ជនជាតិឥណ្ឌាជា សប្បុសជនបានធ្វើការ ឧបត្ថម្ភដល់អង្គភាព អាវុធហត្ថខេត្តក្នុងនោះ មានដូចជា អង្ករ ទឹកសុទ្ធ មី ភេសជ្ជ: ម៉ាស់ អាល់កុលទុក សម្រាប់ប្រើប្រាស់ ក្នុងអង្គភាព

(ខេត្តបន្ទាយមានជ័យ)៖ លោក ROCKY ជាជនជាតិឥណ្ឌា សប្បុសជនមានទឹកចិត្ត បានធ្វើការឧបត្ថម្ភ ដល់អង្គភាពអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ក្នុងនោះមាន ដូចមានដូចជា អង្ករទម្ងន់ ១,២៥តោន, ទឹកសុទ្ធចំនួន៥០យួរ, មីចំនួន៣០កេស, ភេសជ្ជ:ចំនួន១០កេស, ម៉ាស់ចំនួន០១កេសធំ និងអាល់កុល ចំណុះ៣០លីត្រ ទុកសម្រាប់ប្រើប្រាស់ ក្នុងអង្គភាពអាវុធហត្ថខេត្ត។

គ្រឿងឧបភោគ បរិភោគ ដែលសប្បុសជនធ្វើការ ឧបត្ថម្ភដល់អង្គភាព អាវុធហត្ថខេត្ត បន្ទាយមានជ័យទទួលដោយ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង រាជអាវុធហត្ថខេត្ត នៅល្ងាច ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២១ នៅទីបញ្ជាការកង រាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ។

ក្នុងនោះលោក បោក ប៊ិន បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងថាអំណោយទាំង អស់នេះសំរាប់ទុកដោះ ស្រាយរាល់ការលំបាក ដល់ក្រុមគ្រួសារអាវុធ ហត្ថណាដែលជួបការ លំបាកទាំងអស់ក្នុង អង្គភាពអាវុធហត្ថ។

លោក ROCKY ជាជនជាតិឥណ្ឌាជា ម្ចាស់អំណោយបាន ប្រាប់ឲ្យដឹងថាដោយ មើលឃើញការ ខ្វះខាត គ្រឿងឧបភោគ បរិភោគក្នុងបញ្ជាការ កងរាជអាវុធហត្ថខេត្ត ទើបលោកធ្វើការឧបត្ថម្ភ ដល់អង្គភាពអាវុធហត្ថទោះបី គ្រឿងឧបភោគ បរិភោគ តិចទួចយ៉ាងណាក្តីគឺជាទឹកចិត្តរបស់លោក។

ក្នុងនោះលោក ROCKYជា ជនជាតិឥណ្ឌាបាន ធ្វើការជូនពរដល់ អង្គភាពអាវុធហត្ថ ទាំងអស់ត្រូវយក ចិត្តទុកដាក់ជាស ឲ្យឆ្ងាយពីជម្ងឺកូ វីដ .១៩ នេះក្នុងនោះត្រូវអនុវត្តតាម ការណែនាំរបស់ រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាលគឺ ៣កុំ និង ៣ការពារ ឲ្យបានខ្ជាប់ខ្ជួនផងដែរ។

លោក បោន ប៊ិនបាន ថ្លែងអំណគុណដល់ដល់ លោក ROCKYជាជនជាតិឥណ្ឌា ដែលបានធ្វើការឧបត្ថម្គ គ្រឿងឧបភោគ បរិភោគ អង្គភាពអាវុធហត្ថ លោកថាសប្បុរសធម៍ នេះអង្គភាពអាវុធហត្ថ ទាំងអស់មិនអាចបំភ្លេច បានឡើយនិងយកទៅផ្តល់ ជូនកំលាំងអាវុធហត្ថណា ដែលគ្រួសារមានជីវភាព លំបាកឲ្យចំគោលដៅ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *