សមត្ថកិច្ចខ្មែរ អាជ្ញាធរក្រុង ប៉ោយប៉ែតបាន ធ្វើពិធីប្រគល់ អន្តោប្រវេសន៍ ខុសច្បាប់ ជាជនជាតិ ថៃ ចំនួន៦៦នាក់ ទៅឲ្យអាជ្ញាធរសម្ថកិច្ចថៃវិញ

(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០២១ នេះសមត្ថកិច្ចខ្មែរ អាជ្ញាធរក្រុងប៉ោយប៉ែត បានធ្វើពិធីប្រគល់ អន្តោប្រវេសន៍ ខុសច្បាប់ ជាជនជាតិថៃ ចំនួន៦៦នាក់ ស្រីមានចំនួន២៤នាក់ ទៅ ឲ្យអាជ្ញាធរ សម្ថកិច្ចថៃវិញ កាលពីវេលាម៉ោង ១០និង៤០នាទី ថ្ងៃត្រង់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅលើស្ពានមិត្តភាព កម្ពុជាថៃ នៃច្រកទ្វារព្រំដែន អន្តរជាតិ ប៉ោយប៉ែត- ខ្លងលឹក ។

ពិធីប្រគល់ ជនអន្តោប្រវេសន៍ ខុសច្បាប់ជនជាតិថៃទៅ ឲ្យប្រទេសថៃ នោះមានការ ចូលរួម ពីឧត្តម សេនីយ៍ទោ យី គាលី អនុប្រធាន នាយកដ្ឋាន អន្តោប្រវេសន៍ ទទួលទិសច្រកទ្វារទី១ ព្រមទាំង មន្ត្រី ២៥ នាក់ លោកឧត្តមសេនីយ៍ឯក សម វណ្ណ វីរ: ប្រធាន នាយកដ្ឋានសន្តិសុខ ផ្ទៃក្នុង តំណាងភាគីកម្ពុជា និងលោក ប៉ាន យ៉ារ៉ាក់ ពុលថាប់ (Mr Panyarak Poolthup ) ឯកអគ្គរាជទូត ថៃ ប្រចាំនៅកម្ពុជា តំណាង ភាគី ថៃ និងលោកឧត្តមសេនីយ៍ទោ ស៊ុរ: ឆេត ហាក់ផាន អគ្គ ស្នងការរង អន្តោប្រវេសន៍ ថៃ លោក ព្រីនយ៉ា ពោធិ៍សាត់ អភិបាលខេត្ត ស្រះកែវ ប្រទេសថៃ និង សហការី ចំនួន ៣០ នាក់ ។

ក្រោយពិធី ផ្ទេរប្រគល់ បានបញ្ចប់ ភាគីទាំងពីរបាន ជួបពិភាក្សា ដើម្បី ផ្លាស់ប្តូរ យោបល់ និងសុំឲ្យមានការ យោគយល់គ្នា ទៅវិញទៅមក នៅក្នុង កាលៈ ទេសៈ មេរោគកូវីដ១៩នេះ ។

យោងមន្ត្រី សមត្ថកិច្ចខ្មែរ បានឲ្យដឹងថាជន អន្តោប្រវេសន៍ ខុសច្បាប់ ជនជាតិថៃទាំងនោះ បានឆ្លងដែនខុសច្បាប់ មកកម្ពុជា ជាបន្តបន្ទាប់តាមផ្លូវ គោកផ្លូវទឹក មកកម្ពុជា ដើម្បីធ្វើ ការងារមួយចំនួន  មានល្បែង តាមអនឡាញ នៅតាមកាស៊ីណូ មានក្រុមហ៊ុន ឬអាជីវកម្ម ជំនួញជាដើម។

ហើយត្រូវបានកម្លាំងចម្រុះ កម្ពុជាឃាត់ចាប់ខ្លួន បន្តបន្ទាប់បានឃុំខ្លួន បណ្តោះអាសន្នខ្លះស្នាក់ នៅក្រោម ការត្រួតពិនិត្យ ខ្លះប៉ុន្តែ ដោយមានការចចារ សម្របសម្រួល រវាង ក្រុមចម្រុះនៃភាគីទាំង២ ទើបឈានដល់ យោគយល់ គ្នារហូត មានការដោះលែងរួច ប្រគល់ឲ្យភាគីថៃ វិញនៅថ្ងៃនេះ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *