រាជរដ្ឋាភិបាលកម្ពុជាផ្តល់ ជូនវ៉ាក់សាំង ស៉ីនូវ៉ាក់ ចំនួន២០ម៉ឺនដូស ជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជន ប្រជាធិបតេយ្យ ប្រជាមានិតឡាវ!

(ខេត្តស្ទឹងត្រែង)៖ នៅព្រឹកថ្ងៃទី២៨ កញ្ញា២០២១នេះ នៅច្រកទ្វារអន្តរជាតិ ត្រពាំងក្រៀលក ម្ពុជា-ឡាវ  រដ្ឋមន្រ្តីប្រតិភូអម នាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការ ប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិ ការអន្តរជាតិលោក អ៊ូច បូររិទ្ធ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ប្រទេសកម្ពុជាបាន នាំយកអំណោយ វ៉ាក់សាំងស៉ីនូវ៉ាក់ ចំនួន២០ម៉ឺនដូស ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនប្រជាធិប តេយ្យប្រជាមានិតឡាវ ដែលជាសក្ខីភាព នៃមនោសញ្ចេតនា ដ៏ជ្រាលជ្រៅ សាមគ្គីភាពស្និទ្ធស្នាល និងកិច្ចសហប្រតិបត្តិ ការល្អប្រសើរនៃ ប្រទេសទាំង២។

ពិធីនេះក៏មានការអញ្ជើញ ចូលរួមពីសំណាក់ ឯកឧត្តម ម៉ុម សារឿន អភិបាល ខេត្តស្ទឹងត្រែង អភិបាលស្រុក កងកម្លាំងប្រដាប់អាវុធ និងតំណាងភាគី ប្រទេសឡាវជាច្រើន នាក់ផងដែរ។

មានប្រសាសន៍នៅក្នុង ពិធីប្រគល់វ៉ាក់សាំង ជូនចំពោះរាជរដ្ឋា ភិបាលនិងប្រជាជន ប្រជាធិបតេយ្យ ប្រជាមានិតឡាវលោក អ៊ូច បូររិទ្ធរដ្ឋមន្រ្តីប្រតិភូអម នាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការ ប្រចាំការ ក្រសួងការបរទេស និងសហប្រតិ បត្តិការអន្តរជាតិ បានថ្លែងថាតាំងនាម ឱ្យរាជរដ្ឋាភិបាលនិង ប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ងើនូវការ សាកសួរសុខទុក្ខ និងប្រសិទ្ធពរជ័យ ជូនដល់ប្រជាជន និងរដ្ឋាភិបាលឡាវជាមិត្ត សូមជួបប្រទះ តែសុខុមាលភាព សុភមង្គល សម្បូររុងរឿង និងទទួលបាន ជ័យជំនះក្នុងការ អភិវឌ្ឍន៍ របស់ខ្លួន។

លោកថាអំណោយ វ៉ាក់សាំងប្រភេទ ស៉ីនូវ៉ាក់ចំនួន ២០០,០០០ ដូស ដែលជូនដល់ប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ គឺដើម្បីរួមចំណែកដល់ កិច្ចខិតខំប្រឹងប្រែង របស់ប្រជាជន និងរដ្ឋាភិបាលឡាវ ក្នុងការបង្កា ការពារ និងប្រយុទ្ធប្រឆាំង នៃការរាតត្បាតជំងឺឆ្លងនេះ។

លោកបានបន្ថែម ថាជាមួយនឹងសេចក្តីប្រាថ្នា និងការប្ដេជ្ញាចិត្ត រួមគ្នារបស់ប្រជាជន និងរដ្ឋាភិបាលទាំងពីរ ខ្ញុំមានជំនឿជឿជាក់ យ៉ាងមុតមាំថា ទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កា ដែលមានស្រាប់ រវាងប្រទេសទាំងពីរនឹង ត្រូវបាពង្រឹងនិងពង្រីក បន្ថែមទៀត ដើម្បីជាផល ប្រយោជន៍ ទៅវិញទៅមក សម្រាប់ប្រជាជន យើងទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព ស្ថេរភាព និងវិបុលភាព រួមនៅក្នុងតំបន់ និងពិភពលោក៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *