កម្លាំងតំបន់ ប្រតិបត្តិការសឹករង បន្ទាយមានជ័យ ឃាត់ខ្លួនជនជាតិ ចិន៤នាក់ និងអ្នកនាំផ្លូវម្នាក់ បម្រុងឆ្លងដែន ខុសច្បាប់មក ក្រុងប៉ោយប៉ែត

(ខេត្តបន្ទាយមានជ័យ)៖ កម្លាំងយោធាការពារ ក្នុងតំបន់ព្រំដែន ខ្មែរ ថៃ បានឃាត់ខ្លួន ជនជាតិចិន៤នាក់ និងអ្នកនាំផ្លូវម្នាក់ បម្រុងលួចឆ្លងដែន ខុសច្បាប់មក ក្រុងប៉ោយប៉ែត។ការឃាត់ខ្លួន ជនជាតិចិននេះបាននៅ វេលាម៉ោង៩ យប់ ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ភូមិសាស្ត្រ អូរព្រំដែន ភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោក ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការ សឹករងបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងថាមេបញ្ជាការ បានដាក់បទបញ្ជា យ៉ាងតឹងរឹង ដល់កម្លាំងទាំងអស់ ដែលល្បាតនៅតាមបន្ទាត់ ព្រំដែនឲ្យជាប់ជាប្រចាំ ២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា សហការឲ្យបានល្អជា មួយកងកម្លាំងចម្រុះ ដើម្បីទប់ស្កាត់ពលករ លួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លង រាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូល ទៅក្នុងសហគមន៍។

លោកបានបញ្ជាក់ ឲ្យដឹងបន្តទៀតថា លុះនៅយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ លោក អនុសេនីយ៍ទោ  ហួត ប៊ុនធឿន មេក្រុមគោលដៅ ដឹកនាំកម្លាំងដើរ ល្បាតក៏ជួបប្រទះឃើញ ជនជាតិចិន ចំនួន ៤នាក់ និងអ្នកនាំផ្លូវម្នាក់ និងម៉ូតូ ចំនួន ១គ្រឿង បំរុងឆ្លងដែនចេញ ទៅប្រទេសថៃចូល មកស្រុកខ្មែរ ត្រូវបានកម្លាំង តំបន់ប្រតិបត្តិការ សឹករងបន្ទាយមានជ័យ ឃាត់ខ្លួន ។

លោកបានបញ្ជាក់ ឲ្យដឹងបន្តទៀតថាចាប់ តាំងពីកងកម្លាំង តំបន់ប្រតិបត្តិការ សឹករងខេត្ត បានបញ្ជូនឲ្យមកបំ ពេញប្រតិបត្តិការ សហការជាមួយកម្លាំងចម្រុះ ទប់ស្កាត់ពលករ លួចឆ្លងដែន និងទប់ស្កាត់ការ ឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩

កំលាំងបានធ្វើការ ឃាត់ខ្លួនពលករឆ្លង ដែនបញ្ជូនទៅមណ្ឌល ចត្តាឡីស័កជាបន្តបន្ទាប់ និងឃាត់ខ្លួនមេ ខ្យល់បានមួយចំនួន បញ្ជូនទៅសមត្ថកិច្ច ជំនាញចាត់វិធានការ តាមផ្លូវច្បាប់។

សមត្ថកិច្ចបាន បញ្ជាក់ឲ្យដឹងបន្តទៀត ថាជនជាតិចិន៤នាក់ និងអ្នកនាំផ្លូវម្នាក់នោះពេល សមត្ថកិច្ចខ្មែរ សួរនាំបានប្រាប់ថាពួក គេមកពីប្រទេសថៃ ដោយមានអ្នកផ្លូវ១នាក់ នាំដើរកាត់តាមច្រករ បៀងចូលមក ប្រទេសខ្មែរដើម្បីមក ធ្វើការងារធ្វើនៅ ក្រុងប៉ោយប៉ែត។

បន្ទាប់ពីរសួរនាំ រួចសមត្ថកិច្ច ខ្មែរបាននាំជនជាតិ ចិនទាំង៤នាក់និងអ្នក នាំផ្លូវ១នាក់ទៅធ្វើ កំណត់ហេតុឃាត់ខ្លួន និងអនុវត្តតាមវិធាន របស់សុខាភិបាល និងបញ្ជូនទៅចត្តាឡីស័ក នៅមណ្ឌលស្រុកថ្មពួក ១៤ ទើបយកទៅប្រគល់ឲ្យ ស្នាក់ការកងរាជអាវុធ ហត្ថខេត្តអនុវត្តតាមនិតិិវិធី ច្បាប់របស់ស្រុកខ្មែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *