សមត្ថកិច្ចនគរបាល ឃាត់ខ្លួនជនសង្ស័យ ម្នាក់អំពីបទរក្សាទុក និងចែកចាយនូវ សារធាតុញៀនខុស ច្បាប់ក្នុងបទល្មើស ជាក់ស្ដែង???

(ខេត្តកំពង់ឆ្នាំង)៖ កម្លាំងនគរបាលប្រឆាំង បទល្មើសគ្រឿងញៀន នៃអធិការនគរបាល ក្រុងកំពង់ឆ្នាំង  សហការជាមួួយ កម្លាំងនគរបាលនៃ ស្នងការនគរបាល ខេត្តកំពង់ឆ្នាំងដឹកនាំ ដោយលោក វរសេនីយ៍ទោ អ៉ឹង សុវិបុល នាយរងការិយាល័យនិង បានអនុវត្តន៍តាមបទ បញ្ជារបស់លោក ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាល ខេត្តកំពង់ឆ្នាំងនិង មានការសម្របសម្រួល នីតិវិធីពីឯកឧត្តម ព្រះរាជ្ញាអមសាលា ដំបូងខេត្តបាន ចុះបង្ក្រាបករណី គ្រឿងញៀនមួយកន្លែង និងឃាត់ខ្លួនបានជន សង្ស័យមួយនាក់ កាល ពីព្រលប់ថ្ងៃទី ១៥ខែសីហាឆ្នាំ២០២១ វេលាម៉ោង១៩និង៣០នាទី នៅចំណុចសាលាបុណ្យ ភូមិផ្សារលើ ស្ថិតក្នុងភូមិផ្សារលើ ឃុំផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាជនសង្ស័យ ដែលកម្លាំងជំនាញ ឃាត់ខ្លួនបានមាន ឈ្មោះ សុភ័ក្រ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ រស់នៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ក្រោយពីឃាត់ខ្លួនជន សង្ស័យខាងលើក ម្លាំងនាញដកហូត បានវត្ថុតាងរួមមាន ថ្នាំញៀនចំនួន ០២កញ្ចប់ -ជញ្ចីង ចំនួន០១គ្រឿង, ទូរស័ព្ទ ០១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញ ការិយាល័យប្រឆាំង បទល្មើសគ្រឿងញៀន នៃស្នងការនគរបាល ខេត្តកំពង់ឆ្នាំង កសាងសុំនុំរឿងបញ្ជូន ទៅកាន់តុលាការ ដើម្បីចាត់បន្តរទៅ តាមនីតិវិធីច្បាប់៕ ដោយ លោក ផាន់ប៊ុនថុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *