ផលប៉ះពាល់និង ខូចខាតដោយ គ្រោះទឹកជំនន់ទឹកភ្លៀង ក្នុងខេត្តបន្ទាយមានជ័យ គិតថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០២១ ខ្លាំងជាងគេ មាន៥ក្រុងស្រុក

(ខេត្តបន្ទាយមានជ័យ)៖ យោងតាមរបាយ ការណ៍របស់រដ្ឋបាល ខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងថា ផលប៉ះពាល់និង ខូចខាតដោយគ្រោះ ទឹកជំនន់ទឹកភ្លៀង ក្នុងខេត្តបន្ទាយមានជ័យ គិតថ្ងៃទី២៨ ខែកញ្ញាឆ្នាំ ២០២១ ខ្លាំងជាងគេមាន ៥ក្រុងស្រុក។

១ ក្រុងសេរីសុភ័ណមាន ៧សង្កាត់ ខ្នងផ្ទះ ២.៣៤៩គ្រួសារ មនុស្សរាយ ៩.៤៥៩នាក់ ស្រី ៤.៨៩២នាក់ ស្លាប់របួសគ្មាន ប្រជាពលរដ្ឋលិចលង់ ដោយសារទឹកជំនន់ កំលាំងទាំង ៣ជញ្លៀលទៅទីទួល សុវត្តិភាពមានចំនួន ៦១៧គ្រួសារ ស្មើរនិង២.៥០០នាក់ ស្រី ១.៣២៧នាក់ កុមារ៨២២នាក់ ប៉ះពាល់ស្រូវ ៣.២៥៥ហិចតា ដំឡូង ២៦ហិចតា ដំណាំគួបផ្សំ៧ហិចតា សត្វគ្មាន សាសារៀន៧ខ្នង វត្តអារាម គ្មាន ទឹកហួរកាតផ្លូវ ១២៤កន្លែង ស្មើរនិង៨៤.៨៦៨ ម៉ែត្រ។

២ ក្រុងប៉ោយប៉ែតមាន ៣សង្កាត់ ខ្នងផ្ទះ ១៨២គ្រួសារ មនុស្សរាយ ៦៣៥នាក់ ស្រី៣១០នាក់ ស្លាប់របួសគ្មាន កំលាំងទាំង៣ជញ្លៀល ទៅទីទួលសុវត្តិភាពមាន ១៨២គ្រួសារមនុស្សរាយ ៦៣៥នាក់ ស្រី ៣១០នាក់ កុមារ១៣៤នាក់ ប៉ះពាល់ស្រូវ ៥ហិចតា ដំឡូង១១០ហិចតា ដំណាំគួបផ្សំ១២ហិចតា សត្វគ្មាន សាសារៀន២ខ្នង វត្តអារាម គ្មាន ទឹកហូរកាត់ផ្លូវ ១២២កន្លែង ស្មើរនិង៣៦.៥៤០ ម៉ែត្រ។

៣ ស្រុកអូរជ្រៅ មាន៧សង្កាត់ ខ្នងផ្ទះ ១.៣០៧ គ្រួសារ មនុស្សរាយ៥.៣៦៥នាក់ ស្រី២.៩២៧នាក់ ស្លាប់របួសគ្មាន កំលាំងទាំង៣ជញ្លៀល ទៅទីទួលសុវត្តិភាពមាន ៤៥គ្រួសា មនុស្សរាយ១៨៧នាក់ ស្រី ៩១នាក់ កុមារ៦៩នាក់ ប៉ះពាល់ស្រូវ ២.៣៦១ហិចតា ដំឡូង៨៦ហិចតា ដំណាំគួបផ្សំ៦ហិចតា សត្វគ្មាន សាសារៀន២ខ្នង វត្តអារាម ១កន្លែង ទឹកហូរកាត់ផ្លូវ១៤៥កន្លែង ស្មើរនិង៣៥.៨៨៥ ម៉ែត្រ។

៤  ស្រុកស្វាយចេក គ្មានផលប៉ះពាល់ ៥/ ស្រុកប្រនេតព្រះ ប៉ះពាល់ស្រូវ ៧.៦១៧ហិចតា សំណាំគួបផ្សំ  ៤១ហិចតា សាលារៀន៣កន្លែង វត្ត១កន្លែង ផ្លូវទឹកហូរកាត់ ១៤៥កន្លែង ស្មើរនិង៣៥.៨៨៥ម៉ែត្រ។

៦ /ស្រុកថ្មពួក គ្មានផលប៉ះពាល់ទេ។ ៧/ស្រុកភ្នំស្រុកមាន៦ឃុំ ខ្នងផ្ទះ៣.១៥៩ គ្រួសារ មនុស្សរាយ ១២.៨៧២នាក់ ស្រី ៦.៦៥៥នាក់ ស្លាប់របួសគ្មាន ប្រជាពលរដ្ឋលិចលង់ ដោយសារទឹកជំនន់ កំលាំងទាំង៣ជញ្លៀល ទៅទីទួលសុវត្តិភាព មានចំនួន៥៩គ្រួសារ ស្មើរនិង២១៦នាក់ ស្រី ១០៤នាក់ កុមារ៥៨នាក់ ប៉ះពាល់ស្រូវ ៧.៦១៧ហិចតា ដំណាំគួបផ្សំ៤១ហិចតា សត្វគ្មាន សាសារៀន៣ខ្នង វត្តអារាម ១កន្លែង ទឹកហួរកាតផ្លូវ៦៣កន្លែង ស្មើរនិង៣៥.៦៨៥ ម៉ែត្រ។

៨ ស្រុកមង្គលបុរី មាន៧សង្កាត់ ខ្នងផ្ទះ ១.៥១៤ គ្រួសារ មនុស្សរាយ៦.២៥៤នាក់ ស្រី៣.១៥៤នាក់ ស្លាប់របួសគ្មាន កំលាំងទាំង៣ជញ្លៀល ទៅទីទួលសុវត្តិភាព មាន១២៦គ្រួសា មនុស្សរាយ៤៧៨នាក់ ស្រី ២២៦នាក់ កុមារ១១១នាក់ ប៉ះពាល់ស្រូវ៥.៩០១ ហិចតា ដំណាំគួបផ្សំ១៣ហិចតា សត្វ១០៣ សាសារៀន៦ខ្នង វត្តអារាម ៣កន្លែង ទឹកហូរកាត់ផ្លូវ៦៣កន្លែង ស្មើរនិង៣៥.៦៨៥ម៉ែត្រ។

៩ ស្រុកម៉ាឡៃ មានសាលារៀនរង គ្រោងទឹកជំនន់ ២កន្លែង វត្ត៤កន្លែង ទឹកហូរកាត់ផ្លូវ៤៥កន្លែង ស្មើរនិង១២.៧៩០ម៉ែត្រ។

សរុបផលប៉ះពាល់និង ខូចខាតដោយគ្រោះ ទឹកជំនន់ទឹកភ្លៀងក្នុង ខេត្តបន្ទាយមានជ័យ គិតថ្ងៃទី ២៨ ខែកញ្ញាឆ្នាំ ២០២១ នេះមានចំនួន ៣០ ឃុំ សង្កាត់ ៨.៥១១គ្រួសារ មនុស្សរាយ ៣៤.៣៨៥នាក់ ស្រី១៧.៩៣៨នាក់ ជញ្លៀលទៅនៅ ទីទួលសុវត្តិភាព ១.៩២៩គ្រួសារ មនុស្សរាយ៤.០១៦នាក់ ស្រី២.០៥៨នាក់ កុមារ១.១៩៤នាក់ ស្រូវ ២៥.២២៣នាក់ ដំឡូវ២២២ហិចតា សំណគួបផ្សំ ៧៩ហិចតា សត្វពាហនៈ ១០៣ សាការៀន២២ វត្តអារាម ៩ ទឹកហូរកាត់ផ្លូវ៥៤១កន្លែង ស្មើរនិង២២៧.៣៣៤ម៉ែត្រ។

រដ្ឋបាលខេត្តបានប្រាប់ អ្នកយកព័ត៌មាន ឲ្យដឹងថាផលប៉ះពាល់ និងខូចខាតដោយគ្រោះ ទឹកជំនន់ទឹកភ្លៀង ក្នុងខេត្តបន្ទាយមានជ័យ ខ្លាំងជាងគេគឺ ក្រុងសិរីសោភ័ណ ស្រុកមង្គលបូរី ក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ ស្រុកភ្នំស្រុក ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *