សមត្ថកិច្ចនគរបាល ឃាត់ខ្លួនជនជាតិថៃ ៦៧នាក់ បញ្ជូនទៅស្រុក កំណើតវិញ ពាក់ពន្ធ័ការស្នាក់ នៅ និងមកធ្វើការ ដោយខុសច្បាប់???

(ខេត្តបន្ទាយមានជ័យ)៖ ជនជាតិថៃចំនួន ៦៧នាក់ ស្រី២៤នាក់ ត្រូវបានសមត្ថកិច្ច កម្ពុជាឃាត់ខ្លួនជា បន្តបន្ទាប់ក្នុង អាគារស្នាក់នៅ ៣កន្លែងក្នុង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយត្រូវបាន បញ្ជូនទៅប្រទេស កំណើតវិញ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ។

ពិធីបញ្ជូនពលរដ្ឋ ថៃត្រឡប់ប្រទេស ត្រូវបានធ្វឡើង នៅលើស្ពានមិត្ត ភាពកម្ពុជា-ថៃ ព្រំដែនរវាងក្រុងប៉ោយប៉ែត និងស្រុកអារញ្ញ ក្រោមអធីបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក (សម វណ្ណវីរៈ) ប្រធាននាយកដ្ឋាន សន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ទោ ( សិទ្ធិ ឡោះ) ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោក ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយ ការិយាល័យចំណុះ ផែនការងារ អន្តោប្រវេសន៍ និងកម្លាំងអធិការ ដ្ឋាននគរបាលក្រុង ប៉ោយប៉ែតជាច្រើនរូប។

ភាគីថៃ ឯកឧត្តមអភិបាល ខេត្តស្រះកែវ តំណាងស្ថានទូតថៃ ប្រចាំប្រទេសកម្ពុជា ឯកឧត្តមអគ្គរងនគរ បាលជាតិថៃ និងនគរបាលផ្នែកអន្តោ ប្រវេសន៍ថៃជា ច្រើនរូបផងដែរ។

លោកឧត្តមសេនីយ៍ត្រី ( អេង លីហួ ) ស្នងការរងទទួលផែន ការងារអន្តោប្រវេសន៍ បានមានប្រសាសន៍ថា ពលរដ្ឋថៃទាំង៦៧នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនលើទីតាំង ចំនួន៤កន្លែងគឺ ១-ផ្ទះសំណាក់ម៉េងហួរ ភូមិសាមគ្គីមានជ័យ ២-អាគារស្នាក់នៅ ១៤០បន្ទប់ ក្បែរបុរីសាន្តហូរ ៣-ផ្ទះល្វែងក្បែរបុរី សាន្តហូរ ៤-កាស៊ីណូប៉ូលី។ ជនជាតិថៃទាំង នោះភាគច្រើន គឺគ្មានលិខិតឆ្លងដែន និងមានលិខិតឆ្លង ដែនផុតសុពលភាព ពួកគេបានមកស្នាក់នៅ និងធ្វើការដោយ ខុសច្បាប់ក្នុងក្រុង ប៉ោយប៉ែត។

ពាក់ពន្ធ័ករណីនេះ លោកឧត្តមសេនីយ៍ទោ ( សិទ្ធិ ឡោះ ) ស្នងការនគរបាលខេត្ត បានមានប្រសាសន៍ថា ជនជាតិថៃទាំង៦៧នាក់ ក្នុងនោះស្រី២៤នាក់ ត្រូវបានឃាត់ខ្លួនជា បន្តបន្ទាប់ក្នុងភូមិ សាស្ត្រក្រុងប៉ោយប៉ែត កាលពីថ្ងៃទី ១៣-១៤ ខែវិច្ឆិកា ឆ្នាំ២០២១កន្លង ទៅ ពាក់ពន្ធ័លួចឆ្លងដែន មកស្នាក់នៅនិង ធ្វើការខុសច្បាប់នៅ ក្នុងទឹកដីប្រទេសកម្ពុជា៕ ដោយ លោក មាសនិរន្ត

You might like

Leave a Reply

Your email address will not be published. Required fields are marked *