មុខសញ្ញាជាជនសង័្សយ ឆក់យកទូរស័ព្ទដៃម្នាក់ ត្រូវបានសមត្ថកិច្ច នគរបាលឃាត់ខ្លួន អនុវត្តតាមច្បាប់ បន្ទាប់ពីធ្វេី សកម្មភាពបានមួយថ្ងៃ

(ខេត្តបាត់ដំបង)៖ កាលពីថ្ងៃពុធ ១១កេីត  ខែ មិគសិរ  ឆ្នាំឆ្លូវត្រី ស័ក ព.ស.២៥៦៥  ត្រូវនឹងថ្ងៃទី ១៥ខែធ្នូ  ឆ្នាំ ២០២១  វេលាម៉ោង  ១២ និង  ១៥ នាទី នៅ ចំណុចភូមិកំពង់ក្របីសង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង  អនុវត្តតាម យោបល់ដឹកនាំរបស់ លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នង ការដ្ឋាននគរបាល ខេត្តបាត់ដំបង រួមនឹងយោបល់ លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង   ផែនការងារ នគរបាល ព្រហ្មទណ្ឌនិង ដោយ មានការសម្រប សម្រួលលើ នីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជវអាជ្ញានៃ អយ្យការ អមសាលាដំបូង ខេត្ត បាត់ដំបង  ផង នោះលោក វរសេនី យ៍ឯក  ឈឿង  គឹមសុង នាយការិយាល័យ  នគរបាលព្រហ្មទណ្ឌ កម្រិត ស្រាលបាន ដឹកនាំកម្លាំង ក្រុមអន្តរាគមន៍  បង្ការ បង្ក្រាបសហការ ជាមួយ កម្លាំង ការិយា ល័យ  នគរបាល ព្រហ្មទណ្ឌ កម្រិត ធ្ងន់ ដែល ដឹកនាំ ដោ យ  លោក វរសេនី យ៍ទោ  វ៉ាន់  តារ៉ា  ជា នាយរងការិ យាល័យ  ចុះ ប្រតិបត្តិការ  បង្ក្រាប  ករណី ខាងលើ មួយករ ណី  និង បាន ធ្វេីការ នាំខ្លួន ជន សង្ស័ យ ចំនួ ន០១នាក់  មក កាន់ ស្នងការដ្ឋាន  ដេីម្បីសាកសួរ ស្រាវជ្រាវក្នុងនោះគឺ ឈ្មោះ បូ ចាន់ដេត ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅ ភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

និងដកហូតបាន វត្ថុតាងដកហូត រួមមាន ៖ ម៉ូតូ ០១គ្រឿងម៉ាក ហុងដាឌ្រីម ពណ៍ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ បាត់ដំបង 1A-2686 ជាមធ្យោបាយ ធ្វើសកម្មភាព រួមាន ទូរស័ព្ទដៃចំនួន ០២គ្រឿង (ម៉ាក Vivo Y51 និង Opp Reno4) ។

សូមបញ្ជាក់ផងដែលថា កាលពី ថ្ងៃទី ១៤ខែ ធ្នូ ឆ្នាំ ២០ ២១  វេលាម៉ោង  ១៥ និង ២៥នាទី  នៅ ចំណុច ភូមិ១៣ មករា សង្កាត់ព្រែកព្រះស្តេច ក្រុង-ខេត្តបាត់ ដំ បង  ជនសង្ស័យ ខាងលេី  បាន ធ្វេីសកម្មភាពឆក់ ទូរស័ព្ទចំនួន ០២គ្រឿង (ម៉ាក Vivo Y51 និង Opp Reno4) ពីជនរងគ្រោះឈ្មោះ ឆុន ចិន្តា ភេទស្រី អាយុ២៩ឆ្នាំ មានទីលំនៅ ចំណុចកើត ហេតុខាងលើ ។

ក្រោយកេីតហេតុ ជនរងគ្រោះបានដាក់ ពាក្យបណ្តឹងចូល មកសមត្ថកិច្ចនគរបាល ហេីយឆ្លង តាមរយៈការ ស្រាវជ្រាវនេះ សមត្ថកិច្ចកំណត់មុខ សញ្ញានិងឈាន ដល់ការឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នការិយាល័យ ជំនាញកំពុងកសាងសំ ណុំរឿង បញ្ជូន ជនសង័្សយទៅ សាលាដំបូង ខេត្ត បាត់ ដំបង ចាត់ការ បន្ត តាម នីតិវិធី  ច្បាប់  រីឯវត្ថុតាងបាន ប្រគល់ជូន ជនរងគ្រោះវិញ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *