លោកឧត្ត មសេនីយ៍ទោ សាត គឹមសាន ដឹកនាំកងកម្លាំងនគរបាល សហការជាមួយ អាជ្ញាធរមូលដ្ឋាន  ចុះជួយ ប្រជាពលរដ្ឋរងគ្រោះ ដោយសារមាន ភ្លៀងធ្លាក់ជាប់ៗគ្នាបណ្តាល ឲ្យមានជំនន់ទឺកភ្លៀង លិចលំនៅដ្ឋាន ប្រជាពលរដ្ឋ???

(ខេត្តបាត់ដំបង)៖ នៅព្រឹកថ្ងៃច័ន្ទ ១១កើត ខែកត្តិក ឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២១ តាមអនុសាសន៍ របស់ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាល ខេត្តបាត់ដំបង   និងជាប្រធានគណៈ បញ្ជាការឯកភាព រដ្ឋបាលខេត្ត លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នគរបាល ខេត្តបាត់ដំបង ដឹកនាំកងកម្លាំងនគរបាល សហការជាមួយ អាជ្ញាធរមូលដ្ឋាន ចុះជួយប្រជាពលរដ្ឋ រងគ្រោះដោយ ជំនន់ទឹកភ្លៀង ដែលបានកេីតឡេីង នៅក្នុងឃុំបាសាក់ ស្រុករុក្ខគីរី កាលពីថ្ងៃទី១៤ ខែ វិច្ឆិកាឆ្នាំ ២០២១ ។

សូមជម្រាបជូនថា ដោយសារមាន ភ្លៀងធ្លាក់ជាប់ៗគ្នា ក្នុងប៉ុន្មានថ្ងៃកន្លងទៅ ជាហេតុបង្កឲ្យមាន កំពស់ ទឹកហក់ឡេីងខ្ពស់  ហេីយបានបណ្តាល ឲ្យមានជំនន់ទឺកភ្លៀង លិចលង់លំនៅ ដ្ឋានប្រជាពលរដ្ឋ ក្នុងភូមិឈូក ភូមិកំរែង និងភូមិច្រាំងខ្ពស់ ឃុំបាសាក់ ស្រុករុក្ខគីរី អស់ជាច្រេីនខ្នង និងត្រូវនាំជន្លៀស ពួកគាត់ទៅកាន់ ទីទួលសុវត្ថិភាពហើយ កាលពីថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០២១ កន្លងទៅ ។

ដោយសារស្ថាន ភាពបែបនេះទេីប លោកឧត្តមសេនីយ៍ទោ ស្នងការ បានដឹកនាំកងកម្លាំង នគរបាលពី ស្នងការដ្ឋាន រួមជាមួយនគរបាល ស្រុករុក្ខគីរី និងអាជ្ញាធរមូល ដ្ឋានចូលរួមជួយ ប្រជាពលរដ្ឋដែល កំពុងរងគ្រោះ ហេីយជាមួយនេះ លោកស្នងការ បាន នាំយកនូវមី ព្រមទាំង ថវិកា មួយ ចំនួនប្រគល់ជូន ពលរដ្ឋរងគ្រោះ នៅទីនោះផងដែរ។

រហូតមកដល់ពេល រសៀលថ្ងៃដដែល នេះស្ថានភាពទឹកនៅប៉ែក ខាងលើអាងស្តុកទឹក បាសាក់ ហាក់មានស្ថានភាព ស្រកចុះបន្តិចហើយ ៕ ដោយ លោក សឿនវ៉ាន់ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *