ព័ត៍មានលំអិត សេចក្តីជូនដំណឹង ស្ដីពីការអនុញ្ញាត ឲ្យក្រុមហ៊ុនធ្វើអាជីវកម្ម ដូរចង្កូតរថយន្តពី ស្ដាំមកឆ្វេងនៅ ក្នុងខេត្តបន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ)៖ យោងតាមលិខិតលេខ ១១.៣០ ដជ /សក ចុះថ្ងៃទី ១៨ ខែវិច្ឆិកាឆ្នាំ ២០១៥  របស់អគ្គនាយកដ្ឋាន ដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន។

យោងតាមការណែនាំ របស់អគ្គនាយកដ្ឋាន ដឹកជញ្ជូននាថ្ងៃទី ២ ខែវិច្ឆិកាឆ្នាំ ២០២១ របស់មន្ទីរសា ធារណការនិងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ មានកិត្តិយស សូមជម្រាបជូនដំណឹង ដល់សាធារណៈជន និងបងប្អូន ប្រជាពលរដ្ឋជ្រាបថា។

ក្រោយពីរាជរដ្ឋាភិបាល ប្រកាសឲ្យរថយន្តដែល ជ្រកក្រោមផ្លាកលេខ របស់ក្រសួង ស្ថាប័នរដ្ឋ និងផ្លាកលេខផ្សេងៗ ពិសេសរថយន្ត ចង្កូតស្ដាំចូលខ្លួនបំពេញ កាតព្វកិច្ចពន្ធនិងអាក រនាំចូលនិងនីតិវិធីប្ដូរ ចង្កូតស្ដាំមកឆ្វេង ដើម្បីយកទៅអនុវត្ត ធ្វើការចុះបញ្ជីសម្គាល់ យានយន្តឲ្យបានត្រឹមត្រូវ ស្របច្បាប់ ដែលបានកំណត់។

មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ សូមធ្វើការណែនាំ ដោយម្ចាស់យានយន្ត ចង្កូតស្ដាំដែលបាន បំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូលរួច ជាស្ថាពរទៅធ្វើការប្ដូ រចង្កូតនៅក្រុមហ៊ុន ធ្វើអាជីវកម្មប្ដូរ ចង្កូតស្ដាំមកឆ្វេង ដែលមានលិខិត អនុញ្ញាតធ្វើអាជីវកម្ម ចុះបញ្ជីស្របច្បាប់ របស់អគ្គនាយកដ្ឋាន ដឹកជញ្ជូននៃក្រសួង សាធារណការនិង ដឹកជញ្ជូនដែលមាន អាស័យដ្ឋានដូច ខាងក្រោម។

១/ក្រុមហ៊ុនអេស.ធី.ភី អ៊ិនធើណេ ស្រូណល(ខេមបូឌា) ផាប្លិក [ S.T.P International (Cambodia) Public Co.,Ltd ] អាស័យដ្ឋាន ផ្ទះលេខT168 មហាវិថី ព្រះនរោត្តមសង្កាត់ ទន្លេបាសាក់ ខ័ណ្ឌចម្ការមន រាជធានីភ្នំពេញ មកដាក់សាខា ខេត្តបន្ទាយមានជ័យ នៅផ្លូវជាតិលេខ៥ ភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ  រោងហូបការទល់ មុខស្នងការដ្ឋាន នគរបាលខេត្ត បន្ទាយមានជ័យ បានលើកស្លាកហើយ តែមិនទាន់រៀប ចំសម្រាប់ដំណើរ ការនៅឡើយ ។ ២/ក្រុមហ៊ុនសុវណ្ណយន្ត (SOVANN YAUN Co.,Ltd)  អាស័យដ្ឋានផ្ទះ លេខ២៦៥Eo ផ្លូវ ឧកញ៉ាទេពផន (លេខ១៨២) សង្កាត់ទឹកល្អក់២ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ ក្រុមហ៊ុននេះ បានមកលើកស្លាក នៅផ្លូវជាតិលេខ៥ ជាប់របងខាងលិច មន្ទីរសាធារណការនិង ដឹកជញ្ជូនខេត្ត ភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។និង៣ ក្រុមហ៊ុនភីធីអ៊ីម អាស៊ាន (PTM ASIA Co.,Ltd ) អាស័យដ្ឋានផ្ទះលេខ៥៧ ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅខ័ណ្ឌដង្កោ រាជធានីភ្នំពេញ ក្រុមហ៊ុននេះ មិនទាន់ទៅ លើកស្លាកឬមាន ទីតាំងខ្លួននៅឡើយ នោះទេ។

អាស្រ័យដូចបាន ជម្រាបជូនខាងលើ សូមបងប្អូនប្រជា ពលរដ្ឋសាធារណ ជនម្ចាស់យានយន្ត ចង្កូតស្ដាំដែលបាន ចូលខ្លួនបំពេញ កាតព្វកិច្ចពន្ធនិងអាករ នាំចូលរួចរាល់សូម អញ្ជើញចូលរួមធ្វើការប្ដូរ ចង្កូតពីស្ដាំមកឆ្វេង ដែលមានអាសយដ្ឋាន ខាងលើដើម្បីធ្វើការចុះ បញ្ជីផ្ដល់បណ្ណសម្គាល់ យានយន្តជាម្ចាស់ កម្មសិទ្ធិស្របច្បាប់សូម។

បញ្ជាក់ថាក្រៅពី ក្រុមហ៊ុនដែល បានអនុញ្ញាតខាង លើគឺពុំមានសិទ្ធិក្នុង ការប្ដូរចង្កូតពីស្ដាំ មកឆ្វេងឲ្យបាន ស្របច្បាប់នោះទេ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *