លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានចាត់តំណាងឱ្យ លោក ឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ផែនការងារ ធនធានមនុស្ស  ចុះសួរសុខទុក្ខ នាយនគរបាល២រូបដែល កំពុងសម្រាក ព្យាបាលជម្ងឺនិង បានឧបត្ថម្ភថវិកាមួយចំនួន???

(ខេត្តបន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានចាត់តំណាងឱ្យលោក ឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង  ផែនការងារ ធនធានមនុស្ស លោក ឧត្តមសេនីយ៍ត្រី សុីវ សុជាតិ ស្នងការរង ផែនការងារ ភស្តុភារ និងហិរញ្ញវត្ថុ រួមលោកនាយការិយាល័យ បាននាំយកថវិកា ចំនួន ១,៦៩០,០០០ រៀល មួយលាន ហុកសុិប ប្រាំបួនមុឺនរៀលគត់ ចុះសួរសុខទុក្ខ នាយនគរបាល ៩ិកម្​នកំពុងសម្រាកព្យាបាលជម្ងឺ។

១-លោក ស្រី វរសេនីយ៍ទោ  (សែ សុវ៉ារី) នាយការិយាល័យ សុខាភិបាល ដែលឆ្លងជម្ងឺកូវីដ១៩ ហើយសម្រាក ព្យាបាលនៅផ្ទះចំនួន ៨០០,០០០រៀល (ប៉ែតសុិបមុឺនរៀល) នៅភូមិ គោរដ្ធាន សង្កាត់អូរអំបិល ក្រុង សិរីសោភ័ណ ២-លោក វរសេនីយ៍ឯក (កែវ សុជាតិ) នាយរងការិយាល័យ បណ្តុះបណ្តាល ដែលសម្រាក ព្យាបាលជម្ងឺ  ដោយជម្ងឺ វៈកាត់បំបង់ក និងថ្លើម នៅទេព វិន្ទវិសាលសុខ  ក្រុងសិរីសោភ័ណ ចំនួន ៨៩០,០០០រៀល (ប៉ែតសុិប ប្រាំបួនមុឺនរៀល) លោក ឧត្តមសេនីយ៍ត្រី (វង្ស វិត) ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់ លោកឧត្តមសេនីយ៍ទោ(សិទ្ធ ឡោះ)ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ទោះបីជាថវិកាតិចតូចតែកើតចេញពីចិត្ត ក្តីស្រលាញ់ ការយល់សុខទុក្ខការលំបាក និងការលើកទឹកទឹកចិត្តដល់នគរបាលគ្រប់រូបដែលសម្រាកព្យាបាល ថវិកាតិចតួចនេះវាអាចជួយសម្រួលដល់ការហូបចុកប្រចាំថ្ងៃនិងជីវភាពការរស់នៅ បានមួយរយៈក្នុងអំឡុងពេលព្យាបាលជម្ងឺផងដែរ និងទោះបីយ៉ាងណាក៏សូមឱ្យនគរបាលគ្រប់រូប ប្រកាន់ភ្ជាប់នូវ  ៣ ការពារ ៣ កុំ និងតាមវិធានរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាតត្បាតជំងឺកូវីត ១៩ ( Covid-19) និងជម្ងឺផ្សេងៗ ផងដែរ ។

ក្នុងឱកាសនោះ លោក-លោកស្រី វរសេនីយ៍ទាំង២រូបក៏ សូមថ្លែងអំណរអរគុណ យ៉ាងជ្រាវជ្រៅចំពោះ លោក ឧត្តមសេនីយ៍ទោ ស្នងការ និងថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ដែលតែងគិតគូរនិង ជួយដល់ភាពលំបាក និងផ្តល់ភាពកក់ក្តៅ និងសូមប្រសិទ្ធិពរ ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ ៕ ដោយ លោក សឿនវ៉ាន់ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *