ស្លាប់ម្នាក់របួសធ្ងន់ ស្រាល៣នាក់ ដោយសារ គ្រោះថ្នាក់ចរាចរ រថយន្តបុកម៉ូតូ៣គ្រឿង

(ខេត្តកំពត)៖ យ៉ាងហោចណាស់ មនុស្សម្នាក់បានស្លាប់ និង៣នាក់ទៀតរង របួសធ្ងន់ស្រាល ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរ រថយន្តទំនើប ម៉ាកFORD ពណ៌ខ្មៅ ដោយរយន្តបាន បុករះម៉ូតូចំនួន ៣គ្រឿង  ក្នុងទិសដៅផ្ទុយគ្នា។

គ្រោះថ្នាក់គួរឱ្យព្រឺព្រួចនេះ បានកើតឡើងនៅ វេលាម៉ោង១និង២៤នាទី រសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចមុខ ផ្សារកំពង់ត្នោត ភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត លើកំណាត់ផ្លូវ ជាតិលេខ៣៣ រវាងរថយន្តនិងម៉ូតូ៣គ្រឿង។

ជុំវិញករណីគ្រោះ ថ្នាក់ចរាចរខាងលើ បើតាមការរៀបរាប់ ពីសាក្សីដែលឃើញ ហេតុការណ៍ផ្ទាល់ភ្នែក បាននិយាយថា មុនពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាកហ្វត (FORD)ពណ៌ខ្មៅបោះពួយ មកពីកើតទៅលិច លុះមកដល់ចំណុចគ្រោះថ្នាក់ ក៏ជ្រុលទៅបុកម៉ូតូC125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១០ ពាក់ស្លាកលេខ ភ្នំពេញ 1AO-1062  ដែលបើកបរមកពីលិច ទៅកើតបណ្តាលឱ្យ ម្ចាស់ម៉ូតូរបួសធ្ងន់ បាក់ជើងស្តាំ ហើយរថយន្ត បង្កបានរេចង្កូចជ្រុល ទៅបុកម៉ូតូម៉ាក125 ចំនួន១គ្រឿង ដែលធ្វើដំណើរមក ពីលិចទៅកើតដូចគ្នា រួចរថយន្តបន្តជ្រុល ទៅបុកម៉ូតូ១គ្រឿងទៀត ដែលម្ចាស់កំពុងចត ឈប់ទិញម៉ាស នៅចញ្ចើមផ្លូវ បណ្តាលឱ្យអ្នក ជិះម៉ូតូទាំង៣ គ្រឿង មានអ្នកស្លាប់និងរង របួសធ្ងន់ស្រាលដេករ ដូករណែលតែម្តង។

ចំពោះករណីគ្រោះថ្នាក់ខាងលើ សមត្ថកិច្ចដែលចុះមកវាស់វែង បានឱ្យដឹងថា អ្នកស្លាប់ក្នុងហេតុការណ៍នេះ មានឈ្មោះ ណូត អាស៊ីយ៉ាស់ ភេទស្រី អាយុប្រលែលជាង៤០ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំក្នុងឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ដោយស្ត្រីរងគ្រោះ ជិះម៉ូតូម៉ាកC125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1CM-8524 ដឹកសាច់ក្រកលក់។

ចំណែកអ្នកជិះម៉ូតូ២ គ្រឿងផ្សេងទៀត សមត្ថកិច្ចមិនទាន់ ស្គាល់អត្តសញ្ញាណនៅឡើយ ដោយសារជន រងគ្រោះរងរបួសធ្ងន់ ហើយត្រូវបញ្ជូនទៅ សង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ដោយឡែកអ្នកបើក បររថយន្តបង្កបាន គេចខ្លួនបាត់ស្រមោលឈឹង។

បច្ចុប្បន្នមធ្យោបាយពាក់ព័ន្ធ ក្រោយពីវាស់វែង សមត្ថកិច្ចបាននាំយក ទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកទឹកឈូ ដើម្បីទុកដោះស្រាយ គ្នានៅពេលក្រោយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *