អភិបាលខេត្តកំពត ជួបសំណេះសំណាល ជាមួយក្រុមគ្រួសារ សមាគមម៉ូតូឌុប មូតូកង់បី និងអ្នករត់ តាក់ស៊ី ក្នុងខេត្តកំពត

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃពុធ ១៣កើត ខែកត្តិកឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា  ឆ្នាំ២០២១ នៅពហុកីឡដ្ឋាន ខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈ អភិបាលខេត្តកំពត និងលោកជំទាវ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុម ប្រឹក្សាខេត្ត បានអញ្ជើញជួប សំណេះសំណាល និងចែកអំណោយ សម្ភារៈមួយចំនួន ដល់ក្រុមគ្រួសារ សមាគមម៉ូតូឌុប ម៉ូតូកង់បី និងតាក់ស៊ី ចំនួន៤២៩នាក់  ក្នុងនោះអ្នករត់ ម៉ូតូឌុបមាន ចំនួន២៥៨នាក់ អ្នករត់កង់បីមាន ចំនួន១២០នាក់ និងអ្នករត់តាក់ស៊ី មានចំនួន៥១នាក់។

ក្នុងពិធីនាព្រឹកនេះមាន ការអញ្ជើញចូល រួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយករដ្ឋបាល សាលាខេត្ត លោកស្នងការ មេបញ្ជាការកង កម្លាំងទាំងបីប្រភេទ លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត លោកអភិបាលក្រុងកំពត លោក លោកស្រីនាយក ទីចាត់ការ ប្រធានអង្គភាពចំណុះ សាលាខេត្ត សហភាពសហព័ន្ធយុវជន កម្ពុជាខេត្តកំពត និងសម្ពន្ធយុវជន ស្រលាញ់សន្តិភាព ខេត្តកំពត។

អំណោយចែកជូន ក្រុមគ្រួសារ^សមាគមនម៉ូតូឌុប ម៉ូតូកង់បី និងតាក់ស៊ីក្នុងម្នាក់ៗ ទទួលបានអង្ករ២០គ.ក មី១កេះ ត្រីខ១យួរ ទឹកត្រី១យួរ អាវចំនួន១ ដោយឡែកអ្នករត់ ម៉ូតូឌុបជាស្ត្រីចំនួន៨នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ១០០ដុល្លាផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *