សមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ សម្រេចទទួលស្គាល់ លោកជំទាវ ម៉េត រ៉ាវីចិត្រ សុខ លូ  ជាប្រធានកិត្តិយស គណៈកម្មការសាខាស មាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍???

(ខេត្តបាត់ដំបង)៖ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកជំទាវ បានអញ្ជើញ ជាអធិបតីក្នុង ពិធីកែសម្រួល និងបំពេញបន្ថែម សមាសភាពគណៈ កម្មការសាខា សមាគមនារីកម្ពុជា ដើម្បីសន្តីភាព និងអភិវឌ្ឍន័ខេត្តបាត់ដំបង និងបូកសរុបលទ្ធ ផលការងារឆ្នាំ២០២១ និងលើកទិស ដៅឆ្នាំ២០២២ ។

ក្នុងពិធីនេះដែរ តាមកែសម្រួល និងបំពេញបន្ថែម សមាសភាពគណៈ កម្មការសាខាសមាគម នារីកម្ពុជា ដើម្បីសន្តីភាព និងអភិវឌ្ឍន៍ ខេត្តបាត់ដំបង ក្នុងនោះដែរសមាគម នារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ សម្រេចទទួលស្គាល់ លោកជំទាវ ម៉េត រ៉ា វីចិត្រ សុខ លូ ជាប្រធានកិត្តិយស គណៈកម្មការសាខា សមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ខេត្តបាត់ដំបង ។

ឯកឧត្តម សុខ លូ បានមានប្រសាសន៍ ក្រើនរំលឹក និងណែនាំផ្តាំផ្ញើរ ផងដែរដល់ គណៈកម្មការសាខា សមាគមនារីកម្ពុជា ដើម្បីសន្តីភាព និងអភិវឌ្ឍន៍ ខេត្តបាត់ដំបង ទាំងប្រធាន-អនុប្រធាន និងសមាជិក ទាំងអស់នៅគ្រប់ថ្នាក់ ឲ្យខិតខំបន្តដំណើរ ការនិងរួមគ្នាក្នុងការ ជួយជម្រុញនូវការកៀគរ ថវិកា ឬអំណោយជំនួយ ពីសប្បុរសជននានា ដើម្បីចុះធ្វើសកម្មភាព និងបានជួយដល់ កិច្ចការសង្គម ជាពិសេសជួយដល់ ជនរងគ្រោះដែលជានារីភេទ ឬកុមារ ដែលទទួលរងនូវ ការគៀបសង្កត់ ឬបំពានកេង ប្រវ័ញ្ចពីជនមួយចំនួន និងៀយដល់ជនរងគ្រោះ ជនក្រីក្រ គ្រោះមហន្តរាយនានា  ។

និងខិតខំយកចិត្ត ទុកដាក់- បន្តពង្រឹង និងបង្កើនប្រសិទ្ធភាពដឹកនាំ ដោយសហការ ល្អជាមួយអាជ្ញាធរ  គ្រប់លំដាប់ថ្នាក់ និងក្រុមការងារបក្ស និង រាជរដ្ឋាភិបាល អាជ្ញាធរ មូលដ្ឋាន ម្ចាស់មូលនិធិ សប្បុរសជន អង្គការ ដៃគូអភិវឌ្ឍន៍ ក្នុងការដោះស្រាយ បញ្ហាប្រឈម និងសំណូមពរ របស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន ជាពិសេសស្ត្រី និងកុមារ ។ បន្តពង្រឹង រចនាសម្ព័ន្ធ និងពង្រីកអនុសាខា សមាគមនារី តាមបណ្តា ក្រុង ស្រុក និងមន្ទីរ អង្គភាព នៅគ្រប់ លំដាប់ថ្នាក់ ។

ក្នុងឳកាសនេះដែរ ឯកឧត្តម( សុខ លូ ) និងលោកជំទាវ ( ម៉េត រ៉ាវីចិត្រ សុខ លូ) បានឧបត្ថម្ភថវិកា ដល់គណៈកម្មការ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តីភាព និងអភិវឌ្ឍន៍ ខេត្តបាត់ដំបង នូវថវិកា ចំនួន ២០ លានរៀល ជាដើមទុន និងដើម្បីបន្ត ការងារមនុស្សធម៌ នៃសមាគមផងដែរ   ៕ដោយ លោក សឿនវ៉ាន់ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *