វត្តចំនួន២៥៦ ទូទាំងខេត្តបន្ទាយមានជ័យ បានទទួលទេយ្យវត្ថុ ពីរដ្ឋបាលខេត្តបន្ទាយមានជ័យ បន្ទាប់មានសេចក្តីណែ នាំផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺ កូវីដ១៩

(ខេត្តបន្ទាយមានជ័យ)៖ វត្តចំនួន២៥៦ ទូទាំងខេត្តបន្ទាយមានជ័យ បានទទួលទេយ្យវត្ថុ ពីរដ្ឋបាលខេត្ត បន្ទាយមានជ័យបន្ទាប់ មានសេចក្តីណែនាំ លេខ០១២/២១ ស.ណ.ន ស្តីពី ការផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ.១៩ នៅព្រឹក ថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ ២០២១នេះ។

លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងថា ក្រោយសេចក្តីសម្រេចលេខ ៩៥ របស់រាជរដ្ឋាភិបាល ស្តីពីការផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ និងបន្ទាប់ពីសេចក្តី ណែនាំលេខ០១២/២១ ស.ណ.ន ស្តីពី ការផ្អាក ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការ ឆ្លងរាលដាលនៃជំងឺកូវីដ.១៩ រដ្ឋបាលខេត្តបន្ទាយមានជ័យ ចាប់ផ្តើមយកទេយ្យ វត្ថុយកទៅប្រគេន  ដល់ព្រះសង្ឃចំនួន ២៥៦វត្ត ទូទាំងខេត្តបន្ទាយមានជ័យ ។

លោកអ៊ុុំ រាត្រី បានបញ្ជាក់ឲ្យ ដឹងបន្តទៀតថា ការផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ របស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ.១៩ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានយកទេយ្យវត្ថុយក ទៅប្រគេនដល់ ព្រះសង្ឃចំនួន២៥៦វត្ត ដើម្បីរួមចំណែកផ្គត់ផ្គង់ ផ្នែកចង្ហាន់ដល់ព្រះសង្ឃ គ្រប់ព្រះអង្គ ក្នុងឱកាសរដូវភ្ជុំនេះ ។

ទេយ្យវត្ថុ និងបច្ច័យប្រគេនរួមមាន អង្ករ ១២០ គីឡូក្រាម, មី៥កេស, ទឹកស៊ីអ៊ីវ ៥យួរ, ទឹកត្រី ៥យួរ, ទឹកបរិសុទ្ធ ៥កេស, ត្រីខ១កេស, ខ្ទិមស, អំបិល, ស្ករស, និងថវិកា ៣០០ដុល្លាបន្ថែមទៀត។

លោកបានបញ្ជាក់ឲ្យ ដឹងបន្តទៀតថាទោះ បីជាបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌ ត្រូវបានផ្អាក ដើម្បីទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺ កូវីដ.១៩យ៉ាងណាក៏ដោយ រដ្ឋបាលខេត្តបន្ទាយ មានជ័យបានដឹក នាំប្រជុំនឹងរៀប ចំផ្តល់ទេយ្យវត្ថុបែងចែក ឲ្យយកគ្រឿងបរិក្ខាទេយ្យវត្ថុ និងបច្ច័យទៅប្រគេន គ្រប់ទាំង ២៥៦ វត្ត លើ ៦៥ ឃុំ/សង្កាត់ តាមរយះក្រុមការងារ ចុះពង្រឹងតាមមូលដ្ឋាន មន្ទីរ អង្គភាព អាជ្ញាធរស្រុក/ក្រុង ដើម្បីរួមចំណែកផ្គត់ផ្គង់ ដល់ចង្ហាន់ ព្រះសង្ឃគ្រប់អង្គ គ្រប់វត្ត ដោយធានា និងអនុវត្តន៍ទៅតាម វិធានសុខាភិបាល និងសេចក្តីសម្រេច របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ។

លោកបានបញ្ជាក់ឲ្យ ដឹងបន្តទៀតថាសម្រាប់ វត្តមួយចំនួន ក្នុងមូលដ្ឋានខេត្ត បន្ទាយមានជ័យ ក្រៅពីជួបបញ្ហាខ្វះខាតចង្ហាន់ ក្នុងរដូវកាលការរាល ដាលនៃជំងឺកូវីដ១៩ ហើយ ត្រូវបានរាជរដ្ឋាភិបាលសម្រេច ផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ រហូតមកដល់ថ្ងៃនេះ ប្រជាពលរដ្ឋ និងព្រះសង្ឃ កំពុងជួបបញ្ហាគ្រោះទឹកជំនន់ជន់លិច ដែលជាហេតុធ្វើឱ្យ មានលំបាកកាន់តែច្រើន ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *