សង្វៀនបញ្ជល់មាន់ និងអាប៉ោង  ស្រុកលំផាត់ លេងមិនខ្លាចឆ្លងជំងឺ កូវីដ-១៩  ចូលសហគមន៍

(ខេត្តរតនគិរី)៖ តាមសេចក្តីរាយការណ៍ និងជួយបង្ហាញផ្លូវពី ប្រជាពលរដ្ឋផងនោះ ក្រុមអ្នកសារព័ត៌មាន បានទៅដល់ទីតាំង បញ្ជល់មាន់ភ្នាល់ ដាក់លុយ និងលេងបាញ់ អាប៉ោងដាក់លុយ ត្រង់ចំណុចក្នុងចម្ការចន្ទីមួយកន្លែង ស្ថិតនៅក្នុងភូមិកាឡែង ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរីពិតប្រាកដមែន។

ប្រភពពីសមត្ថកិច្ច សូមមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា ម្ចាស់ទីតាំងជល់មាន់ ខាងលើនេះឈ្មោះ គឿន ភេទប្រុស និងមានបេក្ខពួកមួយ ចំនួនទៀតដែលបង្កើត ឱ្យមានបនល្បែងជល់ មាន់ខុសច្បាប់នេះ។

ប្រជាពលរដ្ឋលើកឡើងថា មន្ត្រីមូលដ្ឋានមួយចំនួន គឺជាមន្ត្រីគ្រាប់ល្ពៅ ឬហៅបានថា ជាមន្ត្រីជើង១០  ដែលធ្វើឱ្យប្រជាពលរដ្ឋ គ្មានភាពកក់ក្តៅ ដោយពួកគាត់ លើកជាសំណួរថា ឯណាទៅភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ ចំណុច បើរស់នៅពោរពេញទៅ ដោយការភ័យខ្លាច ជំងឺឆ្លងកូវីត-១៩ ផង ឥឡូវមកភ័យ ព្រួយរឿងអសន្តិសុខ សង្គមខ្លាចមាន ចោរលួចឆក់ប្លន់ទៀត។

លោក ក្លុល ថើង អធិការនគរបាល ស្រុកលំផាត់ បានឱ្យ ដឹងតាមប្រព័ន្ធតេឡេក្រាមថា កន្លងមកលោកបានចុះទៅ ទីតាំងជល់មាន់នេះដែរ ប៉ុន្តែមានអ្នកចាំយាមមើលផ្លូវ គ្រាន់តែឃើញឡានសារ៉ែន ក៏នាំគ្នាំ បែកហ្វូងអស់ទៅហើយ។

លោកមានប្រសាសន៍ថា៖ “បើឃើញលេងនៅ កន្លែងណា រាយការណ៍ប្រាប់ខ្ញុំ ខ្ញុំនឹងចាត់ឱ្យកម្លាំង ចុះទៅបង្ក្រាប មិនឱ្យមានល្បែង ស៉ីសងនេះតទៅទៀតទេ”។

ប្រជាពលរដ្ឋដែល រស់នៅក្នុងខេត្តរតនគិរី សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា លោក ញ៉ែម សំអឿន ដែលទើប តែឡើងកាន់មុខ តំណែងជាចៅហ្វាយ ខេត្តរតនគិរី ប្រាកដជាមើលថែ ប្រជាពលរដ្ឋបានល្អ ជាក់ជាមិនខានឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *