ចោរវ័យក្មេងៗ២នាក់ អាយុមិនទាន់១៨ផង ចេញឆក់នៅក្រុងប៉ោយប៉ែត ត្រូវកំលាំងអាវុធហត្ថ ឃាត់ខ្លួន បញ្ជូនទៅ តុលាការដាក់ ទោសទៅតាមច្បាប់

(ខេត្របន្ទាយមានជ័យ)៖ ចោរវ័យក្មេង២នាក់ អាយុមិនទាន់១៨ផង ចេញឆក់កាបូប នៅក្រុងប៉ោយប៉ែត ត្រូវកំលាំងអាវុធហត្ថឃាត់ខ្លួន ក្រោយពីឆក់បានហើយ ត្រូវម្ចាស់ ឈ្មោះរស់ សិកា ភេទស្រី អាយុ២៣ឆ្នាំ  រស់នៅភូមិក្បាលស្ពាន១ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្តឹងស្ដីពីករណី ឆក់កាបូបលុយ នៅវេលាម៉ោង ១១យប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ពេលកំពុងធ្វើ ដំណើរតាមផ្លូវ ត្រង់ចំណុចម្ដុំខារ៉ា អូខេអេហ្វផ្លាត្រូវចោរ ជិ:ម៉ូតូមកឆក់កាបូប លុយរបស់ខ្លួនយក ទៅបាត់ក្នុងកាបូបមាន លុយចំនួន១៥០ដុល្លារ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ប៉ោយប៉ែតបានឲ្យ ដឹងថា ក្រោយពីទទួលបាន ពាក្យបណ្ដឹងពីជនរងគ្រោះ លោកបានដឹកនាំកម្លាំង ចុះធ្វើការស្រាវជ្រាវឈាន ដល់ការឃាត់ខ្លួន ជនសង្ស័យបាន ចំនួន២នាក់ ព្រមទាំងដកហូត វត្ថុតាងម៉ូតូដែល ជិ:ធ្វើសកម្មភាព និងកាបូបលុយ ដែលពួកគេឆក់នៅ ចំណុចម្ដុំស្រះសួគ៌ ជិតវិទ្យាល័យអូជ្រៅ ស្ថិតក្នុងភូមិ បាលិលេយ្យ២  សង្កាត់ និងក្រុងប៉ោយប៉ែត ហើយបញ្ជូនមកមូល ដ្ឋានកងរាជអាវុធហត្ថ ក្រុងដើម្បីសួរនាំ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ទៀតថា ជនសង្ស័យ ១/-ឈ្មោះភី ប៊ុនតើម ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២/-ឈ្មោះ វ៉ុង រ៉ុង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិបោះពោធិ៍ ឃុំបោះពោធិ៍ ស្រុកសង្កែ ខេត្តបាត់ដំបង ។

ក្នុងនោះជន សង្ស័យសារភាពថា ពួកគេមានគ្នា៣នាក់ បានធ្វើសកម្មភាពឆក់ នៅពេលយប់ស្រប ពេលនោះឆក់បានការ បូបជនរងគ្រោះពេល ឆក់បានហើយត្រូវ បានកម្លាំងអាវុធហត្ថ ក្រុងស្ទាក់ចាប់បានតែ ម្ដងចំណែ ម្នាក់ទៀតឈ្មោះហ្វី ភេទប្រុស បានរត់រួច ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យ ខាងលើដោយមានការ អនុញ្ញាតពីលោក ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង រាជអាវុធហត្ថខេត្ត ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងការិយាល័យ ព្រហ្មទណ្ឌអាវុធ ហត្ថខេត្តបញ្ជូនទៅ សាលាដំបូងខេត្តចាត់ ការតាមនីតិវិធីច្បាប់ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ ចំណែកកាបូបអាវុធហត្ថ ប្រគល់ឲ្យម្ចាស់ដើមវិញ និងតាមចាប់បក្សពួក ម្នាក់ទៀតផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *