កម្លាំងកងរាជអាវុធហត្ថ ចុះបង្ក្រាបគ្រឿងចក្រ និងឃាត់ខ្លួនមនុស្ស ៣នាក់ពាក់ព័ន្ធការ កាយនិងដឹកថ្មភ្នំ គ្មានច្បាប់អនុញ្ញាតិ???

(ខេត្តកំពង់ឆ្នាំង)៖ ដោយអនុវត្តតាមបទ បញ្ជាពីលោក ឧត្តម សេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកង រាជអាវុធ ហត្ថខេត្តកំពង់ឆ្នាំង និងមានការដឹក នាំបញ្ជាផ្ទាល់ ដោយឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោង ១៤និង៣០ នាទី ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងការិយា ល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថ ខេត្តចំនួន០៥នាក់ ដឹកនាំដោយ លោកវរសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការ រងទទួលផែន ការងារយុត្តិធម៌ បានចុះសហការជា មួយកម្លាំងកងរាជ អាវុធហត្ថ ស្រុកជលគីរី ចុះបង្ក្រាបគ្រឿងចក្រ និងឃាត់ខ្លួនមនុស្ស ទាំងម្ចាស់គ្រឿងចក្រ មេការ និងកម្មករ ធ្វើសកម្មភាពជីកកាយ និងដឹកថ្មភ្នំគ្មាន ច្បាប់អនុញ្ញាតិ ។

លោក វរសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការ.រង បានឲ្យដឹងថា ការចុះបង្ក្រាបខាងលើនេះយោងបទល្មើសជាក់ស្ដែង បានធ្វើការឃាត់ខ្លួនជនសង្ស័យជាម្ចាស់គ្រឿងចក្រ មេការ និងកម្មករ ចំនួន០៩នាក់ និងគ្រឿងចក្រចំនួន០៥ គ្រឿង ដែលពាក់ព័ន្ធក្នុង ករណីជីកយកថ្មភ្នំ គ្មានច្បាប់អនុញ្ញាត ត្រង់ចំណុចភ្នំធំ ស្ថិតនៅក្នុងភូមិព្រៃគ្រី ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។

ជនសង្ស័យដែល ត្រូវឃាត់ខ្លួនមាន ១-ឈ្មោះ ចាន់ សុខន ភេទប្រុស អាយុ៦០ឆ្នាំ ជាម្ចាស់គ្រឿងចក្រ

រស់នៅភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ២-ឈ្មោះ ហុង ស៊ុនលី ភេទប្រុស អាយុ៣៥ឆ្នាំ ជាមេការគ្រឿងចក្រ រស់នៅភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ៣- ឈ្មោះ បូវ បុរី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ជាម្ចាស់គ្រឿងចក្រ រស់នៅភូមិទន្លេក្រៅ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

វត្ថុតាងដែលសមត្ថកិច្ច ចាប់យករួមមាន អេស្កាវ៉ាទ័រចំនួន០៣គ្រឿង រថយន្តត្រៃឡឺ ចំនួន១គ្រឿង, ប៊ុលដូហ្សែចំនួន១គ្រឿង និងទូរស័ព្ទដៃ ចំនួន០៤គ្រឿង។

បច្ចុប្បន្នជន សង្ស័យទាំង០៣នាក់ រួមនឹងវត្ថុតាងទាំងអស់ ត្រូវបានការិយាល័យជំនាញ កំពុងរៀបចំឯកសារ ប្រគល់ ទទួលជូនទៅទៅជំនាញ ខណ្ឌរដ្ឋបាលព្រៃឈេ ីខេត្តកំពង់ឆ្នាំងបន្តនីតិវិធី។ ដោយ ឡែក ជនសង្ស័យចំនួន០៦នាក់ផ្សេងទៀត ដោយបានការអនុញ្ញាត ពីឯកឧត្ដម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ឆ្នាំង បានធ្វើកិច្ចសន្យាអប់រំណែនាំ រួចអនុញ្ញារឱ្យត្រឡប់ទៅ លំនៅដ្ឋានវិញ។

សូមបញ្ជាក់ផងដែរថា ក្រោយមានការ បង្ក្រាបសកម្ម ភាពជីកកាយ និងដឹកយកថ្មភ្នំ ដោយគ្មានច្បាប់នេះ ប្រជាពលរដ្ឋ ក្នុងឃុំព្រៃគ្រី សំដែងនូវការ កោតសរសើរចំពោះការ ដឹកនាំបញ្ជាផ្ទាល់ របស់ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ក្នុងការបង្ក្រាប សកម្មភាពគ្រឿង ចក្រខាងលើនេះ។

ប្រជាពលរដ្ឋក្នុង ឃុំព្រៃគ្រី ស្រុកជលគិរី  បានលើកឡើងថាកន្លង មកក្រុមគ្រឿងចក្រ ជីកកាយភ្នំ និងក្រុមរថយន្ត ទាំងនេះបានធ្វើ សកម្មភាពដឹកថ្មភ្នំ នេះបង្កឲ្យមានការ ហ៊ុយប៉ះពាល់យ៉ាង ខ្លាំងដល់ការរស់ នៅរបស់ពួកគាត់ និងធ្វើអោយបាត់បង់ និងប៉ះពាល់នូវទ្រង់ ទ្រាយធនធានភ្នំ ធម្មជាតិឥតស្តាយស្រ ណោះ ហើយកន្លងមកក៏ មិនដែលឃើញមាន សមត្ថកិច្ចណាចុះបង្ក្រាប និងសួរនាំទៅលើ ក្រុមឈ្មួញដែលយក គ្រឿងចក្រមកកាយដឹកថ្ម យ៉ាងអនាធិបតេយ្យនេះឡើយ  ៕ ដោយ លោក ផាន់ប៊ុនថុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *