សម្តេច វិបុលសេនា ភក្តី សាយ ឈុំ អញ្ជើញ ជាគណៈអធិបតីភាព ប្រកាសផ្ទេរមុខ តំណែងប្រធានគណៈ កម្មាធិការគណបក្សខេត្តកំពត

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២១ នេះ សម្តេច វិបុលសេនា ភក្តី សាយ ឈុំ អនុប្រធានគណៈ កម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈ ប្រចាំការ គណៈ អចិន្ត្រៃយ៍គណៈ កម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាគណៈ អធិបតីប្រកាស ផ្ទេរមុខតំណែង ប្រធានគណៈ កម្មាធិការគណបក្ស ប្រជាជនកម្ពុជា ខេត្តកំពត។

ពិធីនេះបានប្រព្រឹត្តឡើង នៅសាលសន្និសីទ បូកគោខេត្តកំពត ដែលមានការអញ្ជើញ ចូលរួមផងដែរពីសំណាក់ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពត និង ឯកឧត្តម បណ្ឌិត ប៉ែន ស៊ីម៉ន តំណាងរាស្ត្រមណ្ឌលកំពត ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា និងជាប្រធានក្រុមការងារ ថ្នាក់កណ្តាល ព្រមទាំងអស់លោក លោកស្រី ជាប្រធាន អនុប្រធានក្រុមការងារ គ្រប់លំដាប់ថ្នាក់។

យោងតាមសេចក្តីប្រកាស ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ត្រូវបានទទួលមុខ តំណែងថ្មីជាប្រធាគណៈ កម្មធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជាខេត្តកំពត ជំនួស ឯកឧត្តម ជាវ តាយ ដែលត្រូវបានផ្ទេរភារ កិច្ចទៅទទួលមុខតំណែងថ្មី ជាអភិបាល នៃគណៈអភិបាលខេត្ត ពោធិ៍សាត់ និង ប្រធានគណៈ កម្មាធិការគណបក្ស ប្រជាជនខេត្តពោធិ៍សាត់។

មានប្រសាសន៍ទៅកាន់ អង្គពិធីទាំងមូល សម្តេច វិបុល សេនាភក្តី សាយ ឈុំ បានលើកឡើង ដោយផ្តោតសំខាន់ ទៅលើការដឹកនាំ នៅចំពោះមុខ ដោយត្រូវក្តាប់ឱ្យ ជាប់នូវលក្ខន្តិកៈ របស់គណបក្ស កម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និង សេចក្តីសម្រេច របស់គណបក្ស ច្បាប់របស់រដ្ឋ ដោយចាត់តាំងអនុវត្តន៍ ឱ្យបានត្រឹមត្រូវ និងត្រូវប្រកាន់ភ្ជាប់ នូវគោលការណ៍ជាមូលដ្ឋាន សមូហភាព ដឹកនាំ បុគ្គលក្នុង ភាពទទួលខុសត្រូវ ភាគតិចគោរពភាគច្រើន។

ការដឹកនាំល្អ គឺមានអាកប្បកិរិយា ពាក្យសម្តី សុភាពរាបសារ មានចាស់ទុំខាងនយោបាយ តែត្រូវម៉ឺងម៉ាត់ មានគោលជំហរច្បាស់លាស់។ អ្នកដឹកនាំត្រូវធ្វើភាព ជាគម្រូដល់អ្នកដែល នៅក្រោមការ ដឹកនាំរបស់យើង ក្នុងនោះគម្រូ អនុវត្តន៍ដីកាច្បាប់ ក្នុងជីវភាព រស់នៅ ក្នុងការងារ សាមគ្គីភាព ឯកភាពផ្ទៃក្នុង របស់ គណបក្សប្រជាជនកម្ពុជា។

សម្តេចសេនាភក្តី បានបន្ថែមថា ការដឹកនាំល្អត្រូវគោរព និងអនុវត្តន៍ ឱ្យបានត្រឹមត្រូវ ស្តីពីរបបធ្វើការងារ របស់គណបក្ស នោះគឺប្រជុំសន្និបាត ការចុះមូលដ្ឋាន ការត្រួតពិនិត្យ រៀនសូត្រ រាយការណ៍ និងសុំយោបល់ ហើយត្រូវចងចាំថាមិនត្រូវ មើលរំលងរាល់ការងារ ដែលត្រូវអនុវត្តឱ្យសោះ។

សម្តេចក៏បានផ្តាំផ្ញើ ឱ្យជំរុញដល់សមាជិក សមាជិកា របស់គណបក្ស ក្នុងការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ធ្វើអត្តសញ្ញាណប័ណ្ណ ដល់អ្នកដែល គ្រប់អាយុបោះឆ្នោត ដើម្បីឈានទៅរកភាព ជោគជ័យក្នុងការបោះឆ្នោតនាថ្ងៃខាងមុខ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *