ក្នុងថ្ងៃតែ១ កម្លាំងចម្រុះ ឃាត់ខ្លួន ពលករខ្មែរ បាន១៩នាក់នៅ២ កន្លែងខុសគ្នាបំរុង លួចឆ្លងដែន ទៅរកការងារ ធ្វើនៅប្រទេសថៃ ខុសច្បាប់

(ខេត្តបន្ទាយមានជ័យ)៖ ក្នុងថ្ងៃតែ១ កម្លាំងចម្រុះបាន ឃាត់ខ្លួន ពលករ ខ្មែរ បាន១៩នាក់ នៅ២កន្លែងខុសគ្នាបំរុង លួចឆ្លងដែន ទៅរកការងារ ធ្វើនៅប្រទេស ថៃ ដោយខុសនិងច្បាប់។

កន្លែងទី១នៅ យប់ ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២១ លោក វរសេនីយ៍ទោ យូ សុគន្ធ ភក្តី មេបញ្ជាការ វរ សេនា តូច ថ្មើរជើង លេខ ៥១៣ បានដឹកនាំកម្លាំង នៅ ជួរមុខ តាម ខ្សែរ បន្ទាត់ ព្រំដែន ខ្មែរ – ថៃ នៅស្រុកម៉ាឡៃក្នុងនោះ បានសហការ ជាមួយ កម្លាំង ប៉ូលីស ព្រំដែន ៨១៥ និង កម្លាំង នៅតាម មូលដ្ឋាន ចេញ ល្បាត ត្រួតពិនិត្យ តាម ព្រំដែនក្នុងភូមិ សន្តិភាព ឃុំ ទួល ពង្រ ដល់ ភូមិ ចំបក់ ឃុំ បឹងបេងបាន ប្រទះឃើញ ពលករ ខ្មែរ បាន ចំនួន ៨ នាក់ ស្រី ចំនួន ៣ នាក់ បំរុងលួចឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ នៅត្រង់ចំណុច ភូមិ បន្ទាយ ២ ឃុំ អូរ សំព័រ ស្រុក ម៉ាឡៃ ឃាត់ខ្លួនសាក សួរចប់យកទៅអនុវត្ត តាម ច្បាប់ ។

ចំណែកករណីទី២ នៅយប់ ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២១ លោក វរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរ សេនា តូច ថ្មើរជើង លេខ ៥១៤ ដឹកនាំ កម្លាំង សហការ ជាមួយ កម្លាំងចម្រុះ បាន ឃាត់ខ្លួន ពលករ ខ្មែរ បំរុង លួចឆ្លងដែន ចូល ប្រទេស ថៃ បាន ចំនួន ១១ នាក់ ក្នុងនោះ ស្រី ៥ នាក់ ជិះកង់ បី ចំនួន ១ គ្រឿង នៅ ភូមិចំការ គ ឃុំ ស្វាយចេក ស្រុក ស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោក មេបញ្ជាការ វរ សេនា តូច ថ្មើរជើង លេខ ៥១៤ បាន ប្រាប់ឲ្យដឹងថា កងកម្លាំង បានល្បាត ជាប់ ជាប្រចាំ ២៤ ម៉ោង លើ ២៤ ម៉ោង ដោយ ប្តូរ វេន គ្នា សហការ ជាមួយ កម្លាំងចម្រុះ ដើម្បី ទប់ស្កាត់ ពលករ លួច ឆ្លងដែន ខុសច្បាប់ និង ទប់ស្កាត់ ការឆ្លង រាលដាល នៃ ជំងឺ កូ វីដ -១៩ មិន ឲ្យ ចូលទៅក្នុង សហគមន៍ ។

លោក វរសេនីយ៍ទោ ប៉ែន សុគន្ធ បាន ដឹកនាំ កម្លាំង ដើរល្បាត បាន ជួប ពលករ ខ្មែរ បំរុង ឆ្លងដែន ចូល ប្រទេស ថៃ ត្រូវបាន កម្លាំង វរ សេនា តូច ថ្មើរជើង លេខ ៥១៤ កងពលតូច ថ្មើរជើង លេខ ៥១ ឃាត់ខ្លួន ។

ការឃាត់ខ្លួនពលករនេះ អនុវត្តតាម បទបញ្ជា ថ្នាក់លើ កម្លាំង គ្រប់ គោលដៅមិន ឲ្យ ធ្វេសប្រហែស ឡើយ ព្រោះ ពេល ប្រទេស ថៃ នៅតែ បន្ត រកឃើញ អ្នក ឆ្លង កូ វីដ -១៩ ជា បន្តបន្ទាប់ ។លោកបានបញ្ជាក់ឲ្យដឹងបន្តថា ដើម្បី ចូលរួមចំណែក ជាមួយ រាជរដ្ឋាភិបាល ក្នុងការ ទប់ស្កាត់ ការរីក រាលដាល នៃ ជំងឺ កូ វីដ -១៩ កុំឲ្យឆ្លង ចូល ជា សហគមន៍ កម្លាំង វរ សេនា តូច ថ្មើរជើង លេខ ៥១៣ តែតែងអនុវត្តតាម បទបញ្ជា ថ្នាក់លើ ទាំង ៣ ទិស ក្នុង ខេត្តបន្ទាយមានជ័យ ចាប់ពី ទិស អូរ នាង ប៉ោយប៉ែត និង ទិស ម៉ាឡៃ សហការ ជាមួយ កម្លាំង នៅតាម មូលដ្ឋាន ចេញ ល្បាត ឆែកឆេរ ត្រួតពិនិត្យ ជាប្រចាំ ក្នុងការ ទប់ស្កាត់ ពលក រ ឆ្លងដែន ខុសច្បាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *