ថ្នាក់ដឹកនាំខេត្តកំពត សំណេះសំណាល ជាមួយមន្ត្រីរាជការ សាលាខេត្ត ក្នុងឱកាសពិធី បុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២១

(ខេត្តកំពត)៖ កាលពីរសៀលថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ នៅសាលប្រជុំ សន្និសិទបូកគោ នៃសាលាខេត្តកំពត មានរៀបចំពិធីសំណេះ សំណាលជាមួយមន្ត្រី រាជការក្រសួងមហាផ្ទៃ ក្នុងរចនាសម្ព័ន្ធ សាលាខេត្តកំពត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ជឹង ផល្លាប្រធាន ក្រុមប្រឹក្សាខេត្ត ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ដោយមានវត្តមាន អញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ  សមាជិក ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករង រដ្ឋបាលសាលាខេត្ត មន្ត្រីរាជការទីចាត់ការ អង្គភាពចំណុះសាលាខេត្ត សរុបប្រមាណ ១៦២រូប។

មានប្រសាសន៍ សំណេះសំណាល នាឱកាសនោះ ឯកឧត្តម ជាវ តាយ បានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមកោតសរសើរ ចំពោះបងប្អូនមន្ត្រី រាជការគ្រប់ជាន់ថ្នាក់ ដែលកន្លងមកបាន រួបរួមសាមគ្គីគ្នា ខិតខំបំពេញ អស់សមត្ថភាព ជំនាញនីមួយៗ ដើម្បីបំពេញការងារ ជូនរដ្ឋបាលខេត្ត រហូតសម្រេចបាន លទ្ធផលគួរជាទី គាប់ប្រសើរ ទោះបីនៅមានបញ្ហា ប្រឈមមួយចំនួន  ដែលនៅសេសសល់ក៏ដោយ ក៏យើងនឹងរួមគ្នាដោះ ស្រាយបញ្ហាប្រឈម ទាំងអស់នោះ ពីច្រើនមកតិច  និងពីតិចទៅអត់។

ឯកឧត្តមបានបញ្ជាក់ទៀតថា ខ្ញុំក៏សូមយកឱកាស នៃការជួបជុំគ្នានៅថ្ងៃនេះ សំណូមពរដល់ មន្ត្រីរាជការទាំងអស់ នៅក្នុងសាលាខេត្ត សូមខិតខំបំពេញការងារ និងម្ចាស់ការទទួល ខុសត្រូវលើកិច្ចការ ដែលថ្នាក់ដឹកនាំ បានប្រគល់ជូន ឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ជាពិសេសត្រូវខិតខំ ធ្វើការអភិវឌ្ឍន៍ សមត្ថភាពបំពេញ ការងាររបស់ខ្លួនម្នាក់ៗ ឱ្យស្របតាមសម័យ បច្ចេកវិទ្យាព័ត៌មាន ទាន់សម័យនាពេលបច្ចុប្បន្ន ក្នុងនោះផងដែរ ក៏សូមស្នើឱ្យមន្ត្រី យើងម្នាក់ៗខិតខំ ព្យាយាមរៀនសូត្រពីរៀម ច្បងដែលមាន ពិសោធន៍ការងារមុនៗ ហើយក៏សំណូមពរដល់ ថ្នាក់ដឹកនាំនៅ តាមទីចាត់ការ អង្គភាពនីមួយៗ សូមផ្ដល់ និងចែករំលែក ចំណេះដឹង និងបទ ពិសោធន៍ការងារល្អៗ ឬក៏អាចនិយាយបានថា អ្នកចេះបង្រៀនអ្នក មិនចេះហើយអ្នកមិន ចេះត្រូវប្រឹងក្រេប ជញ្ជក់ចំណេះដឹងពីអ្នកចេះ។

សូមជម្រាបថា សម្រាប់ការជួប ជុំគ្នានៅថ្ងៃនេះ ឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភថវិកាស រុបចំនួន ៨៨.៤០០.០០០រៀលជូនដល់៖ ថវិកាជូនឯកឧត្តម លោកជំទាវក្រុម ប្រឹក្សាខេត្តសរុបចំនួន ២៥នាក់ ក្នុងម្នាក់ៗ ផ្តល់ជូនថវិកាចំនួន ៨០ម៉ឺនរៀល សរុបថវិកាចំនួន ២០លានរៀល ថវិកាឧបត្ថម្ភ មន្ត្រីរាជការ ចំណុះសាលា ខេត្តម្នាក់ៗចំនួន ៤០ម៉ឺនរៀល សរុបចំនួន ១៣១នាក់ អស់ថវិកាចំនួន ៥៥.៤០០.០០០រៀល ថវិកាឧបត្ថម្ភមន្ត្រី ជាប់កិច្ចសន្យាសាលា ខេត្តសរុបចំនួន ៥៩នាក់ ក្នុងម្នាក់ៗ ផ្តល់ជូនថវិកា

ចំនួន ២០ម៉ឺនរៀល សរុបថវិកាចំនួន ១១.៨០០.០០០រៀល ថវិកាឧបត្ថម្ភនគរបាល ប្រចាំការនៅ សាលាខេត្ត សរុបចំនួន ០៦នាក់ ក្នុងម្នាក់ៗផ្តល់ជូន ថវិកាចំនួន ២០ម៉ឺនរៀល សរុបថវិកាចំនួន  ១.២០០.០០០រៀល៕ ដោយលោក សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *