រថយន្តសីុទែនមូម ប្រេងដាក់រថយន្តតូច បើកថយក្រោយ កិនធុងហ្កាស ចេញភ្លើងបណ្តាល ឲ្យរថយន្តឆេះខ្ទេច អស់២គ្រឿង និងមានមនុស្ស របួសធ្ងន់១នាក់

(ខេត្តបន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋធ្វើដំណើរ តាមផ្លូវជាតិលេខ៥ និងប្រជាពលរដ្ឋរស់ នៅជិតផ្សារអូរអំបិល រត់ជាន់ជើងគ្នាមាន ការភ័យខ្លាចយ៉ាងខ្លាំង ដោយសារតែ មានរថយន្ត សីុទែន និងរថយន្ត តូច ឆាបឆេះយ៉ាងសណ្ធោ សណ្ធៅ និងខ្លាច ឆេះដល់ការ៉ាសាំងបន្តទៀត នៅវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃ២៩ ខែ តុលា ឆ្នាំ ២០២១ នៅចំណុច ខាងលិច ផ្សារ អូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ  ខេត្តបន្ទាយមានជ័យ។

បើតាមការអះអាងរបស់ លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយ មានជ័យបានប្រាប់អ្នក យកព័ត៌មានឲ្យដឹងថា ម្ចាស់ ការ៉ាសមានឈ្មោះ លោកជាលី ប្រុស អាយុ៦៨ ឆ្នាំ ប្រពន្ធឈ្មោះ លឹមប៊ុនលី អាយុ៦៣ ឆ្នាំ មុខរបរ បើកការ៉ាសសាំង រស់នៅក្នុងភូមិ សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកអ៊ុំ រាត្រី បានបញ្ជាក់ឲ្យដឹង បន្តទៀតថាមុនពេលកើត ហេតុម្ចាស់ការ៉ាស ឈ្មោះ ជាលី បានហូប ប្រេងពីរថយន្តសីុទែនសាំង ដាក់រថយន្តតូច ក្រោយពីបូបហើយ ក៏ឡើងបើករថយន្ត ថយក្រោយ ចៃដនមិនបាន មើលថាមានធុងហ្កាស នៅក្រោយរថយន្តក៏ បើកជាន់បណ្តាលឲ្យ ផ្កាភ្លើងចេញពីធុងហ្កាស ឆាប់ឆេះយ៉ាងសណ្ធោ សណ្ធៅ តែម្តងក្រោយមក បានឆេះរថយន្តទាំង២។

លោកអ៊ុំ រាត្រី បានបញ្ជាក់ឲ្យដឹង បន្តទៀតថាមួយ សន្ទុះក្រោយមក គេឃើញវត្តមាន លោក សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោក បោនប៊ិន មេបញ្ជាការកងរាជអា វុធហត្ថខេត្ត លោកជឹមប៊ុន អាន មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករង ខេត្តបន្ទាយជ័យ រដ្ឋបាលក្រុងសិរីសោភ័ណ និងកូនចៅក្រោមឪវ៉ាតជិត ១០០នាក់ ជួយធ្វើអត្តរាគមន៍ ក្នុងនោះមានរថយន្ត ពន្លត់អគ្គីសភ័យ របស់ស្នងការខេត្ត៣គ្រឿង ជួយពន្លត់បាញ់ទឹក យ៉ាងសរស្រាក់ សស្រាក់ កន្លះម៉ោងក្រោយ មកភ្លើងដែលឆេះរថយន្ត ទាំង២គ្រឿងនោះ បានរលត់ជាស្ថាពរ។

ក្នុងអ្នកជំនាញបាន ធ្វើការវាយតំលៃ ក្នុងការខូចខាតរួមមាន រថយន្ត តូច និង រថយន្តសុីទែនដឹកសាំង ឆេះខ្ទេចអស់ អ្នកបើករថយន្តជា ម្ចាស់ការ៉ាសឈ្មោះ ជាលីរបួសធ្ងន់ និងទ្រព្យសម្បត្តិ គួបផ្សំមួយចំនួន  គិតជាទឹកប្រាក់មិន អស់ប៉ុន្មាននោះទេ។

អ្នកជំនាញបានឲ្យដឹង បន្តទៀតថាការឆេះនេះ ដោយសារតែរថយន្ត ពន្លត់អគ្គីសភ័យបាញ់ទឹក ពន្លត់ទាន់ពេលវេលា មិនបណ្តាលឲ្យឆេះដល់ ផ្ទះអ្នកជិតខាងពិសេស មិនបណ្តាលឲ្យផ្ទុះការ៉ាស សាំងនោះឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *