រដ្ឋបាលខេត្តកំពត ស្នើដល់សមត្ថកិច្ចស៊ើបអង្កេត ស្រាវជ្រាវរកជនខិលខូចដែលលួចបង្កើតអាខោនហ្វេសប៊ុកក្លែងក្លាយ

(ខេត្តកំពត)៖ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពតបានស្នើដល់សមត្ថកិច្ចឱ្យជួយស៊ើបអង្កេត ស្រាវជ្រាវ វែកមុខជនខិលខូច ដែលលួចបង្កើតអាខោន Facebook ដោយប្រើឈ្មោះ និងយករូបថត ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ទៅបង្ហោះដើម្បីបំភ្លៃ។

យោងតាមការបំភ្លឺព័ត៌មាន របស់តដ្ឋបាលខេត្តកំពត បានបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានជនខិលខូច បានបង្កើតអាខោន Facebook ដោយយករូបថត និងប្រើឈ្មោះ ឯកឧត្តម ម៉ៅ ធនិន ហើយធ្វើការផ្សព្វផ្សាយ បង្ហោះជារូបភាព កែច្នៃខ្លឹមសារផ្សាយ ព័ត៌មានមោនពិត ក្នុងចេតនាទុច្ចរិត ដែលធ្វើឱ្យប៉ៈពាល់ដល់កេរ្តិ៍ឈ្មោះ កត្តិយស និងសេចក្តីថ្លៃថ្នូរ របស់ ឯកឧត្តម អភិបាលខេត្ត។

ជាមួយនឹងករណីបែបនេះ រដ្ឋបាលខេត្តកំពត សូមបដិសេធ និងច្រានចោលទាំងស្រុង នូវការផ្សព្វផ្សាយនូវព័ត៌មានប្រឌិត ដោយយករូបថត ឯកឧត្តម អភិបាលខេត្ត មកប្រើក្នុងចេតនា បង្ខូចកត្តិយស ខណៈលោកអភិបាលខេត្ត កំពុងមានការគោរព ស្រលាញ់ ពេញចិត្ត ពីសំណាក់ប្រជាពលរដ្ឋ នៅគ្រប់មជ្ឈដ្ឋាន។

រដ្ឋបាលខេត្តកំពត  សំណូមដល់សាធារណជន អ្នកសារព័ត៌មាន ពិសេសអ្នកប្រើប្រាស់ នៅបណ្តាញសង្គម Facebook សូមកុំមានការយល់ច្រឡំ ហើយក៏សូមកុំមាន ការចែករំលែកបន្តនូវ ព័ត៌មានក្លែងក្លាយនេះ ចៀសវាងការបង្កភាព លំបាកក្នុងការតព្វកិច្ច ស្រាវជ្រាវរបស់ជំនាញ រកបក្ខពួកជនខិលខូច យកមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *