ផ្សារចិនខ្មៅអាជីករដឹក មកពីបណ្តាខេត្តដាក់ លក់នៅពេលយប់ នៅសល់ស្អុយរលួយ យកមកលក់នៅ ផ្សារហ៊ុយឡេង ម្ចាស់ផ្សារមិនឲ្យ លក់ផ្ទុះការតវ៉ា

(ខេត្តបន្ទាយមានជ័យ)៖ លោកហ៊ុយឡេង ម្ចាស់ផ្សារហ៊ុយឡេង ជោគជ័យ បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងថា ផ្សារចិនខ្មៅអាជីករ ដឹកបន្លែគ្រប់មុខយក មកពីបណ្តាខេត្តមក ដាក់លក់នៅក្នុងផ្សារ ពេលម៉ោង១យប់ លុះបន្លែនៅសល់គេ មិនទិញស្រាប់អាជីករ នោះយកមកលក់នៅ ផ្សារហ៊ុយឡេងដូច យកសំរាមមកចាក់ ក្នុងផ្សារអញ្ចឹងម្ចាស់ ផ្សារមិនឲ្យលក់ស្រាប់ តែផ្ទុះការតវ៉ានៅមុខ សាលាខេត្ត នៅព្រឹក ថ្ងៃទី២៨ ខែកញ្ញាឆ្នាំ ២០២១។

នៅព្រឹក ថ្ងៃទី២៨នោះមានអាជីវករ ប្រហែល៣០នាក់បាន ជិះរថយន្តដឹកបន្លែមក ឈប់នៅមុខសាលា ខេត្តក្នុងនោះមាន អាជីវករម្នាក់បាន ស្រែកខ្លាំងៗសុំឲ្យ អភិបាលក្រុង សិរីសោភ័ណជួយ អន្តរាគមន៍ សម្របសម្រួលដោះ ស្រាយទំនាស់ពួកខ្លួន នៅផ្សារចិនខ្មៅជា មួយលោកហ៊ុយ ឡេង នៅផ្សារហ៊ុយ ឡេង ។

អាជីវករនោះបាននិយាយថា ពួកខ្លួនលក់បន្លែ ផ្លែឈើនៅផ្សារចិនខ្មៅ ប៉ុន្តែមិនអាចយកទៅ លក់ឲ្យម៉ូយនៅផ្សារហ៊ុយ ឡេងបានទេ ព្រោះម្ចាស់់ផ្សារនោះ បានហាមឃាត់ ពួកអាជីវករ បានសុំអន្តរាគម៍ លោកអភិបាលក្រុង សិរីសោភ័ណដើម្បី ឲ្យពួកខ្លួនអាចចេញ ចូល លក់ដូរនៅផ្សារហ៊ុយ ឡេង ជាធម្មតាទៅមកផង ។

ជាការឆ្លើយតប លោកហ៊ុយ ឡេង ម្ចាស់ក្រុមហ៊ុន ហ៊ុយ ឡេង ជោគជ័យបានឲ្យ ដឹងថាលោកបាន បើកចិត្តទូលាយនិង យល់ព្រមជាធម្មតា ឲ្យអាជីវករផ្សារចិនខ្មៅ អាចចេញចូលទិញ លក់ដូរទំនិញក្នុងផ្សារ លោកបានមាសេរី ប៉ុន្តែ ទំនិញបន្លែផ្លែឈើត្រូ វឆ្លងកាត់ការត្រួតពិនិត្យ គុណភាពចាប់ពី ម៉ោង១១យប់ដល់ម៉ោង២ រំលងអាធ្រាត្រ ជាមុនសិន បន្លែផ្លែឈើ ស្លោកស្វិតរញ៉ម ខូចឬអន់សាច់ ស្អុយរលួយ មិនអនុញ្ញាតិឲ្យ ចូលលក់ដាច់ខាត វានឹងបង្កខូចកេរ្តិ៍ឈ្មោះ ផ្សាររបស់លោកនិង ប៉ះពាល់ដល់ទឹកចិត្ត អាជីវករផងដែរ ។

លោកបន្តថាករណី ដកហូតតូបឬរានលក់ ដូរពីអាជីវករព្រោះតូប គេមិនលក់យកទៅ ឲ្យអ្នកផ្សេងលក់បន្ត។ គរបញ្ជាក់ថា ផ្សារហ៊ុយ ឡេងមានការត្រួត ពិនិត្យទំនិញ អនាម័យតាមរយៈ ការសហការនឹងមន្ត្រី អាជ្ញាធរមាន សមត្ថកិច្ចឲ្យចូល ត្រួតពិនិត្យ ការបង្ការទប់ស្កាត់ការ ឡើងថ្លៃទំនិញហួសហេតុ ការបង្ការ ការពារជម្ងឺកូវូដ១៩ ជាដើម ។

រីឯខាងផ្សារចិនខ្មៅវិញ បានបង្កើតឡើងដើម្បី ព្យាយាមទាក់ទាញ និងទិញអាជីវករឲ្យ ចូលទៅលក់ដូរ នៅផ្សារខ្លួន តាមរយៈការមិន គិតថ្លៃទឹក ភ្លើង ឈ្នួលកន្លែង ការបញ្ចុះតម្លៃទិញ ដីនៅជុំវិញផ្សារជាដើម។ហេតុនេះ ទំនងជាមានកម្លាំង ជម្រុញពីក្រោយផង ទើបចេះតែមានផ្ទុះ ការទាស់ទែងរវាង អាជីវករនិង ម្ចាស់ផ្សារចិនខ្មៅ និងផ្សារហ៊ុយ ឡេង ។

ចំណែកលោក ហឹុល រ៉ាយ៉ា អភិបាលក្រុង សិរីសោភ័ណ បានសម្រប សម្រួលដោះស្រាយ បញ្ចប់ជម្លោះលើកនេះ ដោយតម្រូវឲ្យអាជីវករ ផ្សារចិនខ្មៅមានសិទ្ធិលក់ដូរ ចេញចូលទៅមកផ្សារហ៊ុយ ឡេងបាន ។

ហើយផ្សារទាំង២ ត្រូវសម្អាតអនាម័យ បរិស្ថាន ព្រមអនុវត្តវិធានសុខាភិបាល និងរាជរដ្ឋាភិបាល ទាក់ទិនបង្ការការ រីកាលដាល ជម្ងឺកូវីដ១៩ ផងដែរ ។

លោកហឹុល រ៉ាយ៉ា បន្តថា ករណីបើ អាជីវករផ្សារចិនខ្មៅ នាំទំនិញគ្មានគុណភាព មកលក់នៅផ្សារផ្សារហ៊ុយ ឡេង គឺអាជីវករផ្សារចិនខ្មៅ ជាអ្នកទទួលខុស ត្រូវខ្លួនឯង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *