គិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ នេះអ្នកស្លាប់ ដោយជម្ងឺកូវីដ.១៩ កើនដល់ទៅ ៣១៣នាក់ ចម្រុះ សមាសភាពវ័យភេទ និងអ្នកចាក់វ៉ាក់សាំងហើយ

(ខេត្តបន្ទាយមានជ័យ)៖ បើតាមការអះអាងរបស់ លោកអោម ចន្ថា អភិបាលរងខេត្ត បន្ទាយមានជ័យ និងជាប្រធាន អនុកម្មកាបូជាសពកូវីដ.១៩ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ក្នុងខេត្តបន្ទាយមានជ័យ អ្នកកើតជម្ងឺកូវីដ.១៩ គិតមកដល់ត្រឹម ថ្ងៃទី៣០ ខែ តុលា ឆ្នាំ២០២១ នេះ មានអ្នកស្លាប់កើនដល់ចំនួន ៣១៣នាក់ហើយ ក្នុងនោះមាន ចម្រុះ សមាសភាព វ័យ ភេទ ហើយ មាន ទាំង អ្នកបាន ចាក់ វ៉ាក់សាំង និងអ្នកមិនទាន់បាន ចាក់វ៉ាក់សាំងក៏មាន ហើយមាន ជនជាតិខ្មែរមានចំនួន ៣០៧ នាក់ ស្រី ១៨៩ នាក់  ឥណ្ឌូណេស៊ី ៣ នាក់ ស្រី ១ ននាក់ ថៃ ៣ នាក់ ស្រី ២ នាក់  ដែល ស្លាប់ តាំងពីដើម នៃ ការផ្ទុះ ជំងឺ កូ វីដ ១៩ បាន មួយរយៈ ។

លោកអោមចន្ថាបាន បញ្ជាក់ឲ្យដឹងបន្តទៀតថា ក្នុងថ្ងៃទី ៣០ នេះក្រុមគួ្រសារនៃ សពបានជូនដំណើរ អ្នកជម្ងឺកូវីដ.១៩ដោយជម្ងឺកូវីដ.១៩ ជាលើកចុងក្រោយ ហើយក្នុងខេត្តបន្ទាយមានជ័យ។

លោកអោមចន្ថា បានបញ្ជាក់ឲ្យដឹង បន្តទៀតថាខេត្តបន្ទាយ មានជ័យមានកន្លែង មណ្ឌលចត្តាឡីស័ក មានចំនួនច្រើនកន្លែងកន្លងមក សំរាប់ព្យាអ្នកកើតជម្ងឺ.១៩ ក្នុងព្រឹត្តិការណ៍ ២០កុម្ភះ និងពលករដែល បានវិលមកពីស្រុកថៃ វិញកំពុងសំរាកព្យាបាល នៅក្នុងមណ្ឌលទាំងអស់នេះ។

ប៉ុន្តែ លោកអភិបាលខេត្ត គេបង្រួមឲ្យមានតែមណ្ឌល សំរាប់ព្យាបាលអ្នក កើតជម្ងឺ កូវីដ.១៩ ធំតែ៣កន្លែង តែប៉ុណ្ណោះទី ១មានទីតាំង ក្នុងភូមិ ខ្លា កូន ថ្មី  សង្កាត់ កំពង់ស្វាយ ក្រុង សិរីសោភ័ណ ដែលជា អតីត គម្រោង រោងចក្រ មួយ មាន ផ្ទៃដី ២ ហិច តា ក្នុងនោះ ផ្ទៃ អគារ ១,២ ហិច តា ដែល អាចដាក់ ចំណុះ អ្នក ជម្ងឺ បាន ចំនួន ៣.០០០ នាក់  និង ទី ២ នៅ គម្រោង ផ្សារ អ៊ឹង វណ្ណ ម៉ៅ ចម្ការ តា ដោក នៅ ភូមិ ចម្ការ តា ដោក ឃុំ ឬ ស្សី ក្រោក ស្រុក មង្គល បូរី ដែល អាចដាក់ ចំណុះ អ្នក ជម្ងឺ បាន ចំនួន ៣.០០០ នាក់ ដែរ និង៣កំពុងតែ ធ្វើជិតរួចហើយ មណ្ឌលចត្តាឡីស័ក សម្រាប់ដាក់បងប្អូន ពលករ ៣.០០០នាក់ នៅទីតាំងភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

រដ្ឋបាលខេត្តបានឲ្យដឹ ងថាមណ្ឌលសំរាប់ ព្យាបាលអ្នកកើតជម្ងឺ កូវីដ.១៩ ធំទាំង៣កន្លែង នេះនៅពេលខាងមុខ និងប្រមូលអ្នកកើតជម្ងឺកូវីដ. ទាំងអស់ដាក់ក្នុង មណ្ឌលទាំង៣នេះ សំរាប់មើលថែទាំ ស្រួល ពិសេស យកសាលាប្រគល់ ទៅឲ្យប្រធានមន្ទីរអប់ វិញសំរាប់ឲ្យសិស្សានុសិស្ស ចូលរៀននៅពេលខាង មុខពិសេសក្នុ ងក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរីតែម្តង។

លោកអោម ចន្ថាបានបញ្ជាក់ ឲ្យដឹងបន្តទៀតថា ខេត្តបន្ទាយមានជ័យ មាន អ្នកស្លាប់ដោយ សារជម្ងឺកូ វីដ .១៩ ចាប់គិតពីថ្ងៃកើត រហូតដល់ ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២១នេះ មានអ្នកស្លាប់ ដោយសារជម្ងឺកូវីដ.១៩ មានចំនួន៣១៣នាក់ហើយ អ្នកស្លាប់ទាំងអស់ត្រូវបាន លោកអាចារ្យខេត្ត ធ្វើការបូជារួចរាល់ អស់ហើយ សពអ្នកកើតជម្ងឺកូវីដ.១៩ លោកអភិបាល ខេត្តបន្ទាយមានជ័យបាន អនុញ្ញាតឲ្យរៀបចំបូជា សពទៅតាមលក្ខណៈ បច្ចេកទេសនៃការណែ នាំរបស់ក្រសួងសុខាភិបាល និងការកំណត់របស់រដ្ឋ យកទៅបូជាដោយ ធ្វើការតម្កល់ធ្វើបុណ្យសព តាមប្រពៃណីក្នុងនោះ ក៏បាននិមន្តលោក សង្ឃធ្វើការ សូត្រមន្ត បង្សុគោលឲ្យផងដែ នៅភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណតែម្តង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *