ឯកឧត្តមម៉ៅ ធនិនបញ្ចប់បញ្ហា និងក្តីរបារម្ភរបស់ ប្រជានេសាទ នៅខេត្តកំពត

(ខេត្តកំពត)៖ សមុទ្រគឺជាឆ្នាំងបាយ ជាជង្រុកស្រូវ និងជាជីវិតរបស់ ប្រជានេសាទ ប៉ុន្តែបច្ចុប្បន្នធនធាន ធម្មជាតិសមុទ្រ ត្រូវបានបាត់បង់ បន្តិចម្តងៗដោយ សារបញ្ហាផ្សេងៗ ធ្វើឲ្យប្រជនេសាទ ជួបការលំបាក។ ដូច្នេះដើម្បីជួយសម្រួល ដល់ជីវភាព ប្រជានេសាទ និងកាត់បន្ថយ ការបាត់បង់ធនធាន សមុទ្រ ឯកឧត្តម ម៉ៅ ធនិន ប្រាប់អាជ្ញាធរ ជំនាញពាក់ព័ន្ធ និងប្រជានេសាទ ត្រូវរួមគ្នាអភិរក្ស និងទប់ស្កាត់រាល់បទ ល្មើសនេសាទ ពិសេសមន្ត្រីត្រូវលប់បាត់ រាល់ភាពអសកម្មផ្សេងៗ បង្កការថ្នាំងថ្នាក់ ដល់ប្រជានេសាទ។

មានប្រសាសន៍នៅ ក្នុងពិធីចុះជួបសំណេះ សំណាល សួរសុខទុក្ខនឹងស្វែងយល់ ពីបញ្ហាប្រឈម បញ្ហាសំណូមពរ តម្រូវការ និងការដោះស្រាយជូន បងប្អូនគ្រួសារប្រជា នេសាទប្រមាណជាង១៦០០ នាក់ ដែលមកពី សហគមន៍នេសាទ ចំនួន០៣នៅក្រុងបូកគោ នៅថ្ងៃទី១៨  ខែធ្នូ ឆ្នាំ២០២១ដែល ពិធីនេះធ្វើឡើងនៅ បរិវេណរោង ម៉ាស៊ីនកិនស្រូវ របស់ក្រុមហ៊ុនគ្រីះស្តារាយ ក្នុងសង្កាត់ព្រែក ត្នោតក្រុងបូកគោ។

ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្ត បានលើកឡើងថា ធនធានធម្មជាតិសមុទ្រ គឺជាសកត្តានុពលមួយ ដ៏មានតម្លៃសម្រាប់ សកម្មភាពសេដ្ឋកិច្ចសង្គម ដែលរាជរដ្ឋាភិបាល ក្រោមការ ដឹកនាំរបស់សម្ដេច តេជោហ៊ុន សែន តែងតែបានយក ចិត្តទុកដាក់គិតគូរខ្ពស់ ក្នុងការថែរក្សា និងអភិរក្សដើម្បី បន្តនិរន្តរភាព និងសម្រួលដល់ជីវ ភាពបងប្អូនប្រជា នេសាទនាពេលបច្ចុប្បន្ន និងទៅអនាគត។

ឯកឧត្តមបានបន្តថា ដើម្បីធានាដល់និរន្តភាព នៃការប្រកបមុខរបរ នេសាទរបស់បងប្អូន ប្រជានេសាទ  ឲ្យបន្តរក្សាបាននូវ ទិន្នផលនេសាទ សមុទ្រល្អ និងយូរអង្វែង សូមអាជ្ញាធរ និងជំនាញពាក់ព័ន្ធ ពិសេសប្រជា នេសាទទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់ រាល់បទល្មើស នេសាទនៅក្នុងដែន ទឹកសមុទ្រខេត្តកំពត ឲ្យខាងតែបាន។

ពិសេសដែនសហគមន៍ ត្រូវតែអភិរក្សឲ្យខាងតែបាន ហើយមន្ត្រីជំនាញ ពាក់ព័ន្ធត្រូវតែលប់ បំបាត់រាល់ សមភាពនៃ ភាពអសកម្មរបស់ មន្ត្រីដែលធ្វើឲ្យរំខាន ដល់ការនេសាទនិង ការថ្នាំងថ្នាក់ផ្លូវអារម្មណ៍ របស់ប្រជានេសាទ ឲ្យអស់ជាដាច់ខាត។

ក្នុងឱកាសនោះ ដែរឯកឧត្តម ម៉ៅ ធនិន បានដោះស្រាយ បញ្ចប់បញ្ហាដែលបង ប្អូនប្រជានេសាទ បានលើកឡើង និងសំណូមពរជា ច្រើនពាក់ព័ន្ធនឹង ការអភិវឌ្ឍរបស់ក្រុម ហ៊ុននៅក្នុងតំបន់ឆ្នេរ ដែលបង្ករការលំបាក និងផលប៉ះពាល់ ដល់សកម្មភាពនៃ ការនេសាទរបស់ ប្រជាសហគមន៍ ពិសេសការធ្វើគ្លងទឹក សម្រាប់ទូកនេសាទ ចូលចតច្រាំង។

ឯកឧត្តមអភិបាល ខេត្តបានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាម សមាជិកគ្រួសារ ប្រជាពលរដ្ឋ ក្នុងខេត្តកំពតមួយរូប ឯកឧត្តមអភិបាល ខេត្តនឹងខិតខំជំរុញដល់ ក្រុមការងារជំនាញ ពាក់ព័ន្ធ និងអាជ្ញាធរ ដើម្បីចុះសិក្សា ស្វែងយល់ដោះស្រាយ តាមភាពជាក់ស្ដែង ដើម្បីធ្វើយ៉ាងណា បង្កលក្ខណៈងាយ ស្រួលដល់បង ប្អូនប្រជានេសាទ យើងក្នុងការប្រកប របរសម្រាប់រស់នៅប្រចាំថ្ងៃ។

ជាមួយនឹងឱកាសនោះដែរ ឯកឧត្តមអភិបាល ខេត្តក៏បានជូន អង្ករ ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងសារ៉ុង ដល់ប្រជានេសាទ ចំនួនជាង១៦០០គ្រួសារផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *