ចាស់ជរាអាយុ ៧០ឆ្នាំ ដល់១០៤ឆ្នាំចំនួន ៤៥០នាក់ រស់នៅក្រុងសិរីសោភ័ណ ទទួលបានអាវរងា ភួយ ក្រមានិងថវិកា ពីលោកឧបនាយ រដ្ឋមន្ត្រី កែ គឹមយ៉ាន

(ខេត្តបន្ទាយមានជ័យ)៖ ចាស់ជរាដែលអាយុ ៧០ឆ្នាំ ដល់១០៤ឆ្នាំ មានចំនួន ៤៥០នាក់រស់នៅក្រុង សិរីសោភ័ណ ទទួលបានអាវរងា ភួយ ក្រមា កន្សែង១ អំបិល១កញ្ចប់ ប៊ីចេង ១កញ្ចប់តែនិង១កញ្ចប់ ទឹកដោះគោ១កប៉ុង ថវិកា មានចំនួន ២០.០០០រៀល ពេលដែលអាកាសធាតុ បានចាប់ផ្តើមចុះ ត្រជាក់ខ្លាំង ។

អំណោយទាំងអស់ នេះជា របស់ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ជាប្រធានអាជ្ញាធរ ជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន និងជាប្រធាន ក្រុមការងាររាជ រដ្ឋាភិបាលចុះជួយខេត្ត បន្ទាយមានជ័យ លោកអ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ លោកអភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោក លោកជំទាវ លោក លោកស្រី មកពីក្រសួង ស្ថាប័ន មន្ទីរ ពាក់ពន្ធ័ មន្ត្រីរាជការ និងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទជាច្រើនរូប។

លោកអ៊ុំ រាត្រី បានមានប្រសាសន៍ថា លោកយាយ លោកតា ដែលមកចូលរួម ទទួលថ្ងៃនេះគឺមានចំនួន ៤៥០នាក់ មានអាយុចន្លោះ៧០ទៅ ១០៤ឆ្នាំ ដែលសុទ្ធតែជាចាស់ទុំ ព្រឹទ្ធាចារ្យ និងអតីតគ្រូបង្រៀន មន្ត្រីរាជការ និងកម្លាំងប្រដាប់ អាវុធ ជំនាន់មុន មនុស្សចាស់គឺជា ធនធានមនុស្សដ៏សំខាន់ មិនអាចខ្វះបាន ក្នុងការរួមចំណែក អភិវឌ្ឍន៍សង្គមជាតិ តាមរយ:ការចែក រំលែកចំណេះដឹង បទពិសោធន៍ និងការផ្តល់ ប្រឹក្សាផ្សេងៗ ដូច្នេះយើងត្រូវ រួមគ្នាថែរក្សា។

ក្នុងនោះលោក ឧបនាយរដ្ឋមន្ត្រី កែ គឹមយ៉ាន បានផ្តាំផ្ញើដល់កូន ចៅ ចៅទួតត្រូវ ចេះថែរក្សា ឪពុក ម្តាយ ចាស់ជរា គិតគូរ និងយកចិត្ត ទុកដាក់ថែទាំសុខភាព របស់ពួកគាត់ឲ្យបានល្អ ។ ក្នុងនោះថែរក្សាអនាម័យ ព្រោះសុខភាពជា កត្តាចម្បងពួកគាត់ ជាធនធានមនុស្ស សម្រាប់យើងគ្រប់គ្នា យកគរូតាម។

លោកបានឲ្យ ប្រជាពលរដ្ឋគ្រប់ គ្រួសារត្រូវបរិភោគ ទឹកដាំឆ្អិន ដើម្បីការពារកុំឱ្យ កើតមានជំងឺរាគរូស ឬជំងឺដង្កាត់នានា ដែលធ្វើឱ្យខាត បង់ពេលវេលា និងថវិកាក្នុងការ ព្យាបាលជំងឺ ត្រូវរស់នៅឱ្យឆ្ងាយពី គ្រឿងញៀន សូមសម្អាតផ្ទះ ឬបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត មានអនាម័យ កុំបន្ទោបង់ពាស វាលពាសកាល ហើយខិត ខំបន្តបង្កបង្កើតផល ដើម្បីជួយដល់សេដ្ឋកិច្ច គ្រួសារបន្តទៀតផងដែរ។

ពិសេសមិនត្រូវទម្លាក់ ចោលវិធានការ នានារបស់ក្រសួង សុខាភិបាល ក្នុងការការពារជំងឺ កូវីដ.១៩នោះឡើយ ត្រូវគោរពអនុវត្ត តាមអនុសាសន៍ សម្តេចតេជោ ហ៊ុន សែន ៣កុំ (កុំចាប់ដៃ កុំចូលបន្ទប់បិទជិត កុំទៅកន្លែងជួបជុំ កុះករ) និង៣ការពារ (ពាក់ម៉ាស់ លាងដៃជា មួយសាប៊ូ ចែល អាល់កុល និងរក្សា គម្លាតចាប់ពី១.៥ម៉ែត្រឡើងទៅ)៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *