ប្រជាពលករចំនួន១០នាក់ លួចឆ្លងដែនតាមច្រក របៀងទៅប្រទេសថៃ ក្នុងភូមិសាស្រ្ត ភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង..!!!

(ខេត្តឧត្ដរមានជ័យ)៖ ត្រូវបានកម្លាំង វរសេនាតូចនគរបាល ការពារព្រំដែន គោកលេខ ៧០២ កម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលអូរស្មាច់ និងកម្លាំងជំនាញ នៃអធិការដ្ឋាន នគរបាលក្រុងសំរោង ធ្វើការឃាត់ខ្លួន   ពលករខ្មែប្រមាណ១០នាក់ ដើម្បីយកមកសាកសួរ និងធ្វើកិច្ចសន្យាអប់រំ នៅស្នងការរដ្ឋាន នគររបាលខេត្តឧត្ដរមានជ័យ ។

កាលព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត  បានធ្វើការអប់រំណែនាំ ពលរដ្ឋខ្មែរ ចំនួន ១០ នាក់ ស្រី០៤ នាក់ មកពីបណ្តាខេត្តផ្សេងៗ ដែលលួចឆ្លងដែនតាមច្រក របៀងទៅប្រទេសថៃ មានបំណង បម្រុងលួចឆ្លង ដោយខុសច្បាប់ ដើម្បីទៅរកការងារ ធ្វើនៅប្រទេសថៃ។

ក្រោយកម្លាំងចម្រុះ ដែលប្រចាំការគោល ដៅអូរស្មាច់ ល្បាតពួនស្ទាក់ ឃាត់បាននៅ វេលាម៉ោង ២០និង៣៧ នាទី ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ២០២១ នៅចំណុចខាងកើតអូរទី2 ភូមិសាស្រ្តប៉ុស្តិ៍ អណ្ដែងមុត UA (៥៦៥០០-៩៤៨៣៦) ស្ថិតក្នុងភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។

ពលរដ្ឋខាងលើ មានទីលំនៅ ស្រុកអង្គរជុំ ខេត្តសៀមរាប និងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ក្រោយធ្វើ កិច្ចសន្យារួចហើយ បានអនុញ្ញាតឱ្យវិល ត្រលប់ទៅលំនៅដ្ឋានរៀងៗខ្លួនវិញ ៕ ដោយ លោក អ៊ុងវ៉ាន

You might like

Leave a Reply

Your email address will not be published. Required fields are marked *