រយៈពេល៣ថ្ងៃ ក្នុងឱកាសព្រះរាជ ពិធីបុណ្យអុំទូក ខេត្តកែបទទួល ស្វាគមន៍ភ្ញៀវទេសចរ ជិតប្រាំបីម៉ឺននាក់

(ខេត្តកែប)៖ ក្នុងរយៈពេល៣ថ្ងៃនៃ ព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ គិតចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ មានអ្នកទេសចរជាតិ និងបរទេសមកកម្សាន្ត លម្ហែ នៅរមណីយដ្ឋានខេត្តកែប ចំនួន៧៥,៨៦៨នាក់ និងភ្ញៀវបរទេសចំនួន៦៦៧នាក់។ នេះជាតួលេខសរុប ដែលទទួលបានពី រដ្ឋបាលខេត្តកែប កាលពីល្ងាចថ្ងៃ ទី២០ខែវិច្ឆិកា ឆ្នាំ២០២១។

របាយការណ៍បាន បញ្ជាក់ដែរថា ក្នុងរយៈពេលបីថ្ងៃនៃ ព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប  និងសំពះព្រះខែ តាមបណ្តាភូមិ សាស្ត្រខេត្តកែប ពិតជាមានស្ថានភាពល្អ ដោយអាជ្ញាធរនិង សមត្ថកិច្ចបានរៀប ចំសណ្តាប់ធ្នាប់ របៀបរៀបរយ និងរក្សាសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ជាតិ-អន្តរជាតិ បានល្អប្រសើរ គ្មានករណីកើត ឡើងគួរឱ្យកត់ សម្គាល់ឡើយ។

សូមជម្រាបថា បើទោះជាក្នុងពិធីបុណ្យអំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ឆ្នាំនេះមានអ្នក ទេសចរធ្វើដំណើរ តាមរថយន្តចូល មកកាន់ខេត្តកែប មានចំនួន៩,១៣៩គ្រឿង ដែលជាតួលេខកើន ឡើងជាងឆ្នាំមុន ប៉ុន្តែតម្លៃភាស៊ី ចំណតរថយន្តមិន មានការឡើងថ្លៃនោះទេ។

ជាមួយគ្នានេះ ក្នុងឱកាសព្រះរាជពិធី បុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ រយៈពេល៣ថ្ងៃ គេឃើញវត្តមាន ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប និងជាប្រធានគណៈ បញ្ជាការឯកភាពខេត្ត ក៏ដូចជា វត្តមានលោក ឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ  ស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងដើម្បី រៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ នៅតាមដងផ្លូវ គ្រប់ភូមិសាស្ត្រខេត្ត ពិសេសការរៀបចំ សណ្តាប់ធ្នាប់នៅ តាមមាត់ឆ្នេរ ចាប់ពីផ្សារក្តាម រហូតដល់ឆ្នេរលេងទឹក ដែលលទ្ធផលកិច្ច ប្រតិបត្តិការនេះ ធ្វើឱ្យភូមិសាស្ត្រ ខេត្តកែបទាំងមូល មានលក្ខណៈល្អប្រសើរ គឺគ្មានបទល្មើស កើតឡើងគួរឱ្យកត់ សម្គាល់នោះឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *