អភិបាលខេត្តកំពត ជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី មកពីរោងចក្រចំនួន២ ក្នុងសង្កាត់បឹងទូក ក្រុងបូកគោ

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈ អភិបាលខេត្តកំពត បានអញ្ជើញសំណេះ សំណាលជាមួយបង ប្អូនកូនក្មួយកម្មករ កម្មការិនី នៅរោងចក្រចំនួន២ ក្នុងសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត គឺរោងចក្រ ឃីមីហ្គាមេន ដែលមានកម្មករ និយោជិតចំនួន  ២.២៥៤នាក់ ស្រី១.៨៨៦នាក់ ក្នុងនោះអ្នកមាន ផ្ទៃពោះ៦៤នាក់ និងរោងចក្រជី អាយ អេ ដែលមាន កម្មករសរុបចំនួន៤១៨នាក់ ស្រីចំនួន ៣២៧នាក់ ក្នុងនោះអ្នក មានផ្ទៃពោះ១០នាក់។

អញ្ជើញចូលរួមអម ដំណើរក្នុងពិធីនេះ រួមមានឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយករដ្ឋ បាលសាលាខេត្ត លោកស្នងការ លោកមេបញ្ជាការ កងកម្លាំងទាំងបីប្រភេទ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលនៃគណៈ អភិបាលក្រុងកំពត លោកចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តកំពត និងសម្ពន្ធយុវជន ស្រលាញ់សន្តិភាព ខេត្តកំពត។

មានប្រសាសន៍សំណេះ សំណាលក្នុងឱកាស នោះឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាល សម្តេចទាំងទ្វេ តែងតែគិតគូរពី សុខទុក្ខរបស់បងប្អូន កូនក្មួយកម្មករ កម្មការិនី ពិសេសក្នុងកាលៈទេសៈ ដែលពិភពលោក ក៏ដូចជាព្រះរាជាណា ចក្រកម្ពុជាយើងកំពុង តែយាយីដោយជំងឺ កូវីដ-១៩ ដោយសម្តេចបាន ស្វះស្វែងរកវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ជាពិសេសបងប្អូន កូនក្មួយកម្មករ កម្មការិនីយើង ក៏សម្តេចបានគិតគូរ រៀបចំចាក់វ៉ាក់សាំង ជូនគ្រប់ៗគ្នាផងដែរ។

ឯកឧត្តអភិបាលខេត្ត បានបញ្ជាក់ទៀតថា ដោយប្រទេសយើង មានសុខសន្តិភាព ពេញបរិបូរណ៍ ទើបមានក្រុមហ៊ុន ផ្សេងៗមកពីបរទេស ធ្វើការវិនិយោគ រកស៊ីបង្កើតជារោងចក្រ សហគ្រាស នៅក្នុងប្រទេសកម្ពុជា យើងយ៉ាងច្រើនស្អេកស្កះ ដែលបាននាំមក នូវការងារជាច្រើនកន្លែង សម្រាប់ប្រជា ពលរដ្ឋយើងធ្វើ ដោយបានរួមចំណែក កាត់បន្ថយនូវអត្រានៃ ភាពក្រីក្របានមួយចំណែកធំ។

ដូច្នេះដើម្បីឱ្យការងារ កាន់តែមានភាព ប្រសើរឡើង ឯកឧត្តម អភិបាលខេត្តកំពត សូមឱ្យកូន ក្មួយ  ជាកម្មករ កម្មការិនី និងម្ចាស់រោងចក្រ សហគ្រាស ត្រូវអនុវត្តឱ្យបាន ខ្ជាប់ខ្ជួននូវច្បាប់ ការងារ នៃព្រះរាជាចក្រកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តម បានចែកសម្ភារៈ និងថវិកាមួយចំនួន ដល់ក្មួយៗ កម្មការិនីដែលមាន ផ្ទៃពោះចំនួន៧៤នាក់ ដោយម្នាក់ៗទទួលបានសារ៉ុង ចំនួន០៣ និងថវិកា១០ម៉ឺនរៀល។

សូមជម្រាបថា រោងចក្រឃីមីហ្គាមេន មានផ្ទៃដីសរុបចំនួន ១៦.០០០ ម៉ែត្រការ៉េ អគារផលិតកម្មមាន ចំនួន០៤អគារ សកម្មភាពផលិត លីអូរ មានទីតាំងស្ថិត នៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ  សកម្មភាពនាំ ចេញទៅប្រទេស អូស្ត្រាលី បារាំង អេស្ប៉ាញ និងចក្រភពអង់គ្លេស។

ចំពោះរោងចក្រ ជី អាយ អេ មានផ្ទៃដីសរុប៤.៧០០ម៉ែត្រការ៉េ អគារផលិតកម្មមាន ចំនួន០២អគារ  សកម្មភាពផលិត ផុងអាវយឺត មានទីតាំងស្ថិតនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ សកម្មភាពនាំ ចេញទៅរាជធានីភ្នំពេញ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *