៉ា មេបញ្ជាការអាវុធ ហត្តក្រុងបានលុង បានចុះបង្រ្កាបជាក់ ស្តែងករណី  ចែកចាយ រក្សារទុកនិង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ឃាត់ខ្លួនជន សង្ស័យប្រុសស្រី ចំនួន២នាក់???

(ខេត្តរតនគីរី)៖ ដោយមានការចង្អុល បង្ហាញពីសំណាក់លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត  និងមានការសម្រប សម្រួលនីតិវិធីដោយ លោកព្រះរាជអាជ្ញា រងអមសាលា ដំបូងខេត្តរតនគិរី ។

នៅវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី១៥ខែធ្នូឆ្នាំ ២០២១ កម្លាំងមូលដ្ឋាន អាវុធហត្ថក្រុងបានលុង ០៧នាក់ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ហៃ វណ្ណារ៉ា មេបញ្ជាការអាវុធ ហត្តក្រុងបានលុង បានចុះបង្រ្កាប ក្នុងបទល្មើស ជាក់ស្តែងករណី ចែកចាយ  រក្សារទុក  និង ជួញដូរដោយខុសច្បាប់  នូវសារធាតុញៀន  ស្ថិត នៅភូមិ៧មករា សង្កាត់ ឡាបានសៀក  ក្រុងបានលុង  ខេត្តរតនគីរី  លទ្ធផល ឃាត់ខ្លួនជនសង្ស័យ ប្រុសស្រី ចំនួន ០២នាក់ និងដកហូតបាន វត្ថុតាងបានរួមមាន ម្សៅក្រាមសថ្លា ចំនួន០២ កញ្ចប់ ទម្ងន់ ២.៩៩ ក្រាម  ទូរសព្ទ ចំនួន  ០២ គ្រឿង ជញ្ជីងថ្លឹងចំនួន០១គ្រឿង និងប្រាក់រៀលចំនួន ២១.៦០០ រៀល ។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង  កម្លាំងការិយាល័យជំនាញ កងរាជអាវុធហត្ថខេត្ត កំពុងកសាង សំណុំរឿងដើម្បី ចាត់ការបន្ត តាមនីតិវិធីច្បាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *