មន្រ្តីនគរបាល ការិយាល័យ ពន្លត់អគ្គីភ័យម្នាក់ បាញ់សម្លាប់ខ្លួនឯង សង្ស័យតូចចិត្តមានជំងឺ ប្រចាំកាយ

(ខេត្តកំពត)៖ មន្រ្តីនគរបាល ការិយាល័យ ពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាន នគរបាលខេត្តកំពត ម្នាក់សង្ស័យតូចចិត្ត និងខ្លួនមានជំងឺ ប្រចាំកាយរ៉ាំរ៉ៃ បានសម្រេចចិត្តធ្វើ អត្តឃាតដោយយក កាំភ្លើងអាកា បាញ់សម្លាប់ខ្លួន ឯងបណ្តាលឲ្យ ស្លាប់ភ្លាមៗ យ៉ាងអាណោចអធម៌ បង្កឲ្យមានការភ្ញាក់ ផ្អើលឡើងកាលពី វេលាម៉ោង៩ និង៥០នាទីព្រឹក ថ្ងៃទី៩ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅក្នុងលំនៅ ឋានមួយកន្លែង ក្នុងភូមិ កំពង់បាយខាងត្បូង សង្កាត់ កំពង់បាយ ក្រុងកំពត ខេត្តកំពត។

បើតាមលោក វរសេនីយឯក លក ញ៉ាវ ស្នងការរងទទួល ផែនព្រហ្មទណ្ឌ័បាន ឲ្យដឹងថាជន រងគ្រោះខាងលើ នេះមានឈ្មោះ សេង សារុន ភេទប្រុស អាយុ៥៦ឆ្នាំ ជានាយរង ផ្នែកសរុប រដ្ឋបាល នៃការិយាល័យ បង្កានិងពន្លត់អគ្គិភ័យ ស្នងការដ្ឋាននគរ បាលខេត្តកំពត មានទីលំនៅ ភូមិ កំពង់បាយ ខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។

ពាក់ព័ន្ធទៅនិងករណី នេះបន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញបានចុះ ទៅពិនិត្យនិងកន្លែងកើត  ហេតុឃើញថានៅ ក្បែរសពជនរងគ្រោះ មានអាវុធអាកាស្វ័យបត់ មួយដើមហើយឃើញមាន ស្នាមគ្រាប់ចំនួនពីរ គ្រាប់ក្រោមចង្កា ធ្លាយទៅលើក្បាល ជនរងគ្រោះផងដែរ។

បើតាមក្រុមគ្រួសារ បានប្រាប់សមត្ថកិច្ចថា កន្លងមកជនរងគ្រោះ តែងតែត្អូញត្អែរប្រាប់ សមាជិក ក្នុងគ្រួសារថា ខ្លួនពិបាកចិត្តដោយ សារមានជម្ងឺរ៉ាំរ៉ៃប្រចាំកាយ មហារីកគ្រាប់ឈាម ជាយូរឆ្នាំ មកហើយ ទោះ បីព្យាបាលយ៉ាងណា ក៏មិនជានោះដែរ។

ចំពោះករណីខាង លើនេះសមត្ថកិច្ចជំនាញ បានធ្វើការសន្និដ្ឋានថា ជនរងគ្រោះធ្វើអត្តឃាត សម្លាប់ខ្លួន ឯងដោយ សារតូចចិត្តនិងខ្លួន មានជំងឺប្រចាំកាយ។ ក្រោយពិនិត្យរួចរាល់ សមត្ថកិច្ចក៏បាន ធ្វើកំណត់ ហេតុដើម្បីប្រគល់ សពជនរងគ្រោះជូន ក្រុមគ្រួសារដើម្បីរៀប ចំធ្វើបុណ្យតាមប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *