អភិបាលខេត្តកំពតសន្យា ថានឹងធ្វើឲ្យផ្សារកំពង់ត្រាច មានអនាម័យស្អាត គ្មានការជន់លិច និងក្លិនស្អុយ ក្នុងផ្សារទៀតទេ

(ខេត្តកំពត)៖ ក្រោយពីបានទទួល នូវសំណូមពរ និងមើលឃើញផ្ទាល់ នូវតម្រូវការចាំបាច់ សម្រាប់អាជីវករលក់ ដូរក្នុងផ្សារកំពង់ត្រាច ដោយសារប្រព័ន្ធ លូបង្ហូរទឹកកខ្វក់ ចេញពីផ្សារ ដែលមានការកក ស្ទះយូរឆ្នាំមកហើយនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានសន្យាថានឹង រៀបចំស្តារប្រព័ន្ធ លូបង្ហូរទឹកកខ្វក់ និងរៀបចំសណ្តាប់ ធ្នាប់ផ្សារឲ្យបានល្អ រក្សាបាននូវអនាម័យស្អាត បញ្ចៀសការជន លិចពេលមានភ្លៀង ឬក្លិចស្អុយ ដូចមុនទៀតទេ។

បន្ទាប់ពីបានចុះទៅ ធ្វើវេទិការដោះ ស្រាយជម្លោះដីត្រពាំងបបុស ជូនប្រជាពលរដ្ឋ នៅថ្ងៃទី២៨ ខែ ដដែលនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានចុះពិនិត្យ និងជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ និងអាជីវករក្នុង ផ្សារកំពង់ត្រាច ស្ថិតស្រុកកំពង់ត្រាច ខេត្តកំពត ដើម្បីទទួលយកនូវសំណូមពរ និងបញ្ហាផ្សេងៗរបស់អាជីវករ និងប្រជាពលរដ្ឋ ដែលរស់នៅជុំវិញផ្សារ។

ក្នុងដំណើរនៃ ការចុះពិនិត្យ និងសំណេះសំណាលនេះ អាជីវករជាអ្នកលក់ដូរ និងប្រជាពលរដ្ឋជាច្រើន  បានលើកជាសំណើរដល់ ឯកឧត្តមអភិបាលខេត្ត ឱ្យជួយសម្រួល និងធ្វើការស្តារប្រព័ន្ធ លូបង្ហូរទឹកកខ្វក់ក្នុងផ្សារ ដែលបានកកស្ទះ បង្ករឱ្យមានក្លិនស្អុយ ហើយពេលភ្លៀង មកម្តងៗមានការជន់លិច ផ្សារដែលធ្វើឱ្យអាជីវករ ពិបាកក្នុងការលក់ដូរ។

អាជីវករ និងប្រជាពលរដ្ឋ បានបញ្ជាក់ថា លូបង្ហូរទឹកកខ្វក់ក្នុងផ្សារនេះ គឺមានការកកស្ទះយូរឆ្នាំមកហើយ ហើយប្រធានផ្សារ កំពង់ត្រាចនេះ មិនសូវមានការយក ចិត្តទុកដាក់ក្នុងការរៀបចំ សោភ័ណភាព និងសណ្តាប់ ធ្នាប់អនាម័យ ដោយកង្វះខាតការ គ្រប់គ្រងកាកសំណល់ ដែលបណ្តាលឱ្យ មានការកកស្ទះប្រព័ន្ធលូ។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានទទួលយកនូវ សំណូមពររបស់អាជីវករ និងប្រជាពលរដ្ឋ  ដោយផ្តល់ជូននូវថវិកា សម្រាប់ស្តារប្រព័ន្ធលូ ធ្វើយ៉ាងណាកុំឱ្យ មានក្លិនស្អុយ និងជន់លិចពេល មានភ្លៀងម្តងៗ។ ហើយឯកឧត្តមអភិបាលខេត្ត បានជំរុញដល់ប្រធាន ផ្សារកំពង់ត្រាច ត្រូវរៀបចំឱ្យបាន ឆាប់បំផុតក្នុងការ ស្តារប្រព័ន្ធលូនេះ ។ជាមួយគ្នានេះប្រធាន ផ្សារកំពង់ត្រាច ក៏បានសន្យាថា ដំណើរការស្តារប្រព័ន្ធលូ នឹងចាប់ធ្វើពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *