អ្នកទោស៣នាក់ក្នុង ចំណោម៧នាក់ដែល បានហែកទម្លុះគុក លួចរត់ចេញត្រូវបាន សមត្ថកិច្ចចាប់បានមកវិញ!

(ខេត្តស្ទឹងត្រែង)៖ នៅក្នុងប្រត្តិបត្តិ ស្រាវជ្រាវស្វែង រកអ្នកទោសចំនួន៧នាក់ ដែលបានទម្លុះ (គុកកាំង មេម៉ាយ) លួចរត់ចេញក្រៅ គិតត្រឹមល្ងាចថ្ងៃទី ១០វិច្ឆកា២០២១នេះកង កម្លាំងប្រដាប់អាវុធ បានចាប់ខ្លួនអ្នក ទោសចំនួន៣នាក់ ត្រលប់មកវិញហើយ និងបន្តស្វែងរកចាប់ ខ្លួនអ្នកទោស៤នាក់ បន្ថែមទៀតយក មកដាក់ក្នុងពន្ធនាគារវិញ។

ស្នងការនគរបាល ខេត្តស្ទឹងត្រែងលោក ឧត្តមសេនីយទោ អូត ស៉ី វុត្ថា បានអោយដឹងថា អ្នកទោសទាំង ៣នាក់ដែលចាប់ បានមកវិញទី១.ឈ្មោះ ទូច វ៉ាត់ អត្តលេខST.០០១៧៣២  កើតនៅឆ្នាំ១៩៨១ ជនជាតិខ្មែរ,ទី២ ឈ្មោះភិត ងិន អត្តលេខ៖ST-០០២១១៩ កើតឆ្នាំ១៩៨១ ជនជាតិឡាវ និងទី៣ ឈ្មោះ វ៉ាន់ ភូ អត្តលេខST-០០២១៥៣ កើតឆ្នាំ១៩៩៣ ជនជាតិខ្មែរ ។ អ្នកទោសទាំង៣នាក់ ជាប់ទោសពីបទ ជួញដូរគ្រឿងញៀនខុសច្បាប់។

លោកឧត្តមសេនីយ៍ទោ បានបញ្ចាក់ថាអ្នកទោស ទាំងនោះមិនអាចសម្ងំ លាក់ខ្លួនបានយូនោះ ឡើយ ព្រោះពុំមាន ស្បៀងអាហារ ទ្រទ្រង់គ្រប់គ្រាន់ ដូច្នេះពួកគេមិនអាច ទៅណាឆ្ងាយបានឡើយ ហើយកងកម្លាំង ប្រដាប់អាវុធក៍ កំពុងឡោមព័ទ្ធកន្លែង ចំណុចគោលដៅដែល សង្ស័យជាកន្លែង លាក់ខ្លួននោះដែរ។

គួរបញ្ចាក់ផងដែរ ថាកាលពីវេលាទៀប ភ្លឺថ្ងៃទី៨វិច្ឆកា២០២១ក្រុមអ្នក ទោសចំនួន៧នាក់បាន ប្រើប្រាស់ ឧបករណ៍ធ្វើសំណង់ សិប្បកម្ម និងវត្ថុរឹងចំនួនដើម្បី ទម្លុះជញ្ជាំងថ្មគុក លួចរត់ចេញក្រៅ ហើយអ្នកទោស ទាំងអស់ដែលបាន ហែកគុករត់ចេញនោះ មាន៦នាក់ជាអ្នក ទោសឧក្រិដ្ឋជនជួញ ដូគ្រឿងញៀននិងម្នាក់ ទៀតជាប់ទោសចោរកម្ម មានស្ថានទម្ងន់ទោស។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ច កំពុងបន្តនិតិវិធី ក្នុងការស្វែងរកចាប់ខ្លួនអ្នក ដែលនៅសល់បន្ថែមទៀត ដើម្បីយកមកផ្តន្ទា ទោសតាមផ្លូវច្បាប់។

You might like

Leave a Reply

Your email address will not be published. Required fields are marked *