បុរសម្នាក់សម្រេចចិត្តចង ក ធ្វើអត្តឃាតសម្លាប់ ខ្លួនដោយគ្មាន មូលហេតុ សង្ស័យមាន វិបត្តិផ្លូវចិត្ត  ដោយសារតែ….

(ខេត្តកំពត)៖ បុរសម្នាក់បាន សម្រេចចិត្តចងក ធ្វើអត្តឃាតខ្លួនឯង ដោយគ្មានមូលហេតុ ខណៈម្តាយឪពុកមិននៅផ្ទះ។ ចំពោះករណីនេះមាន ប្រភពជាច្រើនបាន អះអាងថា បុរសរងគ្រោះចង កសម្លាប់ខ្លួន  ព្រោះតែគាត់មាន វិបត្តិផ្ទាល់ខ្លួនដោះ ស្រាយមិនរួច ទើបសម្រេចចិត្ត សម្លាប់ខ្លួនបែបនេះ។

ហេតុការណ៍ភ្ញាក់ ផ្អើលខាងលើ បានកើតឡើងនៅ វេលាម៉ោងប្រមាណ ជាង៧ព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចផ្ទះរបស់ ឪពុកម្តាយជនរងគ្រោះ ស្ថិតក្នុងភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត។

ជនរងគ្រោះ ត្រូវបានម្តាយបង្កើត ប្រាប់ឱ្យដឹងថា ឈ្មោះ អ៉ីង  រុំ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅស្ថិតក្នុងភូមិ ឃុុ កើតហេតុខាងលើ ដោយជនរងគ្រោះ ដែលជាកូនប្រុសម្នាក់នេះ កន្លងមកក្រុមគ្រួសារ បានដណ្តឹងប្រពន្ធ និងរៀបការដោយ ពេញច្បាប់ នៅខេត្តកែប តែពេលនេះ ជនរងគ្រោះបាន លែងលះជាមួយប្រពន្ធ ហើយមករស់ នៅផ្ទះជាមួយឱពុក ម្តាយ វិញដែលជា កន្លែងកើតហេតុ។

ម្តាយជនរងគ្រោះ បានបញ្ជាក់ទៀតថា ក្រោយពីលែងលះ ប្រពន្ធបានប្រហែល ជិត៤ខែ កូនប្រុសរបស់ គាត់(ជនរងគ្រោះ) ចេះតែត្អូញត្អែរថា នឹកប្រពន្ធណាស់ តែជនរងគ្រោះមិន ហ៊ានទៅលេងទេ ព្រោះតែម្តាយខាង ស្រីបានហាមប្រាម ដាច់ខាតមិនឱ្យ ជួបគ្នានោះឡើយ។

បន្ទាប់ពីមានករណីម នុស្សស្លាប់ដោយ សារចងកបែបនេះ សមត្ថកិច្ចជំនាញ បានមកត្រួតពិនិត្យ ធ្វើកោសល្យ វិច័យលើសព ខ្លាចក្រែងពាក់ ព័ន្ធនឹងករណីផ្សេង ប៉ុន្តែដោយសារ គ្មានអ្វីដែលគួរ ឱ្យកត់សម្គាល់ សមត្ថកិច្ចបាន ប្រគល់សពជូន ក្រុមគ្រួសារដើម្បី ចាត់ចែងធ្វើបុណ្យ តាមប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *