ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហម កម្ពុជាខេត្តកំពត អញ្ជើញចុះសួរសុខទុក្ខ និងនាំយក អំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ចែកជូនអំណោយ ដល់ប្រជាពលរដ្ឋ ងាយរងគ្រោះ និងរងផលប៉ះពាល់ ដោយសារជំងឺ កូវីដ-១៩ ចំនួន  ១១៩គ្រួសារ នៅស្រុកអង្គរជ័យ

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី ២៨  ខែកញ្ញា  ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនែគណ: អភិបាលខេត្តកំពត និងជាប្រធានគណៈ កម្មាធិការសាខាកាក បាទក្រហមកម្ពុជា ខេត្តកំពត អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយ ដល់ប្រជាពលរដ្ឋ ងាយរងគ្រោះ និងរងផលប៉ះពាល់ ដោយសារជំងឺ កូវីដ-១៩ ចំនួន ១១៩គ្រួសារ នៅអនុសាខាស្រុកអង្គរជ័យ ខេត្តកំពត ដោយមានការ អញ្ជេីញចូលរួម មាន ឯកឧត្ដម លោកជំទាវ សមាជិកគណៈ កម្មាធិការ កងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាព សមាជិកអនុសាខាស្រុក និងប្រជាពលរដ្ឋ ។ =

ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តម ជាវ តាយ បានពាំនាំនូវការ ផ្តាំផ្ញើសាកសួរសុខ ទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពជា និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ ពីសុខទុក្ខ និងមានការដោះ ស្រាយបញ្ហា ប្រឈមនានា ជូនបងប្អូន ប្រជាពលរដ្ឋ មិនប្រកាន់រើស អើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬ និន្នាការនយោបាយ ដោយមិនដែលទុក ចោលឲ្យប្រជាពលរដ្ឋ ណាម្នាក់ស្លាប់ ដោយអត់ស្បៀងអាហារ និងមិនមានការ ដោះស្រាយអ្វីឡើយ។

ជាមួយនេះផងដែរ ឯកឧត្តម អភិបាលខេត្ត បានបន្តទៀតថា បើទោះបីអំណោយដែល បានចែកជូនប្រជា ពលរដ្ឋនាពេលនេះ មានចំនួនតិចតួចក្ដី ប៉ុន្តែក៏អាចជួយ សម្រាលការលំបាក ខ្វះខាតរបស់បងប្អូន បានមួយគ្រាផងដែរ។

ឯកឧត្តម ក៏បានក្រើនរំលឹក អំពាវនាវដល់បង ប្អូនប្រជាពលរដ្ឋ ត្រូវបន្តបង្កើន ការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឲ្យ បានខ្ពស់បន្ថែមទៀត ដោយចូលរួមអនុវត្ត តាមវិធានការណែនាំ របស់ក្រសួងសុខាភិ បាលឱ្យបានគ្រប់ៗគ្នា និងប្រកាន់យកនូវ ការអនុវត្តវិធានការ ៣ការពារ (ពាក់ម៉ាសនៅគ្រប់ ទីសាធារណៈ  លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល រក្សាគម្លាត សុវត្ថិភាពសង្គមចាប់ ពីមួយម៉ែត្រកន្លះឡើងទៅ) និង ៣កុំ (កុំចូលទៅកន្លែង បិទជិតគ្មានខ្យល់ ចេញចូល កុំចូលទៅកន្លែងមាន មនុស្សច្រើនកុះករ កុំប៉ះពាល់គ្នា) ក្នុងការចូលរួមទប់ស្កាត់ និងការពារជំងីកូវីដ-១៩។

អំណោយក្នុង០១គ្រួសារ ទទួលបាន អង្ករ ២៥kg  ត្រីខ១យួរ ទឹកត្រី១យួរ មី១កេស និងថវិកា២ម៉ឺនរៀល គិតជាថវិកា ស្មើនឹង ១២៥.០០០រៀល សរុបរួមស្មើនឹង  ១៤.៨៧៥.០០០រៀល ព្រមទាំងបាន ឧបត្ថម្ភថវិកា សរុប៤៦ ម៉ឺនរៀល ជូនទីប្រឹក្សាយុវជន យុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្តកាកបាទក្រហម នគរបាល កងរាជអាវុធហត្ថ ព្រមទាំងប្រជាការពារ  និងគ្រូពេទ្យផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *