បើកម៉ូតូឌុបប្រពន្ធ ឡើងវ៉ាជែងត្រាក់ទ័រ មិនផុតត្រូវរថយន្តធំ បើកល្បឿនលឿន បុកម៉ូតូពីក្រោយខ្ទាត ចូលក្រោមរថយន្ត ស្លាប់ទាំង២នាក់

(ខេត្តបន្ទាយមានជ័យ)៖ បុរសម្នាក់ស្លៀកពាក់ អាវទាហានបើកម៉ូតូ ឌុបប្រពន្ធស្រាប់ឡើង វ៉ាជែងត្រាក់ទ័រ មិនផុតត្រូវរថយន្ត ធំបើកល្បឿនលឿន បុកម៉ូតូពីក្រោយខ្ទាត ចូលក្រោមរថយន្តស្លាប់ទាំ ង២នាក់គួរឲ្យរន្ធត់។ រឿងរាវនេះកើតឡើង នៅនៅវេលាម៉ោង ៣និង១៥នាទីរសៀល ថ្ងៃទី១៦ខែវិច្ឆិកា ឆ្នាំ២០២១ នៅលើផ្លូវជាតិ៥៩ ស្ថិតនៅភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោកវរសនីយ៍ឯក បេន សំអាត អធិការនគរបាល ស្រុកម៉ាឡៃ បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងដាជនរងគ្រោះមាន ឈ្មោះ ហ៊ត់ ហាត ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជាអ្នកបើកម៉ូតូម៉ាក ហុងដាឌ្រីមពណ៌ក្រហម ពាក់ស្លាកលេខ ប.មានជ័យ1C.3668 និងប្រពន្ធ មាន ឈ្មោះ ដោក កាន់ អាយុ៥៤ឆ្នាំ ។

លោកវរសនីយ៍ឯក បេន សំអាតបានបញ្ជាក់ ឲ្យដឹងបន្តថាមុនពេល កើតហេតុ ជនរងគ្រោះបានជិះ ម៉ូតូឌុបប្រពន្ធ ពីលិចទៅកើត ជិះមកដល់កន្លែងកើត ហេតុស្រាប់តែជិះ ឡើងវ៉ាជែងត្រាក់ទ័រ ស្របពេលនោះ មានរថយន្តធំម៉ាក ហ៊ីយ៉ាន់ដាយដឹក ទំនិញធុនធំ ពណ៌ខៀវលាយពណ៌ស ពាក់ស្លាកលេខភ្នំ ពេញ 3D.2784 និងរ៉ឺម៉កស្លាកលេខ ព្រះសីហនុ 4A.7667 បើកស្របទិសគ្នា ក្នុងល្បឿនលឿន ស្រាប់តែបើកទៅបុក ម៉ូតូពីក្រោយបណ្តាល ឲ្យជនរងគ្រោះ២នាក់ ប្តីប្រពន្ធ ខ្ទាតចូលក្រោមរថយន្ត ត្រូវកង់រថយន្តកិន  ស្លាប់ទាំង២នាក់នៅ នឹងកន្លែងកើតហេតុតែម្តង អ្នកបើករថយន្តធំក្រោយ ពីបុកគេហើយបានចុះ ពីរថយន្តរត់គេចខ្លួន បាត់បន្សល់ទុកតែ រថយន្តនៅកន្លែងកើតហេតុ ។

លោកវរសនីយ៍ឯក បេន សំអាតបានបញ្ជាក់ ឲ្យដឹងបន្តថា វត្ថុតាងម៉ូតូនិងរថយន្ត នគរបាល យកមករក្សាទុកនៅ អធិការដ្ឋាន នគរបាលស្រុកម៉ាឡៃ ដើម្បីស្រាវជ្រាវ រកអ្នកបើកមកចាត់ ការតាមនិតិវិធី ។ចំណែកសព ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ ប្រល់ជូនសាច់ញាតិ ចាត់ចែងធ្វើបុណ្យ តាមប្រពៃណី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *